ឧកញ៉ា ប៉ិច បូឡែន ៖ សុខភាពផ្លូវចិត្ត​ជា​រឿង​សំខាន់ណាស់ សម្រាប់បុគ្គលិកអប់រំ មាតាបិតា និង​សិស្សានុសិស្ស

បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប កាលពីពេលថ្មីៗនេះ បាន​ចុះអនុស្សារណៈយោគយល់គ្នា ជាមួយសមាគម អុី. អឹម. ឌី. អា កម្ពុជា លើកិច្ចសហប្រតិបត្តិការលើកកលើកកម្ពស់ការយល់ដឹងផ្នែកចិត្តសាស្ត្រ ជូនដល់បុគ្គលិកអប់រំ មាតា បិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃបណ្តាញសាលារៀនទាំងអស់។

ឧកញ៉ា ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន​ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា បញ្ហាសុខភាពផ្លូវចិត្តគឺសំខាន់ណាស់, លោក​មើលឃើញថា សម្ពាធផ្លូវចិត្ត​បាន​កំពុង​កើត​ឡើង​​ទៅលើ​ប្រជាជន​​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ, លោកថា លោក​មិន​ចង់ឃើញ​រឿងអ្វីមួយ​ដែល​អាច​ការពារបាន អាចដោះស្រាយបាន បែរជា​យើង​មិន​អាច​ធ្វើកើត អន្តរាគមន៍​មិន​បាននោះទេ ដូច្នេះ​ហើយ​បានជាបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ បង្កើត​ឱ្យ​មានអ្នក​ប្រឹក្សា​សុខភាពផ្លូវចិត្តជូន​ទៅ​សិស្ស​ ក៏​ដូចជា​អ្នកអាណាព្យាបាលផងដែរ។

« ពាក់ព័ន្ធសុខភាពផ្លូវចិត្ត​ខ្ញុំគិតថា ចាំបាច់ សំខាន់មែនទែន… ពេលខ្លះ​ឪពុកម្តាយ​មិន​ហ៊ាននិយាយ អញ្ចឹងហើយ​បានជា​យើងផ្តល់​ប្រឹក្សា​យោបល់ ដូច្នេះហើយ​ទើបយើងត្រូវការអ្នកជំនាញ​ដើម្បីជួយ​…»

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ

លោក អ៊ំ ផ្លាកទីន ប្រធានសមាគម អុី. អឹម. ឌី. អា កម្ពុជា មានប្រសាសន៍ថា ការសិក្សា​មួយ​នៅ​សហរដ្ឋអាមេរិកបានរកឃើញថា យុវជន​ដែលមានអាយុចន្លោះពី ១៣ ទៅ១៧ឆ្នាំ ប្រហែល​៤០ភាគរយ បានរាយការណ៍​ពីភាពឯកកោ និង​ខ្វះភាពកក់ក្តៅរបស់ពួកគេ, ភាពឯកកោទាំងនោះ គឺបានកើតឡើង​ដោយ​សារ​តែការ​រីកចម្រើន នៃបច្ចេកវិទ្យា ហើយ​ក៏​មាន​សម្ពាធ​នៃការ​សិក្សា​ផងដែរ។ លោកបន្តថា អនុស្សារណៈ​យោគយល់គ្នានេះ មិន​មែនផ្តោតតែទៅលើប្អូនៗ​ដែលមាន​បញ្ហា​សុខភាពផ្លូវចិត្ត ប៉ុន្តែពិនិត្យ​មើលជាមួយគ្នាផងដែរថា តើលោកគ្រូអ្នកគ្រូដែលធ្វើការដោយផ្ទាល់ ដោយប្រយោល តើអាចធ្វើតាមរបៀបម៉េច? ក៏​ដូចជាឪពុកម្តាយ​ដែលភាគច្រើនមានពេលនៅជាមួយកូន​តែនៅចុងសប្តាហ៍​តើត្រូវជួយ​កូន​ដោយ​របៀបម៉េច? ការថែទាំសុខភាពផ្លូវចិត្តពីសិស្សផ្ទាល់ ពីគ្រូបង្រៀន ពីអ្នកអាណាព្យាបាល​ដែរ ហើយ​ជាពិសេស​ការចូលរួមពីគ្រប់ភាគី នេះជាកត្តាដែលយើងគិតថា នឹងអាចចូលរួមលើក​កម្ពស់សុខមាលភាពផ្លូវចិត្ត។

បើតាម លោក អ៊ំ ផ្លាកទីន សមាគម អុី. អឹម. ឌី. អា កម្ពុជា នឹងចូលរួម​គ្រប់មធ្យោបាយ​តាមដែលអាចធ្វើទៅបាន ដើម្បី​ធ្វើយ៉ាងណា​លើក​កម្ពស់​សុខមាលភាពផ្លូវចិត្តពលរដ្ឋ និង​យុវជន​កម្ពុជា ព្រោះ​នៅពេល​ណាដែលមានសុខភាពផ្លូវចិត្តល្អ ការសិក្សាល្អ ទំនាក់ទំនងល្អ និងជាពិសេសទៅជាធនធាន និង​ជាទំពាំងស្នងឬស្សីមួយ ដើម្បីជួយសង្គមជាតិយើងទាំងមូលផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...