លោក សំ សុពេជ្រ ៖ ​កម្មវិធីជជែកពិភាក្សា ជួយ​ផ្លាស់ប្តូរ​ទម្លាប់​យុវជន​ឱ្យ​ចូលចិត្ត​អាន និង​ស្រាវជ្រាវ

ភ្នំពេញ – យុវជន​ដែល​មិន​សូវ​មានទម្លាប់​ក្នុង​ការ​អាន ឬធ្វើការស្រាវជ្រាវ នៅ​ពេល​ដែល​ចូលរួម​ក្នុង​កម្មវិធី​ជជែកពិភាក្សា ពួក​គេ​នឹង​ផ្លាស់ប្តូរ​ទម្លាប់ដោយ​ចាប់ផ្តើម​ចេះ​ស្វ័យ​សិក្សា ចាប់ផ្តើម​អាន និង​ធ្វើការស្រាវជ្រាវ​ដោយ​ខ្លួន​ឯង។ នេះ​ជាការ​លើក​ឡើងរបស់​លោក សំ សុពេជ្រ គ្រូបណ្តុះបណ្តាល​ជំនាញ​ជជែក​ពិភាក្សា Brighter Cambodia។

លោក សុពេជ្រ បានបញ្ជាក់ថា ជាបទពិសោធន៍ ​បេក្ខជនដែលលោកបានបង្វឹកបង្ហាត់កន្លងមកចាប់ផ្តើមមានការផ្លាស់ប្តូរជាមួយទម្លាប់ដែលមិនសូវចូលចិត្តអាន និងស្រាវជ្រាវ បែរមកជាមនុស្សដែលចេះធ្វើកិច្ចការទាំងនោះ រហូតដល់ពេលខ្លះពួកគាត់ជក់ចិត្តធ្វើដោយភ្លេចនៅម៉ោងសម្រាកក៏មាន។ ព្រោះបើមិនអានទេនោះ ពួកគាត់នឹងមិនមានទិន្នន័យគ្រប់គ្រាន់ សម្រាប់​ការ​ប្រកួតប្រជែងជាមួយក្រុមផ្សេងៗ ។

​តាមប្រសាសន៍របស់លោក សំ សុពេជ្រ ការបញ្ចេញមតិដែលមានប្រសិទ្ធភាព គឺជាមតិទាំងឡាយណាដែលផ្តល់ផលប្រយោជន៍ទៅកាន់អ្នកស្ដាប់ ក្នុងនោះមានបង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយផងដែរ។ ហើយ​អ្វីដែលលោកបានធ្វើនៅក្នុងវិស័យកម្មវិធីជជែកដេញដោលពិភាក្សានាពេលបច្ចុប្បន្ន គឺការបង្រៀនបេក្ខជនឱ្យចេះនិយាយ, ចេះមើលកាលៈទេសៈ, ការបកស្រាយដោយមានភ័ស្តុតាងមកបញ្ជាក់ និងការស្រាវជ្រាវជាដើម។

ជាការ​មើលឃើញ​របស់​លោក សំ សុពេជ្រ បច្ចុប្បន្នយុវជនអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដូចជាទូរស័ព្ទដៃ កុំព្យូទ័រ និងវិធីជាច្រើនក្នុងការបញ្រ្ជាបសារជាសារធារណៈ តាមរយៈមតិយោបល់ផ្ទាល់ខ្លួនរបស់ពួកគេ។ លោកថា ការបញ្ចេញមតិជារឿងល្អ និងជំរុញឱ្យមានភាពរីកចម្រើននៅក្នុងសង្គមមួយ ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែរាល់ការបញ្ចេញមិនមែនមានន័យថា សុទ្ធតែអាចយកទៅប្រើប្រាស់បានទាំងអស់នោះទេ គឺត្រូវមានវប្បធម៌នៃការជជែកដ៏ល្អមួយ។ វប្បធម៌នៃការជជែកដ៏ល្អត្រង់ចំណុចនេះ មានន័យថា ជាការលើកយកទស្សនៈមកបង្ហាញ ដោយផ្អែកលើភ័ស្តុតាង ដោយអំណះអំណាង និងការជជែកដោយសន្តិវិធី។

ដូច្នេះហើយបានជាកម្មវិធីជជែកដេញដោលពិភាក្សាជាកត្តាជំរុញឱ្យការបញ្ចេញមតិរឹតតែមានប្រសិទ្ធភាព ព្រោះវិធីដែលគេយកមកជជែកនៅក្នុងកម្មវិធីប្រភេទនេះ តម្រូវឱ្យបេក្ខជនចេះស្វែងរកព័ត៌មានលម្អិតបន្ថែមពីលើអ្វីដែលពួកគាត់បានដឹង ដោយ​ត្រូវចេះស្រាវជ្រាវឯកសារ បញ្ជាក់ជាមួយអ្នកជំនាញ មានអំណះអំណាងពេលនិយាយ ដែលសុទ្ធសឹងជាទុនយកទៅអនុវត្តន៍ក្នុងដំណើរជីវិតពិត និងជាគំរូល្អទៅកាន់សាធារណៈជន ហើយបំផុសឱ្យមានមូលដ្ឋានក្នុងការជជែកបានប្រសើរជាងមុន។

លោក សំ សុពេជ្យ

«ក្នុងនាមជាបេក្ខជនជជែកដេញដោលពិភាក្សាគឺមិនអាចប្រើប្រាស់ការឆ្លើយតបបែបខឹងសម្បាជាដាច់ខាត ព្រោះការជជែកពិភាក្សា គេវាយប្រហារទៅលើគំនិត មិនមែនវាយប្រហារទៅលើបុគ្គលនោះទេ»

ជាមួយ​គ្នានេះដែរ លោក សំ សុពេជ្រ យល់ថា យុវជនពីមួយជំនាន់ទៅមួយជំនាន់ គួរតែមានវេទិការនៃការជជែកឱ្យបានច្រើនជាងបច្ចុប្បន្ននេះ ពីព្រោះថា ពួកគាត់អាចនឹងជួបរឿងផ្សេងៗគ្នាដើម្បីចែករំលែក ។ ដោយ​ឡែក​ចំពោះយុវជនដែលទើបតែចាប់ផ្តើមប្រឡូកក្នុងវិស័យនេះ គួរតែចាប់ផ្តើមស្វែងរកព័ត៌មានពីឥឡូវនេះតែម្តង ហើយមុននឹងដាក់ពាក្យចូលរួមប្រកួតណាមួយ គួរតែមើលពីសវតារនៃកម្មវិធីឱ្យបានលម្អិតជាមុន ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត និងភាពសមស្រប នៃលក្ខណៈសម្បត្តិរបស់កម្មវិធីទៅនឹងតម្រូវការរបស់គេ។ ហើយអ្វីដែលជាភាពចាំបាច់នៃការចូលរួមប្រកួតនោះ គឺបែងចែកពេលវេលា និងឆន្ទៈនៃការសម្រេចគោលបំណង និងការអភិវឌ្ឍខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)