អ្នកជំនាញអប់រំ ៖ លទ្ធផល​រង្វាយតម្លៃកម្រិតតំបន់ SEA-PLM 2024 បង្ហាញ​ពី​ការកែទម្រង់អប់រំ​ប្រកបដោយប្រសិទ្ធភាព​របស់ប្រទេស​កម្ពុជា

អ្នកជំនាញអប់រំ ក៏​ដូចជា​អ្នក​ធ្វើការ​នៅ​ក្នុងវិស័យអប់រំ សុទ្ធតែ​បង្ហាញ​នូវ​ការ​សាទរ​ចំពោះ ​របាយការណ៍​រង្វាយ​តម្លៃកម្រិត​តំបន់ SEA-PLM 2024 ដែល​បង្ហាញថា សិស្ស​កម្រិតបឋមសិក្សា​នៅ​​កម្ពុជា​មានសមត្ថភាពកើនឡើង ទាំងផ្នែក​អំណាន និង​គណិតវិទ្យា ដោយថា នេះ​ បង្ហាញពី​កំណែទម្រង់ប្រកបដោយ​ប្រសិទ្ធិភាព របស់ក្រសួងអប់រំ​កម្ពុជា។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា លទ្ធផល​សិក្សារ​បស់​សិស្សានុសិស្សកម្ពុជា​ក្នុង​កម្រិតបឋមសិក្សាដែលមានភាពប្រសើរឡើង និង​បង្ហាញ​តាមរយៈ​លទ្ធផល​រង្វាយតម្លៃ​កម្រិតតំបន់ (SEA-PLM) គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់កម្រិតថ្នាក់ ពិសេស​កម្រិត​សាលារៀន​ដែលបានអប់រំសិស្សានុសិស្ស​ប្រកបដោយការយកចិត្តទុកដាក់។

“លទ្ធផលនេះក៏ជាកម្លាំងជំរុញសម្រាប់ទាំងអស់គ្នាក្នុងនាមបុគ្គលិកអប់រំ ក្នុងការបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពដើម្បីបន្តលើកកម្ពស់លទ្ធផលសិក្សារបស់ប្អូនៗជំនាន់ក្រោយឱ្យកាន់តែប្រសើរឡើង”

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា

របាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផល​សិក្សា​កម្រិតបឋមសិក្សា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) ដែលចេញផ្សាយ​នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយលេខាធិការដ្ឋាន SEAMEO មានមូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បានបង្ហាញថា សិស្ស​កម្ពុជា​ទទួល​បាន​ពិន្ទុជាមធ្យម​ផ្នែកអំណាន​កើន​ឡើង ៦ពិន្ទុ (២៩០ ក្នុង​ឆ្នាំ​២០១៩ កើនដល់ ២៩៦ ក្នុង​ឆ្នាំ២០២៤) និង​ពិន្ទុជាមធ្យម​ផ្នែក​គណិតវិទ្យា​កើន​ឡើង ១២ពិន្ទុ (២៨៩ ក្នុងឆ្នាំ២០១៩ កើនដល់ ៣០១ ក្នុងឆ្នាំ២០២៤)។ អត្រា​សិស្ស​ដែលមាន​សមត្ថភាពអំណានកម្រិតខ្ពស់ (ពីកម្រិត៥ឡើងទៅ) បាន​កើន​ឡើង​ពី ២៧% ក្នុង​ឆ្នាំ២០១៩ ដល់ ៣៩% ក្នុងឆ្នាំ២០២៤។ ក្នុង​ចំណោម​សិស្ស​ទាំងនេះ អត្រា​សិស្ស​ឆ្នើម​បាន​កើន​ឡើងពី ១១% ក្នុងឆ្នាំ២០១៩ ដល់ ១៨% ក្នុង​ឆ្នាំ២០២៤។ របាយការណ៍​ក៏​បានកត់សម្គាល់ដែរថា ទោះបីជាសិស្សឆ្នើមទាំងនេះកំពុងរៀននៅថ្នាក់ទី៥ ក៏ដោយ ក៏ពួកគាត់មានសមត្ថភាពធ្វើបានល្អប្រហាក់ប្រហែលនឹងសិស្ស ដែលនៅកម្រិតបញ្ចប់ការអប់រំនៅ​បឋមសិក្សា​ក្នុងបណ្តាប្រទេសដទៃទៀតដែលបានចូលរួម។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា លទ្ធផលរបស់​ប្រទេស​កម្ពុជានៅក្នុងរបាយការណ៍គន្លឹះកម្រិតតំបន់ SEA-PLM ឆ្នាំ២០២៤ បង្ហាញពីវឌ្ឍនភាពសំខាន់ និង​អាចវាស់វែងបាន ក្នុងការសិក្សាមូលដ្ឋាន ដែលដាក់​ប្រទេស​កម្ពុជា​នៅក្នុង​តំណែង​ដ៏លេចធ្លោ​មួយ នៃការកែទម្រង់អប់រំប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់។

លោកបណ្ឌិតមើលឃើញថា កម្ពុជាសម្រេចបាននូវការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងមុខវិជ្ជាស្នូលទាំងពីរ ពោលគឺ ពិន្ទុមធ្យម​ភាគសម្រាប់គណិតវិទ្យា បានកើនឡើងយ៉ាងខ្លាំងដល់ ១២.០ ពិន្ទុ ដែលស្មើនឹង​ការផ្លាស់​ប្តូរ​កម្រិត​ចំណេះដឹងពេញ​​លេញស្ទើរតែមួយ​កម្រិតសមត្ថភាព (one full proficiency level shift) ខណៈដែលពិន្ទុជាមធ្យមសម្រាប់ ការអាន បានកើនឡើង ៦.៣ ពិន្ទុ ។

ការផ្លាស់ប្តូរជាវិជ្ជមាននេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងកម្រិតចំណេះដឹង ដោយមានការ​ថយចុះគួរ​ឱ្យកត់​សម្គាល់​នូវ​សមាមាត្រ នៃសិស្ស​ដែលមានសមត្ថភាពទាបបំផុត (កម្រិត 2 និងទាបជាង) នៅក្នុងមុខវិជ្ជាទាំងពីរ និងការកើន​ឡើងគួរ​ឱ្យកត់សម្គាល់​នូវសិស្ស​ដែល​សម្រេច​បាននូវ កម្រិតចំណេះដឹងខ្ពស់បំផុត (កម្រិត 6 និងខ្ពស់ជាង) រួមទាំងការកើន​ឡើង​ដ៏ច្រើន​ដល់ ២១ ភាគរយ សម្រាប់សិស្សដែលមានចំណេះដឹងខ្ពស់ផ្នែកគណិតវិទ្យា។

លោកបណ្ឌិតសង្កត់ធ្ងន់ថា ភាពប្រសើរឡើងទាំងនេះបញ្ជាក់ថា ការវិនិយោគដែលបានផ្តោតជាយុទ្ធសាស្ត្រ និង​រយៈពេលវែង ដូចជាការ​បង្កើនលទ្ធភាពទទួលបានការអប់រំកុមារតូច (ECE) និងការ​អនុវត្ត​កម្មវិធី​អប់រំ​រចនាសម្ព័ន្ធដូច​ជា​ការសិក្សា​នៅថ្នាក់ដំបូង (Early Grade Learning) គឺទទួលបានជោគជ័យក្នុងការកសាងប្រព័ន្ធអប់រំដែលមានភាពធន់ និងប្រសិទ្ធ​ភាព​ជាង​មុន។

“ខ្ញុំយល់ថា អ្វីដែលថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា​ ជាពិសេសអ្វីដែល ឯកឧត្តម បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំធ្វើកំណែទម្រង់ពេញលេញមួយ តាំងពីលោក ចូលកាន់តំណែងមក”

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោកបណ្ឌិត សុខ សូត្រ សាទរនឹងសមិទ្ធិផលនេះ ហើយរំពឹងថា កម្ពុជានឹងកាន់តែមាន​ការបង្រៀន និងរៀន​ប្រកបដោយ​គុណភាព​សម្រាប់​សិស្សានុសិស្សកម្ពុជាទាំងមូល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។