ក្រសួងអប់រំ ៖ ការវិយោគនៅឆ្នាំដំបូងនៃជីវិតកុមារជាការវិនិយោគដ៏ឆ្លាតវៃបំផុត

ភ្នំពេញ – ការវិនិយោគនៅឆ្នាំដំបូងនៃជីវិតរបស់កុមារបានចាត់ទុកជាការវិនិយោគដ៏ឆ្លាតវៃបំផុត ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ការរីកម្រើនកោសិកាខួរក្បាលរបស់កុមារតូច សមត្ថភាពការសិក្សា សុខភាព អកប្បកិរិយា និងផ្តល់ឱកាសជោគជ័យពេញមួយជីវិតរបស់ពួកគេ ដែលទាំងនេះយើងអាចធ្វើបានតាមរយៈកិច្ច គាំទ្របែបពហុវិស័យ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ។

នៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅបន្តក្រោមប្រធានបទ “បរិវត្តកម្មនៃវិស័យអប់រំ” ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច មានប្រសាសន៍ថា ការវិនិយោគនៅឆ្នាំដំបូងនៃជីវិតរបស់កុមារបានចាត់ទុកជាការវិនិយោគដ៏ឆ្លាតវៃបំផុត ដែលម្តាយឪពុក និងអ្នកអាណាព្យាបាលគ្រប់រូប និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ។

ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច បានលើកឡើងបន្តថា ការស្រាវជ្រាវវេជ្ជសាស្ត្របង្ហាញថា កុមារអភិវឌ្ឍប្រព័ន្ធប្រសាទយ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត ។ ចាប់ពីថ្ងៃកកំណើតរហូតដល់អាយុក្រោម ៣ឆ្នាំ គឺជាអំឡុងពេលដែលមាតាបិតាត្រូវផ្ដល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកោសិកាខួរក្បាលមានការលូតលាស់បានល្អ ។ ដំណាក់កាលដំបូងនេះ កោសិកាខួរក្បាលកុមារមានការលូតលាស់យ៉ាងលឿនរហូតដល់ ៧០% ។

ឯកឧត្តម ប្រាក់ កុសល មានប្រសាសន៍បញ្ជាក់បន្ថែមថា ៖

“កុមារអាយុ ៣ឆ្នាំ កោសិកាខួរក្បាលមានការរីកចម្រើនរហូតដល់ ៨០% នៃខួរក្បាលរបស់មនុស្សធំ និងរហូតដល់ ៩០% នៅអាយុ ៥ ឆ្នាំ ដែលជាកត្តាកំណត់ដល់ការអភិវឌ្ឍពុទ្ធិបញ្ញា និងការបណ្តុះបំណិនផ្សេងទៀត ដូចជា បំណិនសង្គម ភាពក្លាហាន ភាពអំណត់ បំណិនទំនាក់ទំនងជាដើម ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធានាជោគជ័យក្នុងជីវិតរបស់កុមារ។”

ទន្ទឹមនឹងភាពប្រសើរឡើងតាមរយៈរូបភាពវិនិយោគលើកុមារតូចនេះ មានកត្តាមួយចំនួនដែលរាំងស្ទះដល់ការអភិវឌ្ឍន៍សមត្ថភាពកុមារ នោះគឺការប្រែប្រួលអាកាសធាតុ ។ អ្នកជំនាញកុមារតូចរូបនេះបានឱ្យដឹងបន្តថា បច្ចុប្បន្នបម្រែបម្រួលអាសធាតុជាវិបត្តិមួយដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់កុមារ ដូចជា ជាតិពុលក្នុងបរិយាកាសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងការអភិវឌ្ឍកោសិកាខួរក្បាលរបស់កុមារ ដែលទាមទារត្រូវមានវិធានការ និងសកម្មភាពទប់ស្កាត់វិបត្តិនេះជាបន្ទាន់តាមរយៈកិច្ចអន្តរាគមន៍បែបពហុវិស័យ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ទៅលើការអភិវឌ្ឍកុមារតូច ។

សូមជម្រាបថា គោលនយោយជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូច បានកំណត់ចក្ខុវិស័យកុមារតូចទាំងអស់ចាប់ពីកកំណើតរហូតដល់អាយុក្រោម ៦ឆ្នាំ ត្រូវទទួលបានសេវាគាំពារ និងអភិវឌ្ឍ ជាពិសេសកុមារតូចរងគ្រោះ កុមារតូចងាយរងគ្រោះ និងក្រខ្សត់ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ការយកចិត្តទុកដាក់ និងអន្តរាគមន៍ទាន់ពេលវេលាដល់កុមារក្នុងវ័យដំបូងតាមរយៈកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច បានកាត់បន្ថយចរិតមជ្ឈត្តនិយម (egocentrism) របស់កុមារ ដូចជា (១) ខ្លួនឯងជាមនុស្សសំខាន់ជាងគេ (២) អ្វីៗទាំងអស់ជារបស់ខ្លួន (៣) អ្នកដែលនៅជុំវិញខ្លួនត្រូវតែយកចិត្តទុកដាក់ទៅលើខ្លួន (៤) មិនយកចិត្តទុកដាក់ ឬផ្តល់តម្លៃដល់អ្នកដទៃ (៥) មិនសូវស្តាប់បង្គាប់និងរឹងរូសជាដើម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។