ឯកឧត្តម មាស វីរិទ្ធ ៖ ការសាកល្បងប្រើបារីអេឡិចត្រូនិច ជាផ្លូវនាំឱ្យក្រុមមនុស្សវ័យជំទង់ និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ – អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រុយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម មាស វីរិទ្ធ មានប្រសាសន៍ថា ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច គឺជាផ្លូវនាំឱ្យក្រុមមនុស្សវ័យជំទង់ និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។

ក្នុងសិក្ខាសាលាស្តីពីការរឹតបន្តឹងការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTP) កាលពីថ្ងៃអង្គារ៍ ឯកឧត្តមអគ្គលេខាធិការ បានបន្ថែមថា ភស្តុតាងជាច្រើនបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្ដាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ លើសពីនេះ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិក សារធាតុគីមី និងជាតិនីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់ ។

ឯកឧត្តម មាស វីរិទ្ធ

“ការប៉ះពាល់ដល់សុខភាពក្រុមមនុស្សវ័យជំទង់និងកុមារនេះ វាជាការប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមនុស្សរបស់កម្ពុជា ដែលពួកគេទាំងនោះ គឺជាមនុស្សបន្តវេនក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជានាថ្ងៃខាងមុខ”

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា បារីអេឡិចត្រូនិចមានផ្ទុកសារធាតុនៅកូទីនដែលប៉ះពាល់ទៅដល់ខួរក្បាល ជាពិសេសអ្នកប្រើប្រាស់ជាស្រ្តីមានផ្ទៃពោះប៉ះពាល់ទៅបំផ្លាញខួរក្បាលរបស់កូនគាត់។ ចំពោះកុមារ គឺបង្អាក់នូវការលូតលាស់ប្រព័ន្ធខួរក្បាលរបស់កុមារ ចំណែកយុវជន គឺប៉ះពាល់ទៅលើការសិក្សាក៏ដូចជាការចងចាំរបស់យុវជនផងដែរ។ ទន្ទឹមគ្នានេះ សារធាតុប្រូទីឡែន គ្រីកូល គ្លីសេរីន ជាដើម នៅពេលដែលក្លាយទៅជាចំហាយអាចចូលទៅក្នុងសួតបានយ៉ាងជ្រៅ ព្រោះជាសារធាតុបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ។ ក្រៅពីនោះ ការប្រើប្រាស់បារីអេឡិចត្រូវនិចក៏ធ្វើឱ្យញៀន ដែលមានទំនោរនឹងទៅជក់បារីធម្មតាបីដងច្រើនជាងអ្នកដែលមិនប្រើប្រាស់បារីអេឡិចត្រូនិច ហើយក៏ជាឧបករណ៍មួយដែលអាចឈានទៅដល់ការប្រើប្រាស់គ្រឿងញៀនប្រភេទដទៃទៀតដែរ។

លោកវេជ្ជបណ្ឌិត មុំ គង់

“បើសិនគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព នោះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពធនធានមនុស្សប្រទេសកម្ពុជា ជាពិសេសកុមារ និងយុវជន ព្រោះប្រសិនបើខួរក្បាល និងសួតពួកគេត្រូវបានបំផ្លាញដោយសារផលិតផលនេះ តើយើងនឹងរំពឹងអ្វីថានឹងអាចមានធនធានមនុស្សប្រកបដោយសក្ដានុពលសម្រាប់កសាងប្រទេសជាតិ?”

ឯកឧត្តម មាស វីរិទ្ធ បញ្ជាក់បន្ថែមថា ដើម្បីទប់ស្កាត់បញ្ហានេះ បង្កជាហានិភ័យពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់ និងធានាអនាគតរៀនសូត្ររបស់យុវជន និងកាត់បន្ថយក្ដីព្រួយបារម្ភ ត្រូវបង្កើនទំនុកចិត្តដល់អាណាព្យាបាលឱ្យជឿជាក់លើអាជ្ញាធរមានសមត្ថកិច្ច ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំយកចិត្តទុកដាក់អនុវត្តជាប្រចាំ។ ទន្ទឹមគ្នានេះ ដោយយល់ឃើញថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងគំរាមកំហែង ដល់អាយុជីវិតអ្នកប្រើប្រាស់ និងអ្នករងទទួលចំហាយផ្សែងពីគេ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវសេចក្តីណែនាំស្តីពី ការចាត់វិធានការ ការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក ឆ្នាំ២០១៤ និងសេចក្តីណែនាំស្តីពីការចាត់វិធានការ ការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្មផលិតផលអេចហ៍ ធី ភី (HTPs) ឆ្នាំ២០២១ ។

ឯកឧត្តម មាស វីរិទ្ធ

“ខ្ញុំសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា នឹងរួមចំណែកបង្ការការពារកុមារ និងយុវជនដែលជាទំពាំងស្នងឬស្សីរបស់យើង កុំឱ្យបន្តទទួលរងការបំផ្លាញដោយសារផលិតផលទាំងអស់នោះ និងក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិយើង”

ឯកឧត្តម មាស វីរិទ្ធ ក៏បានអំពាវនាវដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តការចាត់វិធានការឱ្យ​បានម៉ឺនម៉ាត់លើការប្រើប្រាស់ ការផ្សព្វផ្សាយលក់តាមរយៈបណ្តាញព៌ត័មានសង្គមគ្រប់ទម្រង់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់រូបភាព។ ក្នុងនោះ ត្រូវកំណត់ទីតាំងចែកចាយ និងកំណត់មុខសញ្ញាអ្នកផ្សព្វផ្សាយលក់តាមទំព័រហ្វេសប៊ុក គេហទំព័រ ប្រព័ន្ធតេលេក្រាម ទិកតុក (TIK TOK) ដើម្បីមានវិធានការរឹបអូសផលិតផលទាំងនេះ និងព្រមានម្ចាស់ទំនិញទាំងនេះ ឱ្យ​បញ្ឈប់សកម្មភាពហាមឃាត់នេះជាស្ថាពរ ហើយលទ្ធផលត្រូវដាក់បញ្ចូលឱ្យបានទៀងទាត់ក្នុងរបាយការណ៍ការងាររបស់ក្រសួង ស្ថាប័ន អង្គភាព និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ទាំងអស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...