ក្រសួងវប្បធម៌ ៖ ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសចែកចាយ និងធានា​នូវ​ក្តីស្រឡាញ់ ​សន្តានចិត្ត​ស្មោះសរ​ចំពោះ​មនុស្ស​ជុំវិញខ្លួន

ភ្នំពេញ – ខណៈ​ថ្ងៃទី១៤ កុម្ភៈ ដែល​មនុស្ស​មួយ​ចំនួន ពិសេស​គ្រិស្តសាសនិកជន​បាន​កំណត់ថា ជាទិវានៃក្តីស្រឡាញ់ ជិតឈានចូលមកដល់ ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ បានធ្វើ​ការ​អំពាវនាវ​ដល់​មាតា បិតា អាណាព្យាបាល ជាពិសេស​យុវជន សូម​ប្រើប្រាស់​ទិវានេះ​ឱ្យ​ស្រប​តាម​គន្លង​ប្រពៃណីដ៏​ត្រកាល​របស់ខ្មែរ ដើម្បី​កិត្តិយស និង​ភាពថ្លៃថ្នូររបស់ខ្លួន របស់គ្រួសារ ពិសេស​ដើម្បី​រួម​ចំណែក​លើក​កម្ពស់កិត្យានុភាព នៃសង្គមជាតិ។

បើតាម​ក្រសួងវប្បធម៌ បច្ចុប្បន្ន​ទិវានៃក្តីស្រឡាញ់ បាន​និ​ងកំពុងជ្រៀតចូល​មក​ក្នុង​សង្គមជាតិ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់យុវជន បណ្តាល​ឱ្យ​មនុស្ស​មួយ​ចំនួន​បានទទួល​យក និង​ប្រើប្រាស់​ដោយ​ភាពភ័ន្តច្រឡំ នាំ​ឱ្យ​មានផល​ប៉ះពាល់​ដល់​វប្បធម៌ ទំនៀម​ទម្លាប់​ប្រពៃណីជាតិទៀតផង។

ជាមួយ​គ្នា​នេះ ក្រសួងវប្បធម៌ ក៏​បាន​ប្រាប់ទៅ​ដល់ប្រជាជន ជាពិសេស​យុវជន​កម្ពុជា ត្រូវ​សិក្សា​ឈ្វេងយល់ឱ្យ​ស៊ីជម្រៅ​ចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏​ថ្លៃថ្លា​របស់​ដូនតាយើង ព្រមទាំង​ត្រូវ​សិក្សា​ឱ្យ​គ្រប់ជ្រុងជ្រោយពីខ្លឹមសារ និង​ឥទ្ធិពល នៃវប្បធម៌ ទំនៀមទម្លាប់ ពីខាងក្រៅ ដើម្បីបន្ស៊ី​ចូលទៅ​ក្នុង​ឥរិយាបថ និង​បរិបទ នៃសង្គម​របស់ខ្លួន​ក្នុង​គោលដៅ​រក្សា​ឱ្យ​បាន​នូវ​អត្ថិភាពជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ​ដែលមាន​វ័យ​ចំណាស់រាប់ពាន់ឆ្នាំ​មក​ហើយ​នៅទ្វីប​អាស៊ីនេះ។

យ៉ាងណាក៏ដោយ បើតាម​ក្រសួងវប្បធម៌ ទិវា​នៃក្តីស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​ក្នុង​ការ​ចែកចាយ និង​ធានា​នូវ​ក្តីស្រឡាញ់​ប្រកបដោយ​ភាពទូលំទូលាយ និង​សន្តានចិត្ត​ស្មោះសរ ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​មានជាអាទិ៍ ៖ ក្រុមគ្រួសារ, ឪពុកម្តាយ, ប្តី/ប្រពន្ធ, កូន, ចៅ និងចំពោះអ្នក​ដែល​នៅ​ក្នុង​សង្គមជាមួយ​គ្នា ដូចជា ៖ ជនពិការ, កុមារ​កំព្រា និង​អ្នក​ដេល​ខ្សត់​ខ្សោយ​ជាងខ្លួន ជាដើម ក្រោម​រូបភាព ការ​ជួបជុំ​ពិភាក្សា​គ្នា ឬទទួលទានអាហារ​រួម​គ្នា​ដោយ​ក្តីសោមនស្សរីករាយ, ការ​សរសេរ​លិខិត​ជូនពរ, ការ​ជូនអំណោយ​ផ្សេងៗ… ដើម្បី​បញ្ជាក់ពី​ភាពកត្តញ្ញូតាធម៌, ពីក្តីស្រឡាញ់ និង​កា​រយក​ចិត្ត​ទុកដាក់​របស់ខ្លួន​ចំពោះ​អ្នក​មានគុណ, បុព្វ​ការីជន ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ចំពោះ​សង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....