និស្សិតដែលកំពុងប្រឈមនឹងវិបត្តិបាក់ទឹកចិត្ត, ៥វិធី ដើម្បីជួយ​ឱ្យ​ការសិក្សា​ប្រសើរឡើង

នៅក្នុងការសិក្សាថ្នាក់ឧត្តមសិក្សា ប្រសិនបើមានជំងឺបាក់ទឹកចិត្ត (Depression) មិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបសគ្គរារាំងដល់សមត្ថភាពនៃការផ្ដោតអារម្មណ៍ និងការសិក្សាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការអនុវត្តយុទ្ធសាស្ត្រសិក្សាបែបវិទ្យាសាស្ត្រ និងការយល់ចិត្តខ្លួនឯង បុគ្គលដែលស្ថិតក្នុងស្ថានភាពនេះ នៅតែអាចសម្រេចបាននូវលទ្ធផលសិក្សាល្អ។

១. បំបែកកិច្ចការធំៗឱ្យទៅជាចំណែកតូចបំផុត

ជំហានដំបូង គឺការកាត់បន្ថយសម្ពាធផ្លូវចិត្តតាមរយៈការបំបែកកិច្ចការធំៗ ឱ្យទៅជាផ្នែកតូចៗដែលងាយស្រួលគ្រប់គ្រង។ ជំនួសឱ្យការកំណត់គោលដៅបញ្ចប់និក្ខេបបទ ឬការរំលឹកមេរៀនប្រឡងក្នុងពេលតែមួយ និស្សិតគួររៀបចំបញ្ជីការងារដែលមានលក្ខណៈសាមញ្ញបំផុត ដូចជាការសរសេរត្រឹមមួយកថាខណ្ឌ ឬការអានសៀវភៅត្រឹមមួយទំព័រ។ វិធីសាស្ត្រនេះជួយឱ្យខួរក្បាលមិនមានអារម្មណ៍ថាលើសចំណុះ និងបង្កើនភាពជឿជាក់លើខ្លួនឯងជាជំហានៗ។

២. កុំខ្វល់រឿងសោភ័ណភាព (Nothing has to be pretty)

ក្នុងដំណាក់កាលនៃវិបត្តិផ្លូវចិត្ត ការបំពេញកិច្ចការឱ្យបានរួចរាល់ (Completion) គឺមានតម្លៃជាងភាពឥតខ្ចោះ (Perfection)។ មិនថាជាកំណត់ត្រាមេរៀន ឬកិច្ចការផ្ទះ និស្សិតមិនចាំបាច់ផ្ដោតខ្លាំងលើសោភ័ណភាព ឬភាពស្អាតបាតហួសហេតុនោះទេ។ អ្វីដែលសំខាន់ គឺការបន្តសម្រេចកិច្ចការឱ្យបានទាន់ពេលវេលា ឬការយល់ព្រមទទួលយកលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងតាមលទ្ធភាពជាក់ស្ដែង ព្រោះលទ្ធផលដែលមិនល្អឥតខ្ចោះ ក៏នៅតែមានតម្លៃជាងការបោះបង់ចោល។

៣. ផ្លាស់ប្តូរបរិយាកាសសិក្សា (Study outside)

ការស្ថិតនៅក្នុងបន្ទប់ម្នាក់ឯងក្នុងរយៈពេលយូរ អាចបង្កើនអារម្មណ៍ឯកោ និងភាពអសកម្ម។ ការផ្លាស់ប្តូរទីកន្លែងសិក្សាទៅកាន់បណ្ណាល័យ ឬហាងកាហ្វេដែលមានមនុស្សម្នា។ ការស្ថិតក្នុងបរិយាកាសដែលមានមនុស្សកំពុងបំពេញការងារ នឹងជួយឱ្យអ្នកមានអារម្មណ៍ថាមានការទទួលខុសត្រូវ និងកាត់បន្ថយភាពឯកោ។ ម្យ៉ាងបរិយាកាសដែលមានមនុស្សជុំវិញខ្លួនកំពុងបំពេញកិច្ចការ នឹងក្លាយជាកម្លាំងរុញច្រានដោយប្រយោលដែលជួយឱ្យនិស្សិតអាចផ្ដោតអារម្មណ៍បានល្អជាងការសិក្សានៅលើគ្រែ ដែលងាយនឹងបង្កឱ្យមានអារម្មណ៍ងងុយគេង ឬការគិតអវិជ្ជមាន។

៤. ការកំណត់ពេលវេលា (Study in shorter bursts)

ការសិក្សាប្រកបដោយប្រសិទ្ធភាព មិនមែនអាស្រ័យលើរយៈពេលវែងនោះទេ ប៉ុន្តែអាស្រ័យលើគុណភាពនៃការផ្ដោតអារម្មណ៍។ ជំងឺបាក់ទឹកចិត្តធ្វើឱ្យថាមពលរបស់អ្នកចុះខ្សោយ។ ចូរតាមដានមើលថា តើក្នុងមួយថ្ងៃៗ ពេលណាដែលអ្នកមានអារម្មណ៍ថាអាចផ្ដោតអារម្មណ៍បានល្អបំផុត (ឧទាហរណ៍៖ ម៉ោង ២ រសៀល)។ ប្រើប្រាស់ពេលវេលានោះដើម្បីសិក្សាឱ្យបានខ្លីៗតែមានប្រសិទ្ធភាព។ ការប្រើប្រាស់បច្ចេកទេសសិក្សាក្នុងរយៈពេលខ្លី (Short Bursts) និងការអនុញ្ញាតឱ្យខ្លួនឯងមានកាលវិភាគសម្រាកឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះដែលជួយរក្សាថាមពលខួរក្បាលមិនឱ្យឆាប់អស់កម្លាំង (Burnout)។

៥. ការលើកទឹកចិត្តខ្លួនឯង (Don’t beat yourself up)

ជាចុងក្រោយ ការអប់រំផ្លូវចិត្តខ្លួនឯងគឺជារឿងមិនអាចខ្វះបាន។ វានឹងមានថ្ងៃខ្លះដែលអ្នកមិនអាចធ្វើអ្វីបានសោះ សូម្បីតែការងើបពីគ្រែ។ ក្នុងថ្ងៃបែបនោះ សូមកុំបន្ទោសខ្លួនឯង។ ជំងឺបាក់ទឹកចិត្តគឺជាស្ថានភាពសុខភាព មិនមែនជាភាពខ្ជិលច្រអូសនោះទេ។ ចូរអបអរសាទររាល់ជោគជ័យតូចតាចដែលអ្នកធ្វើបាន ទោះបីជាគ្រាន់តែអានសៀវភៅបានមួយទំព័រក៏ដោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....