លោក ឆោម សុខឿន ៖ ពិព័រណ៍ការងារជាឱកាសល្អសម្រាប់សិស្សានុសិស្សទើបប្រឡងបាក់ឌុបរួច ស្វែងយល់ពីជំនាញដែលត្រូវសិក្សាបន្ត

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ មានប្រសាសន៍ថា ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២៣ ជាឱកាសល្អសម្រាប់សិស្សានុសិស្សទើបប្រឡងបាក់ឌុបរួច ដើម្បីងាយស្រួលស្វែងរកជំនាញសិក្សាសមស្របចំណង់ចំណូលចិត្ត សមត្ថភាព និងឱកាសការងារស្របតាមតម្រូវទីផ្សារការងារ។

ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ប្រារព្ធឡើងមានរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ដើម្បីផ្តល់ការងារដល់យុវជនខ្មែរ ដែលចង់ស្វែងរកការងារធ្វើ ក្រោមការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។

លោក ឆោម សុខឿន បន្តថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុប១៨៨ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ២ម៉ឺន៤ពាន់កន្លែង។

ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បញ្ជាក់ថា សិស្សានុសិស្សដែលមកចូលរួមពិព័រណ៍ការងារ នឹងទទួលបានសៀវភៅឯកសារសំខាន់ៗសម្រាប់ត្រៀមស្វែងរកការងារធ្វើ។ ជាពិសេស សិស្សានុសិស្សទើបតែបញ្ចប់បាក់ឌុប អាចមកចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិនេះ ព្រោះជាឱកាសល្អសម្រាប់យុវជនដើម្បីទទួលបានឱកាសជាច្រើនដូចជា ទី១. ឱកាសអាហារូបករណ៍ទាក់ទងនឹងមុខជំនាញជាច្រើនពីគ្រឹះស្ថានរដ្ឋ និងឯកជន និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ (TVET )ជាដើម ទី២. ទទួលបានព័ត៌មានទីផ្សារការងារដែលយុវជនកំពុងស្វែងរក។ លោក លោក ឆោម សុខឿន បន្តថា ការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏បានផ្ដល់ភាពងាយស្រួលទៅដល់ប្អូនសិស្សានុសិស្សនៅតាមបណ្ដាខេត្តដែលមិនអាចមកភ្នំពេញបាន ក៏អាចចូលរួមតាមរយៈប្រព័ន្ធអនឡាញ ដោយអាចជជែកជាមួយស្ថាប័ននិយោជកដែលខ្លួនកំពុងស្វែងរកជំនាញក្នុងការបន្តការសិក្សា និងឱកាសការងារបានផងដែរ។

“ខ្ញុំលើកទឹកចិត្តយុវជនទើបបញ្ចប់ថ្នាក់ទី១២ មកចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះឱ្យបានច្រើនកុះករ”

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣

ជាមួយគ្នានេះ សម្រាប់និស្សិតដែលកំពុងសិស្សានៅសាកលវិទ្យាល័យ ហើយមានបំណងចង់ស្វែងរកការងារក្រៅម៉ោងដើម្បីទទួលបានចំណូលបន្ថែម ឬស្វែងរកការងារស្ម័គ្រចិត្ត លោក ឆោម សុខឿន ក៏លើកទឹកចិត្តឱ្យមកចូលរួមពិព័រណ៍ការងារ ដើម្បីមានឱកាសបានជួបជជែកជាមួយតំណាងក្រុមហ៊ុន ឬស្ថាប័នដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកសរុបជាង ២ម៉ឺន៤ពាន់នាក់។

បើនិយាយអំពីសារៈសំខាន់នៃពិព័រណ៍ការងារ លោក ឆោម សុខឿន យល់ឃើញថា ទី១. យុវជន សិស្ស និស្សិត អ្នកដែលមានបំណងរកការងារធ្វើ អ្នកមានជំនាញ និងមិនមានជំនាញពួកគាត់អាចទទួលបានឱកាសការងារយ៉ាងងាយស្រួលនៅនឹងកន្លែង។ ទី២. សម្រាប់និយោជក កំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម ពួកគាត់ត្រូវការជ្រើសសរើសសិស្ស និស្សិតដែលត្រូវហ្វឹកហាត់ការងារ ឬមួយនយោជកដែលមានផែនការឆ្នាំថ្មី ឬពង្រីកអាជីវកម្មរបស់គាត់ពួកគាត់អាចតាំងបង្ហាញផលិតផល ឬសេវាកម្ម ព្រមទាំងមានឱកាសទទួលបានបុគ្គលិកភ្លាមៗនៅនឹងកន្លែងតែម្ដង។ ទី៣. ​អ្នកអប់រំបណ្ដុះបណ្ដាលអាចជួបយុវជន សិស្ស និស្សិត ដែលត្រូវការអភិវឌ្ឍជំនាញទាក់ទងនឹងការផ្ដល់អាហារូបករណ៍ ឬវគ្គសិក្សាខ្លី។ ដូច្នេះ កម្មវិធីនេះ ជាការប្រមូលផ្ដុំគ្នានៅមួយកន្លែងហើយផ្ដល់ព័ត៌មាន និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោក ឆោម សុខឿន បន្ថែមទៀតថា យុវជន ប្អូនៗសិស្ស និស្សិតកុំឱ្យឱកាសរយៈពេល២ថ្ងៃនេះរំលងទៅ ព្រោះវាជាឱកាសល្អមួយសម្រាប់យុវជនដែលមានបំណងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារធ្វើ ឬមិនទានមានការងារធ្វើ ដោយពិព័រណ៍នេះមានទាំងសហគ្រាសរោងចក្រ ក្រុមហ៊ុនគ្រប់កម្រិតមកពីគ្រប់វិស័យមកដាក់ស្តង់បង្ហាញបានផ្តល់ឱកាសការងារភ្លាមៗតែម្ដង។  ចំណែកយុវជននៅតាមបណ្ដាខេត្តមិនអាចមកភ្នំពេញបានក៏អាចចុះឈ្មោះតាមរយៈទូរស័ព្ទដៃស្មាតហ្វូនដាក់ពាក្យសុំបម្រើការងារតាមរយៈប្រព័ន្ធអនឡាញបានភ្លាមៗតែម្ដង ដោយមានតំណាងពិព័រណ៍រង់ចាំឆ្លើយតប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...