ក្រសួងប្រៃសណីយ៍ និងអង្គការ TdH NL ធ្វើយុទ្ធនាការ “ពិភពអនឡាញដែលមានសុវត្ថិភាពសំរាប់កុមារ”

គម្រោង​សុវត្ថិភាព និង​សិទ្ធិកុមារ​តាមប្រព័ន្ធអនឡាញ របស់អង្គការ TdH NL សហការជាមួយក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានរួមគ្នា​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ “ពិភពអនឡាញ​ដែលមានសុវត្ថិភាពសម្រាប់កុមារ”។

យុទ្ធនាការផ្សព្វផ្សាយនេះ បានចាប់ផ្តើម​តាំងពីខែមីនា ឆ្នាំ​២០២៤ ដោយ​នាយកដ្ឋាន​គោលនយោបាយ ICT នៃក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ និងអង្គការ TdH NL ប្រចាំនៅកម្ពុជា ជាមួយ​អ្នក​បង្កើត​មាតិការ​តាមបណ្តាញ​សង្គម ។

យុទ្ធនាការនេះ នឹងធ្វើការផ្សព្វផ្សាយ​ពីគន្លឹះសំខាន់​សម្រាប់កុមារ និង​អ្នកអាណាព្យាបាល​សម្រាប់សុវត្ថិភាព​នៅ​តាម​ប្រព័ន្ធអនឡាញ ដោយ​មានជាការ​ចែក​រំលែកពីគន្លឹះ និង​ព័ត៌មាន​តាមរយៈជា​រូបភាព វីដេអូ និង​ការផ្សព្វផ្សាយ​ពី Chatbot game ដើម្បីសុវត្ថិភាពនៅតាមប្រព័ន្ធអនឡាញ។ ទន្ទឹមគ្នានោះមានការចែករំលែកអំពីការកំណត់ឯកជនភាព ព័ត៌មានដែលមិនគួរចែករំលែកតាមបណ្តាញសង្គម កិច្ចសហការ និងយន្តការរាយការណ៍របស់អាណាព្យាបាលក្នុងការចូលរួមការពារការរំលោភបំពានកុមារ។  លើសពីនេះទៅទៀត យុទ្ធនាការក៏ចែករំលែកចំណេះដឹងពីប្រភេទ និងនិយមន័យ នៃការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ និងការផ្លាស់ប្តូរគំនិតដោយបញ្ឈប់ ការរើសអើង ឬការស្តីបន្ទោសជនរងគ្រោះ។

លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាមគមន៍ មានប្រសាសន៍​ថា  ដោយហេតុតែបច្ចុប្បន្ន មិនទាន់មានភាពទូលំទូលាយ នៃការបញ្ជ្រាបសារពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអនឡាញឱ្យមានសុវត្ថិភាពក្នុងភាគរយខ្ពស់ ទើបតម្រូវឱ្យភាគីដែលពាក់ព័ន្ធ បំផុសព័ត៌មានបន្ថែមទាក់ទិននឹងការបង្ការគ្រោះមហន្តរាយនានា ដែលបណ្តាលមកពីការប្រើប្រាស់អនឡាញ និងជាការចូលរួមពង្រឹងគុណភាព និងសុវត្ថិភាព។

ការយល់ដឹងពីហានិភ័យតាមប្រព័ន្ធអនឡាញសំរាប់អ្នកប្រើប្រាស់អ៊ីនធើរណេត នៅក្នុងប្រទេសកម្ពុជា គឺនៅមានកម្រិត ដូចនេះយើងត្រូវការផ្សព្វផ្សាយបន្ថែម ដើម្បីអោយសារធារណៈជនយល់ដឹងពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។

លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាមគមន៍

ដោយឡែក លោកស្រី Zoe de Melo ប្រធានគ្រប់គ្រងគម្រោង OCSE របស់អង្គការ TdH NL   ប្រចាំនៅកម្ពុជា បានលើកឡើងថា យុទ្ធនាការនេះ ជាឧទាហរណ៍មួយដ៏សំខាន់ដែលដៃគូរពាក់ព័ន្ធបានចូលរួមជាមួយគ្នា ដោយមានការចូលរួមពីក្រសួងសាម៉ី អ្នកបង្កើតមាតិការតាមបណ្តាញសង្គម និងអ្នកជំនាញពីអង្គការអន្តរជាតិ ដែលវានឹងមានសក្តានុពល និងទទួលបានលទ្ធផលខ្ពស់។ យើងក៏ជឿជាក់ដែរថា អ្នក​អាណាព្យាបាលនឹងចាប់ផ្តើមជជែកជាមួយកូនៗរបស់ពួកគាត់ពីសកម្មភាពនៅតាមប្រព័ន្ធអនឡាញ និងកាត់បន្ថយហានិភ័យការរំលោភបំពានតាមប្រព័ន្ធអនឡាញ។

បើយោង​តាម​របាយការណ៍​បញ្ឈប់គ្រោះថ្នាក់​នៅ​កម្ពុជា​ក្នុងឆ្នាំ​២០២២ បានបង្ហាញថា កុមារ​ដែល​ប្រើប្រាស់​អ៊ីនធឺណេត​ចំនួន ១១% ធ្លាប់ទទួល​រងនូវការ​រំលោភបំពាន និង​ការ​កេងប្រវ័ញ្ចផ្លូវភេទ​តាមប្រព័ន្ធអនឡាញ។ របាយការណ៍​ក៏​បាន​បញ្ជាក់ដែរថា ដោយ​សារ​ចំនួនអ្នក​ប្រើប្រាស់​អ៊ីនធឺណេត​កាន់តែមានការ​កើនឡើង ជាពិសេស​ការ​ប្រើប្រាស់បណ្តាញ​សង្គម, កុមារ​នៅ ក្នុង​ប្រទេសកម្ពុជា​បានប្រឈម​មុខ​ទៅនឹង​ហានិភ័យ​ខ្ពស់ ទៅ​នឹង​ការ​រំលោភបំពាន​តាមប្រព័ន្ធអនឡាញ ដែលវា​បានបង្ក​ផល​ប៉ះពាល់​ជាច្រើន ដូចជា​បញ្ហាផ្លូវចិត្ត និង​ការ​ធ្វើ​បាបខ្លួន​ឯងជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....