ឯកឧត្តមបណ្ឌិត ហេង សុខគង់ ៖ យុវជនជាតួអង្គសំខាន់សម្រេចគោលដៅ SDGs ប្រកបដោយសក្តានុពល

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឬហៅថា Sustainable Development Gold (SDGs) បានដាក់ឱ្យអនុវត្តនៅក្នុងខែកញ្ញា ឆ្នាំ២០១៥ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តរបៀបវារៈត្រឹមឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ គោលដៅទាំងនេះមានចំនួន ១៧ ដែលត្រូវបានគេស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបានចែកចេញជា ១៦៩ចំណុចដៅ និង ២៣០សូចនាករ ។ ចំណែកនៅកម្ពុជាបានដាក់បញ្ចូលគោលដៅទី១៨ មួយបន្ថែមទៀត គឺកម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។

នៅក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាអាស៊ីប៉ាស៊ីហ្វិកលើកដំបូងនៅកម្ពុជា (APYE) ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា យុវជនជាតួអង្គសំខាន់ និងមានសក្កានុពលចូលរួមសកម្មភាពនានានៅក្នុងសង្គម ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។ ទន្ទឹមគ្នានេះ កម្មវិធីផ្លាស់ប្តូរការសិក្សាយុវជនអាស៊ីប៉ាស៊ីហ្វិក បង្កើតឡើងក្នុងគោលបំណងកសាងសក្តានុពលរបស់យុវជនឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ មានប្រសាសន៍បញ្ជាក់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិពិតជាសំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម ។ យុវជនជាកាតាលីករដ៏ចាំបាច់ចូលរួមសកម្មភាពនានា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ យុវជនទាំងអស់មកពីគ្រប់បណ្តាប្រទេសមានចំណេះដឹង សមត្ថភាព ថាមពល ព្រមទាំងអាចប្រើប្រាស់បច្ចេកវិទ្យានានាជួយដល់សកម្មភាពនានានៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

“ខ្ញុំយល់ថាយុវជនចូលរួមជំរុញការងារលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឱ្យកាន់តែប្រសើរ ដោយសារទី១ យុវជនមានកម្លាំង មានថាមពល, ទី២ យុវជនចូលចិត្តចំណេះដឹងបច្ចេកវិទ្យា, ទី៣ ភាពឆ្លាតវៃរបស់យុវជនខ្ពស់ (IQ), ទី៤ បរិស្ថានអំណោយផលដល់ការចូលរួមរបស់យុវជន និងយុវជនខ្លួនឯងមានឱកាសច្រើនធ្វើកិច្ចការដែលខ្លួនចង់ធ្វើ និងទី៥ យុវជនអាចធ្វើការងារស្ម័គ្រចិត្តទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ” – ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

បើតាមឯកឧត្តមបណ្ឌិត ហេង សុខគង់ ទន្ទឹមនឹងសក្កានុពលរបស់យុវជនខាងលើនេះ យុវជនក៏ជាតួអង្គសំខាន់ក្នុងការបង្កើតគំនិតច្នៃប្រតិដ្ឋនៅក្នុងការងារអាជីវកម្ម ។ បច្ចុប្បន្នមានអាជីវកម្មជាច្រើនបានបង្កើតឡើង និងគ្រប់គ្រងដោយយុវជន ពិសេសគឺពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ។ ឯកឧត្តមបណ្ឌិតបានបន្តថា នៅពេលដែលយុវជនមានគំនិតអ្វីមួយ ពួកគេតែងបំលែងគំនិតទាំងនោះទៅជាសកម្មភាព ទោះបីយុវជនពុំមានដើមទុន ប៉ុន្តែតាមរយៈគំនិតច្នៃប្រតិដ្ឋនិងផែនការសកម្មភាពពិតប្រាកដ យុវជនអាចរកទុកដើម្បីដំណើរការអាជីវកម្មរបស់ពួកគេបានដោយងាយ ។

ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានមានប្រសាសន៍លើកឡើងថា កម្មវិធីផ្លាស់ប្តូរការសិក្សាអាស៊ីប៉ាស៊ីហ្វិកលើកដំបូងនៅកម្ពុជា នឹងជួយឱ្យយុវជនដែលបានចូលរួមទាំងអស់មានឱកាសបញ្ចេញទស្សនៈផ្ទាល់ខ្លួនអំពី SDGs ណាមួយ ព្រមទាំងបង្ហាញសមត្ថភាព ភាពជាអ្នកដឹកនាំក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងសង្គម ដែលជាទុនសម្រាប់ពួកគេអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងការគ្រប់គ្រងគម្រោងរបស់ខ្លួន ។

សូមជម្រាបថា កម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APYE) លើកដំបូងមកប្រទេសកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមប្រធានបទ ឆ្ពោះទៅរកអនាគត ប្រកបដោយចីរភាព ៖ យុវជនជាដៃគូក្នុងការស្ដារឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ ។ APYE ជាកម្មវិធីអន្តរជាតិដែលបង្កើតឡើងក្នុងគោលបំណងកសាងសក្តានុពលរបស់យុវជន ។

កម្មវិធីផ្លាស់ប្តូរការសិក្សាអាស៊ីប៉ាស៊ីហ្វិកលើកដំបូងនៅកម្ពុជា បានរៀបចំនិងទទួលជោគជ័យនៅក្នុងប្រទេសផ្សេងៗ ដូចជា ហ្វីលីពីន កូរ៉េខាងត្បូង ថៃ វៀតណាម និងឥណ្ឌាដោយសង្កត់ធ្ងន់លើការផ្តល់វេទិកាសម្រាប់យុវជន ឬអ្នកដឹកនាំវ័យក្មេងក្នុងការចូលរួមសកម្មភាព ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាការអំពាវនាវឱ្យធ្វើសកម្មភាពជាសាកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារបរិស្ថាន និងអាកាសធាតុរបស់ផែនដី ហើយធានាថាមនុស្សនៅគ្រប់ទីកន្លែងអាចទទួលបានសន្តិភាព និងវិបុលភាព ។

សម្រាប់ឆ្នាំ២០២៣ កម្មវិធី APYE ទទួលបានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ព្រមទាំងសាកលវិទ្យាល័យ Hanyang ប្រទេសកូរ៉េខាងត្បូង និងមូលនិធិសាកលវិទ្យាល័យ Hanyang LINC (Hanyang University LINC Foundation) មជ្ឈមណ្ឌលប្រើប្រាស់ទឹកប្រកបដោយចីរភាព (Center for Sustainable Water) និងអង្គការដៃគូផ្សេងទៀត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...