លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ និស្សិតម្នាក់ៗគឺជា “អ្នកការទូតមួយរូប” របស់កម្ពុជា

ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីឆ្នាំសិក្សា២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍ អ.ម.ត សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ លើកឡើងថា និស្សិតម្នាក់ៗគឺជា “អ្នកការទូតមួយរូប” របស់កម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បញ្ជាក់បន្ថែមថា និស្សិតម្នាក់ៗត្រូវផ្សព្វផ្សាយអំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ និងអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក៏ដូចជាការអភិវឌ្ឍ សុខសន្តិភាពដែលកម្ពុជាមាន និងផលវិបាកនៃសង្គ្រាមឈ្លានពាន ដែលកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន។

ជាដំបូន្មាន​ដល់​និស្សិត​ដែល​គ្រោង​ទៅនឹង​សិក្សា​នៅ​ប្រទេស​ចិន ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ មានប្រសាសន៍ថា និស្សិតគ្រប់រូប ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ គោរពច្បាប់ និងបទបញ្ញត្តិនានានៃសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យ ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយបន្តទៀត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្តល់អនុសាសន៍ និងមតិផ្តាំផ្ញើដល់និស្សិតជ័យលាភី និស្សិតកំពុងសិក្សា ត្រូវបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រ ផ្តោតសំខាន់លើភាសាចិនដែលជាមូលដ្ឋានគ្រឹះដើម្បីចូលរៀនថ្នាក់ជំនាញ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដោយទាញយកឱ្យអស់លទ្ធភាពនូវចំណេះដឹងនៅមុខជំនាញដែលខ្លួនជ្រើសរើស។

ជាមួយគ្នានេះ​ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងដែរថា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត លើកិច្ចការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីមានឱកាសទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យសម្រេចក្តីសុបិនជីវិតរបស់ខ្លួន។ ឯកឧត្តម វ៉ាង វិនពីន បន្ថែមថា និស្សិតនឹងទទួលបានបទពិសោធន៍ពីមិត្តភាព និងភាពស្និទ្ធស្នាលរបស់ប្រជាជនចិនដោយទទួលបានអារម្មណ៍ថា មានភាពកក់ក្តៅដូចនៅផ្ទះខ្លួនពេលនៅប្រទេសចិន ដូច ឯកឧត្តមមានអារម្មណ៍នៅប្រទេសកម្ពុជា។

គួរជំរាបជូនថា តាមរយៈ​អាហារូបករណ៍ អ.ម.ត មានអតីតនិស្សិតបញ្ចប់ការសិក្សាពីសាធារណរដ្ឋប្រជាមានិតចិន សរុប​ចំនួន ៩៩រូបហើយ ដោយក្នុងនោះថ្នាក់បណ្ឌិត ២រូប, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២២រូប, ថ្នាក់បរិញ្ញាបត្រ ៧២រូប និងថ្នាក់ត្រៀមភាសាចិន ៣រូប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *