អតីតពលករខ្មែរមកពីថៃជាង១ម៉ឺននាក់បានចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ទូរទស្សន៍អប្សរាថា មានអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃជាង ១ម៉ឺននាក់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដែលផ្តល់ដោយរាជរដ្ឋាភិបាល។

” ពលករដែលមកពីថៃប្រមាណជាង១ម៉ឺននាក់ហើយ ដែលបានចុះឈ្មោះចូលរៀននៅសាលាបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាការសិក្សាដោយឥតគិតថ្លៃ ដើម្បីជួយបងប្អូនអតីតពលកររបស់យើងឲ្យមានជំនាញ និងចំណេះដ៏ពិតប្រាកដមួយ”

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

រាជរដ្ឋាភិបាលបានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា ពិសេសពលរដ្ឋមកពីគ្រួសារក្រីក្រ សរុបចំនួន ១លាន ៥សែននាក់ សម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០២៣។

វិស័យអាទិភាពទាំង១០ ដែលត្រូវបណ្តុះបណ្តាលរួមមាន សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, ធុរកិច្ច និងព័ត៌មានវិទ្យា។

យោងតាម លោក ស៊ុន មេសា អតីតពលករខ្មែរ បានចាប់យកជំនាញក្នុងវិស័យសំណង់ច្រើនជាងគេ ដោយសារពួកគេធ្លាប់ធ្វើការងារនេះពេលកំពុងបំពេញការងារនៅប្រទេសថៃ។

ជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្ខំចិត្តឱ្យ​ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃប្រមាណជាង ៩០ម៉ឺននាក់បានវិលត្រឡប់មកកម្ពុជាវិញ។ លោក ស៊ុន មេសា បញ្ជាក់ថា ក្នុងចំណោមពលករដែលត្រឡប់ពីប្រទេសថៃទាំងអស់ ក្នុងនោះមានប្រមាណ ៤៥ម៉ឺននាក់ទទួលបានការងារធ្វើនៅកម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងការងារ គិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈសរុបចំនួន ១៤២ ៩៧៥នាក់ ក្នុងនោះសិស្សចំនួន ៦៣ ៦២៧នាក់ បាន​បញ្ចប់ការ​សិក្សា​។

អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមកស្វែងរកងារការធ្វើនៅរាជធានីភ្នំពេញ ធ្លាប់បានប្រាប់ទូរទស្សន៍អប្សរាថា ពួកគេក៏ចង់រៀនជំនាញវិជ្ជាជីវៈដែរ ប៉ុន្តែពួកគេខ្វះព័ត៌មានអំពីការសិក្សា និងរៀនជំនាញនេះ និងខ្លះទៀតចង់រៀនជំនាញដែរ ប៉ុន្តែដោយសារបញ្ហាជីវភាពប្រចាំថ្ងៃក្នុងការរកប្រាក់ចិញ្ចឹមគ្រួសារ ទើបពួកគេមិនអាចមករៀនបាន៕

អត្ថបទ៖ សេង បារាំង


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...