រកឃើញបេក្ខជន៤ក្រុម ទទួលជ័យលាភីពានរង្វាន់ “បំណងប្រាថ្នា”

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” នៅក្នុងឆ្នាំ២០២១នេះ បានរកឃើញនូវ សិស្សឆ្នើមចំនួន៤ក្រុម ដែលមានសក្ដានុពលភាព៤ផ្នែករៀងគ្នា។

បេក្ខជន៤ក្រុម ដែលបានទទួលជ័យលាភីពានរង្វាន់ “បំណងប្រាថ្នា” រួមមាន៖

១. ពានរង្វាន់ “បំណងប្រាថ្នា” នៃគុណតម្លៃផ្នែកមនុស្សជាតិ សិល្បៈ ប្រវត្តិសាស្រ្ត និងសង្គមសាស្រ្ត (Humanity, Art, History, and Social Science) បានទៅគម្រោង របៀបរៀនដែលយោងតាមរបៀបដែលខួរក្បាលដំណើរការព័ត៌មាន ដែលរៀបចំដោយសិស្ស ញ៉េប បុញ្ញឬទ្ធិ និងអ៊ឺង ឈូងឆាវ មកពីកម្មវិធី E2STEM វិទ្យាល័យព្រះយុគន្ធរ។

២. ពានរង្វាន់ “បំណងប្រាថ្នា” នៃគុណតម្លៃផ្នែកបច្ចេកវិទ្យាឌីជីថល ព័ត៌មានវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ និងទូរគមនាគមន៍ (Digital Technology, Informatics, Computer Science, Telecommunication) បានទៅគម្រោង ប្រព័ន្ធក្រេឌីត Credit ការពារបរិស្ថាននិងសង្គមកម្ពុជា ដែលរៀបចំដោយសិស្ស ឡុង សុផារិទ្ធិ និង វឌ្ឍនៈ ពេជ្ជបញ្ញាខន្តី មកពីសាលារៀនអន្តរជាតិផារ៉ាហ្គន សិស្សលឹម តារាម៉ូនិក និងលឹម តារាម៉ានិត មកពីសាលារៀនហូមអហ្វខ្មែរ និងសិស្ស អ៊ុង ស្រីពេជ្រ មកពីសាលារៀនអន្តរជាតិ អាយ ស៊ី អេស ។

៣. ពានរង្វាន់ “បំណងប្រាថ្នា” នៃគុណតម្លៃផ្នែកវិទ្យាសាស្រ្តជីវិត បរិស្ថាន ធម្មជាតិ និងភូមិសាស្រ្ត (Life Science, Environment, Nature, Geography) បានទៅគម្រោង រុក្ខជាតិជំនាន់ថ្មី (Glowing Plants) ដែលរៀបចំដោយសិស្ស ព្រាប សុភា, យឺន នីកា និង តាន់ រតនៈទេវី មកពីកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ។

៤. ពានរង្វាន់ “បំណងប្រាថ្នា” នៃគុណតម្លៃផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្រ្ត (Science, Technology, Engineering, Math) បានទៅគម្រោង ការប្រើប្រាស់សមីការឌីផេរ៉ង់ស្យែលបង្កើតជាម៉ូឌែលគណិតវិទ្យាដើម្បីព្យាករណ៍ និងបកស្រាយទៅលើការរាតត្បាតនៃ ជំងឺកូវីដ១៩នៅកម្ពុជា ដែលរៀបចំដោយសិស្ស ងួន ធារឡាយ ដារេត សុវិទ្យា ជា ដូរ៉ា ប៉ែន កុលបុត្រ និង ចាន់ សុម៉ានិត មកពីកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ។

គួរជម្រាបជូនថា គួរ​ជំរាបជូនថា ការ​ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១ ៖ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” គឺជាការប្រកួតតាមបែបការសិក្សាដោយការបង្កើតគម្រោង លើកដំបូងបំផុត សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទូទាំងប្រទេស។

ព្រឹត្តិការណ៍ “បំណងប្រាថ្នា” មានគោលដៅសំខាន់ចំនួន ៣ ៖

១. លើកកម្ពស់ការរៀនរបស់សិស្សដោយវិធីសាស្រ្តរៀនបែបថ្មី គឺការរៀនតាមបែបសហការ ការរៀនដោយការត្រិះរិះពិចារណា ការរៀនដោយការដោះស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង។

២. គាំទ្រដល់សិស្សក្នុងការសម្រេចបានដល់កម្រិតកំពូលនៃពុទ្ធិសម្បទា ដែលទទួលបានពីការមេរៀននីមួយៗនៅក្នុងកម្មវិធីសិក្សាជាតិ ដោយយកទៅបង្កើតជាគម្រោង។

៣. លើកទឹកចិត្តដល់ការចែករំលែក ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធក្នុងចំណោមសិស្សានុសិស្ស នូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។