រដ្ឋមន្រ្តីអប់រំ ៖ គណិតវិទ្យា ជាបំណិនមូលដ្ឋានសំខាន់ខ្វះមិនបានក្នុងជីវភាពប្រចាំថ្ងៃ ជំរុញចាប់យកជំនាញកម្រិតខ្ពស់នៅថ្ងៃអនាគត

ថ្លែងក្នុងពិធីប្រគល់មេដាយរង្វាន់ និងប្រកាសនីយបត្រជូនដល់ជ័យលាភីដែលចូលរួមការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU TEST 2024 និងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គណិតវិទ្យា គឺជាបំណិនមូលដ្ឋានគ្រឹះមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការឈានទៅចាប់យកជំនាញកម្រិតខ្ពស់នាពេលអនាគត។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា គណិតវិទ្យា មិនត្រឹមតែជួយក្នុងការគិតលេខប៉ុណ្ណោះទេ តែមុខវិជ្ជាផ្សេងទៀតដែលផ្សារភ្ជាប់នឹងគណិតវិទ្យាក៏ជួយពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា បណ្តុះគំនិតច្នៃប្រឌិត ការវិភាគប្រកបដោយតក្កវិទ្យា ដែលនាំមកនូវភាពចម្រើនរុងរឿងក្នុងការសិក្សារៀនសូត្រ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិទាំងមូល។

គណិតវិទ្យាពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា

សូមបញ្ជាក់ថា សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ នៃសាកលវិទ្យាល័យ BROCK នៃប្រទេសកាណាដា CARIBOU (Canada Research Institute of BROCK University) បានរៀបចំការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤កាលពីពេលថ្មីៗនេះ។ ​សម្រាប់លទ្ធផលនៃការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU TEST 2024  មានសិស្សចំនួន៦៦នាក់ ទទួលចំណាត់ថ្នាក់លេខ១ មេដាយមាសលំដាប់ពិភពលោក(អន្តរជាតិ) ដែលមានសិស្សមកពី៤១ប្រទេសចូលរួមប្រកួត ហើយសិស្សចំនួន៥នាក់ ទទួលចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងសិស្សចំនួន៥៣នាក់ ទទួលចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ។

ដោយឡែកសម្រាប់ ការប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ រៀបចំដោយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា សហការជាមួយក្រុមហ៊ុនកាស្យូ បានជ្រើសរើសសិស្សឆ្នើម ១០នាក់ក្នុងកម្រិតពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ក្នុងនោះ សិស្សជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ប្រកាសនីយបត្រជ័យលាភី និងកំព្យូទ័រយួរដៃម្នាក់១គ្រឿង។ ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូដែលមានសិស្សជាប់ជ័យលាភី ទទួលបានលិខិតសរសើរពីសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ចំណែកឯគ្រឹះស្ថានសិក្សាមានសិស្សទទួលបានជ័យលាភី ទទួលបានលិខិតសរសើរពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

គណិតវិទ្យាជំរុញការដោះស្រាយបញ្ហា និងបណ្តុះគំនិតច្នៃប្រឌិត

គួរ​បញ្ជាក់ថា ដើម្បីឆ្លើយតបនឹងយុគសម័យឌីជីថល និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡាបាន និងកំពុងលើកកម្ពស់ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង ក៏ដូចជាការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជំរុញគោលដៅអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្ដានុពល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០ តបតាមអនុសាសន៍របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន