អាការៈភ្លេចច្រើនបណ្តាលឱ្យមនុស្សមានជំងឺភ្លេចភ្លាំង

ខួរក្បាលរបស់មនុស្សមានសមត្ថភាពផ្ទុក និងរំលឹកការចងចាំព័ត៌មានឡើងវិញបានយ៉ាងប្រសើរ ព្រមទាំងមានសមត្ថភាពបង្កើតព័ត៌មានជាច្រើនឥតគណនា ដើម្បីបម្រើឱ្យការរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងសមត្ថភាពអស្ចារ្យនេះ បញ្ហាភ្លេចភ្លាំង គឺជាឧបសគ្គដ៏ចម្បងមួយដែលអាចកើតឡើងលើមនុស្សគ្រប់វ័យ ក៏ប៉ុន្តែអាការៈភ្លេចភ្លាំងនេះ ភាគច្រើនតែងកើតលើមនុស្សមានវ័យចំណាស់ ដែលអាចឈានទៅជាជំងឺវង្វេងវង្វាន់បាន (ជំងឺ Alzheimer) ។

បើតាមការចុះផ្សាយរបស់មូលនិធិអប់រំ និងស្រាវជ្រាវ Mayo Clinic បានឱ្យដឹងថា Alzheimer គឺជាជំងឺប្រព័ន្ធប្រសាទបណ្តាលឱ្យខួរក្បាលរួញតូច (Atrophy) និងកោសិកាខួរក្បាលស្លាប់ជាបន្តបន្ទាប់នៅពេលមនុស្សមានវ័យចំណាស់។ អាការៈភ្លេចភ្លាំងជាមូលហេតុទូទៅបំផុតនៃជំងឺវង្វេង ដូចជា ការគិតនិងចងចាំថយចុះ កើតមានវិប្បត្តិអាកប្បកិរិយា និងជំនាញសង្គមជាដើម។ ជំងឺ Alzheimer ភាគច្រើនកើតលើប្រជាជនរស់នៅប្រទេសជឿនលឿន។

មិននិយាយអំពីជំងឺ Alzheimer ប៉ុន្តែនិយាយពីអាការៈបណ្តាលឱ្យមនុស្សភ្លេចភ្លាំងវិញ គឺជាសញ្ញានៃការបាត់បង់ព័ត៌មានក្នុងរយៈពេលខ្លី ឬរយៈពេលវែង។ ភ្លេចជាញឹកញយ អាចកើតឡើងភ្លាមៗ ឬវាអាចកើតឡើងបន្តិចម្ដងៗ ដោយសារការចងចាំចាស់ៗបានបាត់បង់ជាបន្តបន្ទាប់។ នៅក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីបញ្ជៀសអាការៈភ្លេចភ្លាំង មានសកម្មភាពមួយចំនួនដែលមនុស្សគួរចៀសវាង ដូចជា ទម្លាប់ទទួលទានមិនគិតពីសុខភាព បញ្ហាសុខភាពផ្លូវចិត្ត វិបត្តិដំណេក ជំងឺប្រចាំកាយ ព្រមទាំងការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវផងដែរ ។

១. ជាតិអាល់កុល ៖ ត្បិតពិសារគ្រឿងស្រវឹងនៅថ្ងៃនេះ មិនផ្តល់ផលប៉ះពាល់ដល់សុខភាពភ្លាមៗក៏ពិតមែន តែគ្រឿងស្រវឹងអាចជះឥទ្ធិពលអវិជ្ជមានដល់ការចងចាំនៅក្នុងរយៈពេលវែង។ យុវវ័យ និងមនុស្សវ័យកណ្តាលពេលទទួលទានគ្រឿងស្រវឹងអាចគ្រប់គ្រងលំនឹងអារម្មណ៍ខ្លួនឯងបានដោយសារមានកម្លាំងទប់ទល់ ប្រសិនបើពិសារនៅក្នុងបរិមាណល្មមៗ ។ ផ្ទុយទៅវិញគ្រឿងស្រវឹងនឹងជួយឱ្យមនុស្សមានអាការៈភ្លេចភ្លាំងកើតឡើង បើប្រព្រឹត្តវាញឹកញាប់ ឬស្រវឹងជ្រុលញយដង។ 

