ភាពរីកចម្រើន នៃបច្ចេកវិទ្យាធ្វើឱ្យសិស្សនិស្សិតនាពេលបច្ចុប្បន្ននេះអាចស្វ័យសិក្សា និងអានឯកសារតាមរយៈប្រព័ន្ធអេឡិចត្រូនិច។ ប៉ុន្តែនៅតែមានយុវជននិយម ឬបន្តជ្រើសរើសទៅសិក្សាស្រាវជ្រាវ និងអានសៀវភៅនៅទីតាំងបណ្ណាល័យផ្ទាល់។ តើទាំងនេះបណ្តាលមកពីបច្ចេកវិទ្យាអ៊ីនធឺណិតមិនទាន់ឆ្លើយតម្រូវការ ឬក៏ដោយសារបណ្ណាល័យមានគុណសម្បត្តិច្រើន?
កញ្ញា គ្រុយ គីមណា និស្សិតកំពុងសិក្សាទំនាក់ទំនងអន្តរជាតិនៅសហរដ្ឋអាមរិក បាននិយាយថា ទោះបច្ចុប្បន្ននាងកំពុងសិក្សានៅក្នុងប្រទេសដែលជឿនលឿន និងបានយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការសិក្សាក៏ដោយ ប៉ុន្តែបណ្ណាល័យនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់ហ្វឹកហាត់ចំណេះវិជ្ជា ។ បើក្រឡេកមកមើលបច្ចុប្បន្ននេះក្នុងបណ្ណាល័យមិនមែនមានតែសៀវភៅបោះពុម្ភតាំងនៅធ្នើរប៉ុណ្ណោះទេ ប៉ុន្តែបណ្ណាល័យបានផ្តល់នូវភាពសំបូរបែបជាច្រើនទៀត តួយ៉ាងដូចជាបណ្តាញតភ្ជាប់ទៅកាន់គេហទំព័រទាញយកសៀវភៅមួយចំនួនដែលមិនមានដាក់ជាសាធារណៈ ឬមិនអាចបើកឱ្យប្រើប្រាស់នៅបរិវេណក្រៅបណ្ណាល័យព្រោះគេត្រូវរក្សាកម្មសិទ្ធិបញ្ញា មួយវិញទៀតបណ្ណាល័យមានការផ្តល់ជូននូវសេវាកម្មឥតគិតថ្លៃនានាតាមរយៈបណ្ណារក្ខដែលប្រចាំការនៅទីតាំងបណ្ណាល័យនីមួយៗ ជាពិសេសនៅមហាវិទ្យាល័យ។

តាមរយៈបទពិសោធន៍ គីមណា គឺនាងចូលចិត្តជ្រើសរើសសៀវភៅដែលបោះពុម្ភដើម្បីយកមកអាន ដោយសារតែវាងាយស្រួលក្នុងការអានហើយអាចសរសេរសម្គាល់បានទៀតផង មួយវិញទៀតសៀវភៅបោះពុម្ភបានសម្រួលដល់សុខភាពភ្នែកផងដែរ។ មិនថានៅកម្ពុជា ឬអាមេរិកទេ នាងយល់ថា ការរៀននៅបណ្ណាល័យបានផ្តល់នូវបរិយាកាសល្អ ព្រោះធ្វើឱ្យមានសតិផ្តោតលើការសិក្សាកាន់តែមានប្រសិទ្ធភាព។
កញ្ញា គ្រុយ គីមណា
“ខ្ញុំសង្កេតឃើញ មិនថាប្រទេសនោះមានប្រព័ន្ធបច្ចេកវិទ្យារីកចម្រើនយ៉ាងណាទេ បណ្ណាល័យនៅតែជាកន្លែងមួយដែលមិនកាត់ផ្តាច់បាន ព្រោះបណ្ណាល័យវាមានគុណតម្លៃ និងសារៈសំខាន់សម្រាប់អ្នកសិក្សា”
ចំណែក កញ្ញា ទូច ចិន្តា និស្សិតផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជាវិញ នាងជានិស្សិតឧស្សាហ៍ចេញចូលបណ្ណាល័យជាញឹកញយបានឱ្យដឹងថា នៅបណ្ណាល័យ ជាកន្លែងមួយដែលដាស់ស្មារតី, កាត់បន្ថយការចំណាយ និងជាកន្លែងផ្តោតអារម្មណ៍បានល្អ។ ព្រោះនៅបណ្ណាល័យមានអ៊ីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ ស្ងប់ស្ងាត់ ហើយភាគច្រើនអ្នកដែលមកទីនេះសុទ្ធតែជាបុគ្គលដែលមកស្វ័យសិក្សាដូចគ្នា ហេតុដូច្នេះហើយពួកគេមានទម្លាប់គោរពគ្នា និងមិនមានការជជែកខ្លាំងៗ មិនបង្កបង្កើតសំឡេងរំខានណាមួយឡើយ។ កត្តាទាំងនេះកាន់តែអន្ទងចិត្តឱ្យមានក្ដីស្រលាញ់ចំពោះការសិក្សា និងការអានមានសន្ទុះកើនឡើងបន្ថែមមួយកម្រិតទៀត។ ចិន្តា បន្តថា បណ្ណាល័យកាន់តែសមចំពោះអ្នកដែលស្រឡាញ់ការសិក្សា ហើយមិនទាន់មានទីតាំងស្ងប់ស្ងាត់ផ្ទាល់ខ្លួន។
កញ្ញា ទូច ចិន្តា
“ខ្ញុំយល់ថាទីតាំងបណ្ណាល័យជាកន្លែងចំណាយតិច ចំណេញច្រើនចំពោះអ្នកសិក្សា “

ចំណែក កញ្ញា យ៉ាត់ ម៉ាឡៃ ជាបណ្ណារក្ខនៅសាលាឯកជនមួយកន្លែងស្ថិតនៅរាជធានីភ្នំពេញ និងជានិស្សិតកំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ បានឱ្យដឹងថា នាងសង្កេតឃើញអ្នកដែលបានមកបណ្ណាល័យភាគច្រើនគឺមុខដដែលៗ ដែលនេះមានន័យថាជាបុគ្គលតែម្នាក់និងតែងតែមកជារឿយៗ ។ ម៉ាឡៃ យល់ថា បណ្ណាល័យជាទីតាំងមិនចេះជិនណាយសោះឡើយ សម្រាប់អ្នកសិក្សានៅមហាវិទ្យាល័យ។ ហើយដើម្បីឱ្យជក់ចិត្ត ជាមួយបណ្ណាល័យបានលុះត្រាតែផ្តល់ឱកាសទៅកាន់ខ្លួនឯងបានសាកល្បងមកសិក្សា ឬអានសៀវភៅនៅទីនោះជាមុនសិន។ តាមរយៈបទពិសោធន៍របស់កញ្ញា ម៉ាឡៃ ផ្ទាល់ នាងបានបន្សាំខ្លួនជាមួយនឹងបរិយាកាសបណ្ណាល័យអស់រយៈពេលជិត៣ឆ្នាំហើយ ដោយផ្តើមពីនិស្សិតចូលអានសៀវភៅ រហូតបន្តធ្វើជាបណ្ណរក្ខនៅក្នុងបណ្ណាល័យ។ នាងកត់សម្គាល់ឃើញថា ការសិក្សារបស់នាង និងការចូលរួមក្នុងព្រឹត្តការណ៍សង្គមហាក់មានសន្ទុះនិងភាពទូលាយប្រសើរជាងមុន៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/06/2024
ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិតពីតំបន់អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2025
សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រកាសដល់សិស្សនិស្សិត ដែលចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































