គ្រឿងស្រវឹងមានឥទ្ធិពលប៉ះពាល់ខ្លាំងដល់សមត្ថភាពខួរក្បាល

គ្រឿងស្រវឹង (Alcohol) និងសុខភាពផ្លូវចិត្ត (Mental Health) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ។ ការស្រាវជ្រាវរបស់មូលនិធិសុខភាពផ្លូវចិត្ត (Mental Health Foundation) មានមូលដ្ឋាននៅប្រទេសអង់គ្លេសបានបង្ហាញថា ផឹកស្រាច្រើនរហូតដល់គ្រប់គ្រងខ្លួនឯងលែងបានអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ។ មនុស្សមួយចំនួនបានជ្រើសរើសយកសុរាជាមិត្ត ផឹកដើម្បីព្យាយាមបន្ថយអាការៈតានតឹងចិត្ត ឬសញ្ញានៃជំងឺផ្លូវចិត្តផ្សេងៗ ។ ផ្ទុកទៅវិញការជ្រើសរើសយកគ្រឿងស្រវឹងដំណាក់កាលនេះ នឹងធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្តកាន់តែខ្លាំង ។

អ្នកជំនាញសុខភាពសាធារណៈនៃមូលនិធិសុខភាពផ្លូវចិត្ត បានបញ្ជាក់បន្ថែមថា ថ្វីត្បិតឥទ្ធិពលជាតិអាល់កុលចូលជ្រកក្នុងខ្លួនគ្រាន់តែជារូបភាពបណ្តោះអាសន្នក៏ពិតមែន ប៉ុន្តែគ្រឿងស្រវឹងចូលញឹកញយពេក នោះសុខភាពរាងកាយនិងសុខភាពខួរក្បាលកាន់តែចុះខ្សោយបន្តិចម្តងៗ ។ អ្នកប្រើប្រាស់គ្រឿងស្រវឹងអាចកត់សម្គាល់ពីអាការៈចុះខ្សោយសុខភាពរបស់ខ្លួនដោយងាយបំផុត នៅពេលថាមពលរាងកាយ ឬការចងចាំចុះចាប់ផ្តើមខុសប្រក្រតីបន្ទាប់ទទួលគ្រឿងស្រវឹង ។

ឥទ្ធិពលគ្រឿងស្រវឹងបង្ករផលប៉ះពាល់ខ្លាំងដល់សុខភាពរាងកាយ ។ ចំណុចនេះបណ្តាលឱ្យមនុស្សមានអាកប្បកិរិយាខុសប្រក្រតី គ្មានបម្រុងប្រយ័ត្ន ឆេវឆាវ បង្ករគ្រោះថ្នាក់ ឬក៏អាចក្លាយជាជនរងគ្រោះពីអំពើហិង្សាទម្រង់ណាមួយក៏មាន ។ ឥទ្ធិពលរយៈពេលខ្លី ផឹកគ្រឿងស្រវឹងច្រើនពេកអាចនាំឱ្យមនុស្សឆាប់មានបញ្ហាងងុយដេក បញ្ហាវិបត្តិដំណេក ឈឺក្រពះ ហើមពោះ និងឈឺក្បាលប្រកាំងជាដើម ។ ចំណែកការប្រើប្រាស់គ្រឿងស្រវឹងរយៈពេលវែង បង្កើនហានិភ័យដល់ស្ថានភាពសុខភាពធ្ងន់ធ្ងរ រួមទាំងជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើសឈាម ជំងឺថ្លើម និងជំងឺមហារីក ។

ចំណែកឥទ្ធិពលផ្លូវចិត្តវិញ ជាតិអាល់កុលអាចធ្វើឱ្យមនុស្សមានបញ្ហាធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរ និងបង្កើនផលប៉ះពាល់ប្រឆាំងនឹងឱសថព្យាបាលជំងឺធ្លាក់ទឹកចិត្តមួយចំនួន (កំពុងព្យាបាល) ។ សុរាមិនមែនជាវិធីដោះស្រាយជំងឺធ្លាក់ទឹកចិត្ត ស្ត្រេស ការថប់បារម្ភ ឬអារម្មណ៍ពិបាកផ្សេងទៀតនោះទេ ។ ផឹកកាន់តែច្រើនជីវិតកាន់តែស្មុកស្មាញ ហើយដំណោះស្រាយល្អដល់គុណភាពជីវិតកាន់តែមានតិច ។

គួររំលឹកថា គ្រឿងស្រវឹងរំខានដល់ផ្លូវទំនាក់ទំនងខួរក្បាល និងសកម្មភាពរាងកាយ ។ ជាតិអាល់កុលធ្វើឱ្យខួរក្បាលមិនអាចគ្រប់គ្រងតុល្យភាព ខ្សោយចងចាំ ព្រមទាំងការវិនិច្ឆ័យធ្លាក់ចុះជាលំដាប់ ។ ផឹកគ្រឿងច្រើននិងរយៈពេលយូរបណ្តាលឱ្យមានការប្រែប្រួលនៃសរសៃប្រសាទ ពិសេសគ្រោះថ្នាក់ខ្លាំងបំផុតក្នុងដំណើរជីវិតយុវជន ប្រសិនបើសេពគប់គ្រឿងស្រវឹង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។