ក្រសួងអប់រំជ្រើសរើសគ្រូមុខវិជ្ជាវិទ្យាសាស្រ្ត ៣០នាក់បង្កើតវីដេអូពិសោធន៍តាមគោលវិធីស្ទែម

ភ្នំពេញ – នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសគ្រូបង្រៀនមុខវិជ្ជាឯកទេសផែនដីវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យាចំនួន ៣០នាក់ ដើម្បីចូលរួម​បង្កើតវីដេអូពិសោធន៍តាមគោលវិធីស្ទែមចំនួន១០០ វីដេអូ ។ ការបង្កើតវីដេអូនេះមានបំណងជួយសម្រួលដល់សកម្មភាព​បង្រៀ​ន និងរៀននៅកម្រិតថ្នាក់វិទ្យាល័យ ក្រោមគម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) ។

ក្រសួងបានបញ្ជាក់ថា គ្រូបង្រៀន​ដែលត្រូវ​ជ្រើសរើស​ រួមមាន គ្រូបង្រៀនមុខវិជ្ជាផែនដីវិទ្យាចំនួន ០៦នាក់ គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាចំនួន ០៦នាក់ គ្រូបង្រៀ​ន​មុខវិជ្ជារូបវិទ្យាចំនួន ០៦នាក់ គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យាចំនួន ០៦នាក់ គ្រូង្រៀនមុខវិជ្ជាជីវវិទ្យាចំនួន ០៦នាក់ ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើសត្រូវជាគ្រូបង្រៀនមុខវិជ្ជាឯកទេសខាងលើនៅកម្រិតវិទ្យាល័យ ឧត្តមសិក្សា ឬក្រោយឧត្តមសិក្សា និងមានបទពិសោធន៍បង្រៀនចាប់ពីបី​ឆ្នាំឡើងទៅ ។ លើសពីនេះ មានបទពិសោធន៍ធ្វើពិសោធន៍ក្នុងម៉ោងបង្រៀនលើមុខវិជ្ជាខាងលើ មានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រ Microsoft Word, Power Point, Internet & Email ។

ម៉្យាងវិញទៀត លោកគ្រូអ្នកគ្រូត្រូវមានចំណេះដឹងលើការប្រើប្រាស់កម្មវិធីបណ្តាញសង្គម Google Meet, Zoom, Telegram ជាពិសេសមានមនសិការវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារមានបុគ្គលិកលក្ខណៈនិងក្រមសីលធម៌ល្អ អាចធ្វើការជាបុគ្គលនិងជាក្រុម ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យ​ស្នើសុំ ភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេប, វីដេអូខ្លីអំពីការបង្រៀនពិសោធន៍លើមុខវិជ្ជារបស់ខ្លួន ឱ្យបានមុនថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ ចំពោះអត្ថប្រយោជន៍ទទួលបានប្រាក់ឧបត្ថម្ភ វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃដោយក្រសួងអប់រំ យុវជន និងកីឡា វីដេអូរបស់លោកគ្រូអ្នកគ្រូនឹងផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកក្រសួង ព្រមទាំង​អត្ថប្រយោជន៍ផ្សេងៗទៀត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