ភ្នំពេញ – នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសគ្រូបង្រៀនមុខវិជ្ជាឯកទេសផែនដីវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យាចំនួន ៣០នាក់ ដើម្បីចូលរួមបង្កើតវីដេអូពិសោធន៍តាមគោលវិធីស្ទែមចំនួន១០០ វីដេអូ ។ ការបង្កើតវីដេអូនេះមានបំណងជួយសម្រួលដល់សកម្មភាពបង្រៀន និងរៀននៅកម្រិតថ្នាក់វិទ្យាល័យ ក្រោមគម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) ។

ក្រសួងបានបញ្ជាក់ថា គ្រូបង្រៀនដែលត្រូវជ្រើសរើស រួមមាន គ្រូបង្រៀនមុខវិជ្ជាផែនដីវិទ្យាចំនួន ០៦នាក់ គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាចំនួន ០៦នាក់ គ្រូបង្រៀនមុខវិជ្ជារូបវិទ្យាចំនួន ០៦នាក់ គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យាចំនួន ០៦នាក់ គ្រូង្រៀនមុខវិជ្ជាជីវវិទ្យាចំនួន ០៦នាក់ ។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសត្រូវជាគ្រូបង្រៀនមុខវិជ្ជាឯកទេសខាងលើនៅកម្រិតវិទ្យាល័យ ឧត្តមសិក្សា ឬក្រោយឧត្តមសិក្សា និងមានបទពិសោធន៍បង្រៀនចាប់ពីបីឆ្នាំឡើងទៅ ។ លើសពីនេះ មានបទពិសោធន៍ធ្វើពិសោធន៍ក្នុងម៉ោងបង្រៀនលើមុខវិជ្ជាខាងលើ មានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រ Microsoft Word, Power Point, Internet & Email ។
ម៉្យាងវិញទៀត លោកគ្រូអ្នកគ្រូត្រូវមានចំណេះដឹងលើការប្រើប្រាស់កម្មវិធីបណ្តាញសង្គម Google Meet, Zoom, Telegram ជាពិសេសមានមនសិការវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារមានបុគ្គលិកលក្ខណៈនិងក្រមសីលធម៌ល្អ អាចធ្វើការជាបុគ្គលនិងជាក្រុម ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំ ភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេប, វីដេអូខ្លីអំពីការបង្រៀនពិសោធន៍លើមុខវិជ្ជារបស់ខ្លួន ឱ្យបានមុនថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ ចំពោះអត្ថប្រយោជន៍ទទួលបានប្រាក់ឧបត្ថម្ភ វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃដោយក្រសួងអប់រំ យុវជន និងកីឡា វីដេអូរបស់លោកគ្រូអ្នកគ្រូនឹងផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកក្រសួង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ
ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...
ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...
អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...
ឱកាសចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2025
ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សា...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2025
តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។






























