ការសិក្សា ៖ របបអាហារ និងលំហាត់ត្រឹមត្រូវ អាចកាត់បន្ថយខ្លាញ់គ្រោះថ្នាក់លើក្បាលពោះ

ការស្រាវជ្រាវថ្មីនៅចក្រភពអង់គ្លេស បានរកឃើញថា របបអាហារ និងការធ្វើលំហាត់ប្រាណ អាចជួយទប់ស្កាត់ហានិភ័យ នៃជំងឺមេតាបូលីស ដោយកាត់បន្ថយបរិមាណជាតិខ្លាញ់ ដែលបង្កគ្រោះថ្នាក់នៅជុំវិញក្បាលពោះ។

ស្របពេលដែលមនុស្សគ្រប់គ្នាបានដឹងជាទូទៅថា ការប្រកាន់ខ្ជាប់របៀបរស់នៅល្អ អាចជួយមនុស្សរក្សាទម្ងន់បានល្អ អ្នកវិទ្យាសាស្ត្របានជំរុញការសិក្សាបន្ថែមទៀត អំពីសារៈសំខាន់ នៃទីតាំងដែលមនុស្សរក្សាទុកជាតិខ្លាញ់នៅលើដងខ្លួន។

ជាក់ស្ដែង ជាតិខ្លាញ់ក្រោមស្បែក គឺជាជាតិខ្លាញ់ដែលអាចចាប់ច្របាច់បាននៅក្រោមស្បែក ប៉ុន្តែជាតិខ្លាញ់ក្នុងពោះ ជាតិខ្លាញ់ក្រាស់ និងជាតិខ្លាញ់លាក់កំបាំង ដែលត្រូវបានរកឃើញនៅជុំវិញសរីរាង្គក្បាលពោះ ត្រូវបានគេជឿថា មានគ្រោះថ្នាក់។ វាមានទំនាក់ទំនងទៅនឹងហានិភ័យខ្ពស់នៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។

លោកវេជ្ជបណ្ឌិត Shayan Aryannezhad ជាអ្នកវិទ្យាសាស្ត្រសិក្សាអំពីបញ្ហានេះ និងជាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford បានលើកឡើងថា «យើងបានរកឃើញថា ការរួមបញ្ចូលគ្នារវាងរបបអាហារល្អ និងការធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយត្រឹមត្រូវ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីធ្វើឱ្យប្រសើរឡើង មិនមែនត្រឹមតែទម្ងន់នោះទេ ប៉ុន្តែថែមទាំងបរិមាណ និងកន្លែងដែលជាតិខ្លាញ់ត្រូវបានស្តុកទុកក្នុងរាងកាយ មានភាពល្អប្រសើរផងដែរ។»

សម្រាប់ការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ JAMA Network Open អ្នកស្រាវជ្រាវបានតាមដានមនុស្សវ័យកណ្ដាលជាង ៧២០០នាក់នៅចក្រភពអង់គ្លេសក្នុងរយៈពេលជាមធ្យម ៧ឆ្នាំ។

ក្រុមអ្នកស្រាវជ្រាវរកឃើញថា អ្នកដែលញ៉ាំអាហារល្អ និងធ្វើលំហាត់ប្រាណបានច្រើន គឺមានទំនោរឡើងទម្ងន់​យឺត និងមិនងាយឡើងទាំងខ្លាញ់ក្រោមស្បែក និងខ្លាញ់ក្នុងពោះ ហើយមានហានិភ័យជំងឺខ្លាញ់រំថ្លើមទាបជាងអ្នកដែលមិនបានផ្លាស់ប្ដូររបៀបរស់នៅរបស់ពួកគេ។

លោកស្រីវេជ្ជបណ្ឌិត Nita Forouhi ជាអ្នកវិទ្យាសាស្ត្រម្នាក់ក្នុងការសិក្សានេះ និងជាសាស្ត្រាចារ្យផ្នែកសុខភាពប្រជាជន និងអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ Cambridge បាននិយាយថា ការរកឃើញនេះបានបង្ហាញថា ការកែលម្អរបបអាហារ និងការហាត់ប្រាណនៅវ័យកណ្ដាលមិនត្រឹមតែជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺមេតាប៉ូលីស និងជួយឱ្យសុខភាពរឹងមាំនៅវ័យចាស់ផងដែរ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]