២. គេងមិនលក់ ៖ ដំណេកល្អ ឬគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចងចាំ ។ អាការៈគេងមិនលក់អាចជះឥទ្ធិពលអវិជ្ជមានដល់ការចងចាំរបស់អ្នក។ បច្ចុប្បន្នការរីកចម្រើនបច្ចេកវិទ្យាទូរស័ព្ទដៃ កំពុងរំខានដល់ដំណេករបស់មនុស្ស ព្រមទាំងអូសទាញឱ្យវិបត្តិផ្លូវចិត្តកើតឡើងនៅពេលគ្រប់គ្រងមិនបានត្រឹមត្រូវ។

៣. ការប្រើប្រាស់ឱសថ ៖ ឱសថជួយដល់សុខភាព ប៉ុន្តែការប្រើប្រាស់ឱសថដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងប្រើប្រាស់លើស ឬខ្វះបរិមាណកំណត់ នឹងបង្ករផលប៉ះពាល់ដល់សុខភាព ព្រមទាំងបណ្តាលឱ្យអាការៈភ្លេចភ្លាំងកើតមានឡើង។ ការប្រើប្រាស់ឱសថតាមតែអាការៈអាត្មាដោយគ្មានវេជ្ជបញ្ជាជាគ្រោះថ្នាក់សុខភាពសម្រាប់រយៈពេលវែង ឬអាចឱ្យមនុស្សមានភាពស៊ាំនឹងថ្នាំ។

៤. ស្ត្រេស ៖ ភាពតានតឹងចិត្តខ្លាំងពេក និងបញ្ហាផ្លូវចិត្តស្រួចស្រាវ ក៏អាចធ្វើឱ្យមនុស្សភ្លេចភ្លាំងមុនវ័យបានដែរ។ ស្ត្រេសបណ្តាលមកពីជំងឺបាក់ទឹកចិត្ត ស្ត្រេសពីការងារ ស្ត្រេសកើតពីបញ្ហាសេដ្ឋកិច្ច ស្ត្រេសកើតពីទំនាក់ទំនងគ្រួសារ និងសង្គម ស្ត្រេសដោយគិតតែឯងៗ មូលហេតុទាំងនេះនឹងសន្សំឱ្យមនុស្សឆាប់កើតមានអាការៈភ្លេចភ្លាំងម្តងម្កាល ឬឈានទៅភ្លេចភ្លាំងញឹកញាប់។ ការថែទាំសុខភាពផ្លូវចិត្តបានប្រសើរ សំខាន់សម្រាប់ការរស់នៅរបស់មនស្សសម័យទំនើប។

ជាដំណោះស្រាយបញ្ជៀសពីអាការៈភ្លេចភ្លាំង និងប្រសិនបើអ្នកព្រួយបារម្ភអំពីការភ្លេចរបស់អ្នក អមដោយរោគសញ្ញាផ្សេងៗដែលសង្ស័យ ការពិគ្រោះបញ្ហាសុខភាពផ្លូវចិត្តជាមួយគ្រូពេទ្យជំនាញជាដំណោះស្រាយល្អបំផុត។ ការស្វែងរកអន្តរាគមន៍ទាន់ពេលវេលាថែទាំងសុខុមាលភាពផ្លូវចិត្តបានប្រសើរ អាចជួយកែលម្អលក្ខខណ្ឌរស់នៅឱ្យកាន់តែប្រសើរ និងកាត់បន្ថយសម្ពាធផ្លូវចិត្តទាំងឡាយនៅក្នុងដំណើរជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...