សៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” រៀបរាប់ចក្ខុវិស័យនៃអ្នកនយោបាយស្រករក្រោយសតវត្សរ៍ទី២១

ភ្នំពេញ – ដោយសម្លឹងឃើញឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកនយោបាយមួយរូប ដែលមានឆន្ទៈយ៉ាងពិតប្រាកដចំពោះការកសាងប្រទេសកម្ពុជា ជាផ្ទះដ៏កកក្តៅមួយសម្រាប់ជនរួមជាតិ ដូចអ្វីដែលលោកបាននិងកំពុងប្រត្តិបត្តិសព្វថ្ងៃ ។ ជាកត្តាបណ្តាលឱ្យលោក លាង ដឺលុច ជាសហស្ថាបនិកសារព័ត៌មានថ្មីៗ ជ្រើសយកតួរអង្គអ្នកនយោបាយបន្តវេនរូបនេះ មកសរសេររៀបរាប់អំពីទឹកចិត្ត មហិច្ឆតា និងទស្សនៈវិស័យរបស់ឯឧត្តម ហ៊ុន ម៉ានី នៅក្នុងសៀវភៅមួយក្បាលមានចំណងជើងថា “ក្តីសង្ឃឹម ហ៊ុន ម៉ានី” ។

ក្នុងសន្និសិទសារព័ត៌មានស្តីពីការបោះពុម្ពផ្សាយសៀវភៅ “ក្តីសង្ឃឹម ហ៊ុន ម៉ានី» លោក លាង ដឺលុច មានប្រសាសន៍ថា កាលពីដើមឡើយលោកចង់ធ្វើសៀវភៅដែលមានយុវជនច្រើនចូលរួមគ្រប់និន្នាការបក្សនយោបាយទាំងអស់ ក៏ប៉ុន្តតាមរយៈការសង្កេតមើលទៅឯកឧត្តម ហ៊ុន ម៉ានី មានឥទ្ធិពលដោយសារតែគាត់ដឹកនាំចលនាយុវជនជាច្រើន តួយ៉ាងសកម្មភាពពិសេស គឺអង្គរសង្ក្រាន្តបង្ហាញការលើកស្ទួយវប្បធម៌ជាតិ ហើយមានសកម្មកភាពជាច្រើនទៀតទាក់ទងជាមួយនឹងកិច្ចការសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។

លើលពីនោះទៀត សៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” សំខាន់ចំពោះនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ ឬវិទ្យាសាស្រ្តនយោបាយបានមួយផ្នែកដែរ ព្រោះអ្នកសិក្សាវិទ្យាសាស្រ្តនយោ​បាយ ត្រូវស្គាល់អ្នកនយោបាយជាចាំបាច់ និងរបៀបគិតរបស់អ្នកនយោបាយ ដើម្បីវិភាគវែកញ៉ែកអំពីឆន្ទៈ ចក្ខុវិស័យ និងដំណើរការនៃការដឹកនាំ ។ មួយវិញទៀត ឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយមួយរូប ហើយលោកបានជាប់ឆ្នោតជាតំណាងរាស្រ្តវ័យក្មេងជាងគេក្នុងអាយុ ៣១ឆ្នាំ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាពនាសម័យបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។  

លោកបន្ថែមថា ទោះបីជាសៀវភៅនេះ​ វាហាក់ចង្អៀតបន្តិចសម្រាប់និស្សិតយកទៅសិក្សា តែយ៉ាងណាមិញវាជារឿងរ៉ាវរបស់អ្នកនយោបាយម្នាក់ ដូច្នេះនៅក្នុងក្របខណ្ឌនៃការស្រាវជ្រាវ បើសិនគេចង់ស្គាល់ឯកឧត្តម ហ៊ុន ម៉ានី សៀវភៅមួយក្បាលនេះ អាចនឹងមានប្រយោជន៍ច្រើនជាងរឿងទូទៅ ។ មួយវិញទៀតកម្រិតវ័យរបស់និស្សិតសុទ្ធតែអាចបោះឆ្នោតបាន ដូច្នេះសៀវភៅនេះ ជាផ្នែកមួយនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពួកគេ តាមរយៈការស្គាល់អ្នកនយោបាយបន្តវេនជំនាន់ថ្មីឱ្យបានច្បាស់ ។

ជាចុងក្រោយលោក លាង ដឺលុច ចង់ឱ្យអ្នកអានទាំងឡាយ ផ្តល់ជាមតិយោបល់ឆ្លើយតបត្រឡប់មកវិញបន្ទាប់ពីបានអាចសៀវភៅមួយក្បាលនេះចប់ គឺដើម្បីអាចវិភាគបានថា អ្វីដែលលោកបានដាក់កាយដាក់ចិត្តវិនិយោគទាំងពេលវេលាទាំងចំណេះដឹងកន្លងមកនឹងទទួលបានលទ្ធផលបែបណាខ្លះ ។ សូមជម្រាបថា សៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី» បានបោះពុម្ពផ្សាយចំនួន ១ម៉ឺនក្បាល ដែលសារព័ត៌មានឌីជីថលថ្មីៗ បានទទួលសិទ្ធិពីអ្នកនិពន្ធ ដើម្បីបោះពុម្ពផ្សាយលក់លើទីផ្សារ ។ បន្ទាប់ពីបានតាមដានិងសង្កេតសកម្មភាពរបស់លោក ម៉ានី តាំងពីឆ្នាំ២០១៣ មក អ្នកនិពន្ធបានប្រើរយៈពេលពីរឆ្នាំ (២០២០-២០២១) ដើម្បីនិពន្ធសៀវភៅនេះឡើង តាមរយៈការសម្ភាសន៍ ឯកឧត្តម ម៉ានី ជាច្រើនដង ជួបមនុស្សដែលធ្លាប់ស្គាល់ និងធ្វើការងារជាមួយលោក ម៉ានី ដើម្បីប្រមូលព័ត៌មាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។