ទិវា​អក្ខរកម្មជាតិ​ ៨​ ​កញ្ញា​ ​៖​ ​សម្ដេច​ធិបតី ​ជំរុញឱ្យ​ពង្រឹង​ការ​អប់រំ​បរិយាបន្ន ​ដើម្បី​កសាង​មូលធន​មនុស្ស​ ​និង​សមធម៌​សង្គម​

​តាមរយៈ​សារលិខិត ​ក្នុង​ឱកាស​ទិវា​អក្ខរកម្មជាតិ​ ៨ ​កញ្ញា​ ​លើក​ទី​២៦ ​ក្រោម​ប្រធានបទ ​«​អក្ខរកម្ម​លើកកម្ពស់​គុណភាព​អប់រំ​ប្រកប​ដោយ​បរិយាបន្ន​» ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ជំរុញ​ឱ្យ​ពង្រឹង​ការ​អប់រំ​បរិយាបន្ន​ ​និង​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត ​ដើម្បី​កសាង​មូលធន​មនុស្ស​ ​និង​សមធម៌​សង្គម​។

​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​បាន​គូស​បញ្ជាក់​ថា​ ទិវា​អក្ខរកម្មជាតិ​ ៨ ​កញ្ញា​ ​នៅក្នុង​បរិប​ទ​សតវត្ស​ទី​២១​ ​អត្ថន័យ​នៃ​អក្ខរកម្ម​មិន​ត្រឹមតែ​សំដៅ​លើ​សមត្ថភាព​អាន សរសេរ​ ​និង​គណនា​លេខ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​រាប់បញ្ចូល​ទាំង​សមត្ថភាព​ប្រើប្រាស់​ព័ត៌មាន​ ការ​គិតវិភាគ ការ​ដោះស្រាយ​បញ្ហា​ ​អក្ខរកម្ម​ឌីជីថល ​និង​ភាព​ជា​ពលរដ្ឋ​ឌីជីថល ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​រស់នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ ​និង​វិទ្យាសាស្ត្រ​ទំនើប​។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

​ស្រប​គ្នា​នឹង​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ ​និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​អនុវត្ត​របៀប​វារៈ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ ​ជាពិសេស​គោលដៅ​ទី​៤ ​ស្តីពី ​«​ការ​ធានា​ការ​អប់រំ​ប្រកបដោយ​គុណភាព​ សមធម៌​ ​បរិយាបន្ន ​និង​ការ​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​មនុស្ស​គ្រប់​រូប​» ​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា​ ​បាន​ដាក់​ចេញ​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​ដំណាក់កាល​ទី​១ ​ដើម្បី​កំណើន​ការងារ​ សមធម៌​ ​ប្រសិទ្ធភាព​ ​និង​ចីរភាព​ ​ដោយ​កំណត់​យក​ ​«​មនុស្ស​» ​ជា​អាទិភាព​គន្លឹះ​ទី​១ ​និង​ផ្តោត​លើ​ការ​ពង្រឹង​គុណភាព​អប់រំ​ ​ការ​លើកកម្ពស់​អក្ខរកម្ម ការ​អភិវឌ្ឍ​ជំនាញ ​និង​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត ​ដោយ​ធានា​ថា​ ​មនុស្ស​គ្រប់​រូប ទាំង​កុមារ​ ​យុវជន​ក្រៅ​សាលា​ ​កម្មករ ​កម្ម​ការិនី​រោងចក្រ​ ​និង​មនុស្ស​ពេញ​វ័យ​នៅ​គ្រប់​តំបន់ ​ជាពិសេស​អ្នក​រស់នៅ​តំបន់​ជនបទ​ ​តំបន់​លំបាក​លំបិន ​ជនជាតិ​ដើម​ភាគ​តិច ជន​មាន​ពិការភាព​ ​និង​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ​ ​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​ដោយ​គ្មាន​ការ​រើសអើង​ ​និង​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បោះបង់ចោល​ឡើយ​។

​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដែល​បាន​បន្ត​ធ្វើ​ការ​កែទម្រង់​លើ​អាទិភាព​មួយចំនួន​ក្នុង​វិស័យ​អប់រំ ​ដូចជា​ ការ​ពង្រឹង​អភិបាលកិច្ច​សាលារៀន​ ​កម្ម​វិធី​សាលា​រៀន​គំរូ ​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​ ​កំណែ​ទម្រង់​ការ​ប្រឡង ​ជាពិសេស​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​អប់រំ​ ​តាមរយៈ​ការ​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការ​សិក្សា​ ​មុខ​វិជ្ជា​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​នៅ​មធ្យម​សិក្សា​ចំណេះទូទៅ​ ​ការ​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ វិស្វកម្ម ​និង​គណិតវិទ្យា​នៅ​ឧត្តម​សិក្សា​,​ ​ការ​លើកកម្ពស់​ការ​សិក្សា​ភាសា​បរទេស​ ការ​បណ្តុះបណ្តាល​ជំនាញ​សតវត្ស​ទី​២១​ ​ការ​អប់រំ​ឌីជីថល ការ​អប់រំ​បច្ចេកទេស​នៅ​តាម​វិទ្យាល័យ​ចំណេះទូទៅ​និង​បច្ចេកទេស ​និង​ការ​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​។

​លើស​ពី​នេះ​ ​ក្រសួង​អប់រំ​ ​បាន​ផ្តល់​ការ​គាំទ្រ​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​សម្រាប់​យុវជន ​និង​កុមារ​ងាយ​រងគ្រោះ ​ក្នុង​នោះ​កម្មវិធី​អក្ខរកម្ម​បំប៉ន​ភាសា​សម្រាប់​ជន​ពេញ​វ័យ​ តាមរយៈ​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ​និង​កម្មវិធី​អប់រំ​ពហុ​ភាសា​សម្រាប់​កុមារ​មកពី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ​តាមរយៈ​ការ​អប់រំ​ក្នុង​ប្រព័ន្ធ​។ ​កម្មវិធី​នេះ​ អនុវត្ត​ដោយ​មាន​ការ​ផ្តើម​គំនិត​ចង​ក្រង​ប្រព័ន្ធ​អក្សរក្រម ​សម្រាប់​ភាសា​កំណើត​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ ៥ ​គឺ​ គ្រឹង​ ​ព្រៅ​ កាវ៉ែត​ ​ស្ទៀង​ ​និង​ភាសា​ចារ៉ាយ ​ដោយ​យក​ប្រព័ន្ធ​អក្សរ​ក្រម​ភាសា​ខ្មែរ​ធ្វើជា​គោល ​ហើយ​មាន​យន្តការ​ក្របខ័ណ្ឌ​តម្លាភាព​ ​កម្ម​វិធី​សិក្សា​ ​និង​សម្ភារ​សិក្សា​ ស្រប​តាម​កម្មវិធី​សិក្សា​ជាតិ​ ​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ទំនៀមទម្លាប់​ ​ប្រពៃណី ​និង​វប្បធម៌​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នីមួយ​ៗ​។​ ​ទន្ទឹម​នឹង​នេះ​ ​ក្រសួង​បាន​យកចិត្តទុកដាក់​ជាពិសេស​លើ​ការ​ផ្តល់​ឱកាស​សិក្សា​ដល់​ជន​មាន​ពិការភាព​ ​និង​ជន​ស្ថិត​ក្នុង​សេចក្តី​ត្រូវការ​ពិសេស​ ​តាមរយៈ​ការ​ពង្រឹង​ការ​អប់រំ​បរិយាបន្ន​ ​ការ​អប់រំ​ពិសេស​ ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ ការ​កែលម្អ​បរិយាកាស​សិក្សា​ ការ​អភិវឌ្ឍ​សម្ភារ​សិក្សា​ ​និង​ផ្តល់​សម្ភារ​សិក្សា​សមស្រប​ ​ការ​ប្រើប្រាស់​ភាសា​សញ្ញា ​អក្សរ​ប្រៃយ៍ ​(​Braille​)​ ​និង​ឧបករណ៍​ជំនួយ​ផ្សេង​ៗ ​ដើម្បី​ធានា​ថា​ ​គ្មាន​កុមារ​ ​យុវជន​ ​ឬ​ជន​ណា​ម្នាក់​ ​ត្រូវ​បាន​រារាំង​ពី​ការ​ទទួល​បាន​ការ​អប់រំ​ដោយសារតែ​ពិការភាព​ ឬ​សេចក្តី​ត្រូវការ​ពិសេស​របស់​ខ្លួន​ឡើយ​។

​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​បាន​អំពាវនាវ​ដល់​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​អង្គការ​ជាតិ​-​អន្តរជាតិ​ ​ដៃគូ​អភិវឌ្ឍន៍​ សហគមន៍​ ​និង​ប្រជា​ពលរដ្ឋ​គ្រប់​រូប ​សូម​យកចិត្តទុកដាក់​ជាពិសេស​បន្ថែម​ទៀត​លើ​ការងារ​អក្ខរកម្ម ​ក៏​ដូចជា​ការងារ​អប់រំ​ទាំង​ក្នុង​ប្រព័ន្ធ​ ​ក្រៅ​ប្រព័ន្ធ​ ​និង​មិន​ផ្លូវការ ​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អប់រំ​កម្ពុជា​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ សមធម៌ ​និង​បរិយាបន្ន​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...