សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ – កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា និងអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២។

ការទទួលស្គាល់នេះគឺជាចំណុចដ៏សំខាន់ថ្មីមួយសម្រាប់ការអប់រំនៅក្នុងប្រទេសកម្ពុជាដែលសិស្សានុសិស្សអាចសិក្សាកម្មវិធីសិក្សារបស់សាលារដ្ឋអូស្រ្តាលីនៅក្នុងប្រទេសបាន និងជាសារបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យសិស្សានុសិស្សរបស់ប្រទេសកម្ពុជានូវបទពិសោធន៍អប់រំលំដាប់ពិភពលោកស្របតាមស្តង់ដាពិភពលោក។

ហើយការទទួលស្គាល់នេះមិនត្រឹមតែមានបង្ហាញពីការយកចិត្តទុកដាក់របស់សាលាចំពោះឧត្តមភាពសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ផងដែរ ទៅលើការប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យសិស្សរបស់ខ្លួននូវការអប់រំមួយដែលរៀបចំពួកគេសម្រាប់ភាពជោគជ័យនៅលើឆាកអន្តរជាតិ។ កម្មវិធីសិក្សារដ្ឋអូស្ត្រាលីមានភាពល្បីល្បាញទៅលើវិធីសាស្រ្ត និងភាពម៉ត់ចត់ចំពោះការអប់រំ ដែលផ្តោតលើការជំរុញទៅលើជំនាញនៃការត្រិះរិះពិចារណា (critical thinking) ការច្នៃប្រឌិត (creativity) ជំនាញដោះស្រាយបញ្ហា (problem-solving skills) និងការសិក្សាពេញមួយជីវិត (lifelong learning)។

សាលាអន្តរជាតិចំនួនប្រាំបីដែលទទួលបានអាជ្ញាប័ណ្ណកម្មវិធីសិក្សាស្តង់ដារដ្ឋអូស្រ្តាលីគឺ:

  1. គ្រប់សាខាសាលា Albert International Academy នៅទីក្រុងភ្នំពេញ
  2. សាលា Asia-Pacific Fredfort International School នៅទីក្រុងភ្នំពេញ
  3. សាលា Cambridge International School of Cambodia នៅទីក្រុងភ្នំពេញ
  4. សាលា GloLink International School Phnom Penh នៅទីក្រុងភ្នំពេញ
  5. គ្រប់សាខាសាលា Golden Bridge International School of Phnom Penh នៅទីក្រុងភ្នំពេញ
  6. គ្រប់សាខាសាលា PAMA International School នៅទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
  7. សាលា Paññāsāstra Young Leader International School នៅទីក្រុងបាត់ដំបង ខេត្តបាត់ដំបង
  8. គ្រប់សាខាសាលា Westland International School នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល

សាលាអន្តរជាតិទាំងប្រាំបីនេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ។ តាមរយៈការដាក់កម្មវិធីសិក្សារដ្ឋអូស្ត្រាលីខាងលិចក្នុងកម្មវិធីសិក្សារបស់ពួកគេ សាលាមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សរបស់ខ្លួននូវចំណេះដឹង ជំនាញ និងសមត្ថភាពដែលចាំបាច់ដើម្បីភាពរីកចម្រើននៅក្នុងយុគសម័យឌីជីថលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងនេះ។ ការអនុវត្តន៍កម្មវិធីសិក្សារដ្ឋអូស្ត្រាលីនៅក្នុងសាលាអន្តរជាតិទាំងប្រាំបីនៅក្នុងប្រទេសកម្ពុជានេះនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងភាពវិជ្ជមានទៅលើវិស័យអប់រំរបស់ប្រទេស។ ទាំងអស់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថាប័នអប់រំ អាជ្ញាធរ នឹងរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្តង់ដានៃការអប់រំ និងផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសសម្រាប់ការសិក្សា និងការរីកចម្រើនផ្ទាល់ខ្លួន។

សិស្សានុសិស្សដែលសិក្សាកម្មវិធីសិក្សាចំណេះទូទៅស្តង់ដារអូស្រ្តាលីនៅប្រទេសកម្ពុជាក៏អាចមានឱកាសទទួលបានអាហារូបករណ៍ ដំណើរទស្សនកិច្ចសិក្សា ធ្វើការផ្ទេរការសិក្សាទៅកាន់សាលារដ្ឋនានារបស់ប្រទេសអូស្រ្តាលី និងប្រទេសផ្សេងៗលើពីភពលោកដោយមិនខាតឆ្នាំ ទទួលបានសញ្ញាប័ត្រថ្នាក់ទី១២អូស្រ្តាលី(ចំណេះដឹងទូទៅ) និងការចូលរួមទទួលសញ្ញាប័ត្រពេលបញ្ចប់ការសិក្សាតាមថ្នាក់និមួយៗនៅរដ្ឋអូស្រ្តាលីភាគខាងលិចផងដែរ។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន