លោក តែ ឡាយ ៖ បណ្តុះទម្លាប់ក្នុងការអានដល់សិស្សានុសិស្ស គឺជាការជួយពង្រឹងសមត្ថភាពពួកគេសម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត

លោក តែ ឡាយ ប្រធាននាយកអប់រំ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុបបានលើកឡើងថា អំណានពិតជាមានសារៈសំខាន់ ដូច្នេះការបណ្តុះទម្លាប់នៃការអាន ក៏ដូចជាបង្កើតវប្បធម៌នៅក្នុងការអានដល់សិស្សានុសិស្ស គឺជាការជួយឱ្យពួកគេមានសមត្ថភាពនៅក្នុងការស្រាវជ្រាវ ការសិក្សា ជាពិសេសពង្រឹងសមត្ថភាពរបស់ពួកគេទៅថ្ងៃអនាគតប្រកបដោយប្រសិទ្ធភាព។

បើតាមលោក តែ ឡាយ ជាទូទៅមនុស្សគ្រប់រូបតែងតែអាននៅក្នុងគោលបំណងផ្សេងៗគ្នា ហើយសម្រាប់ប្រទេសកម្ពុជា លោកមើលឃើញថា និន្នាការនៃការអាន គឺមានការកើនឡើង ប៉ុន្តែនៅមិនទាន់បានគ្រប់គ្នានៅឡើយទេ។ លោកថា បណ្តាញសាលារៀនវេសឡាញ ដែលមានសាលារៀនវេសឡាញ និងន័ស្សឡាញ ក្រៅពីកម្មវិធីសិក្សាផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូក្នុងកាលវិភាគ សាលាក៏មានកម្មវិធីដើម្បីជំរុញ លើកទឹកចិត្ត និងលើកកម្ពស់ទៅដល់ការអានសម្រាប់សិស្សានុសិស្ស ដូចជាកម្មវិធី ” អ្នកអានអនាមិក ” ដែលសាលាអញ្ជើញមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សមកអាន ដើម្បីឱ្យកុមារបានស្តាប់ ក៏ដូចជាបង្កើននូវភាពស្និទ្ធស្នាល ឬក៏បង្កើតជាទម្លាប់ និងជាគំរូមួយទៅដល់កូនៗឱ្យមានចំណង់ចំណូលចិត្តនៅក្នុងការអាន និងភាពស្និទ្ធស្នាលជាមួយនឹងឪពុក ឬម្តាយ ឬជាមួយអ្នកអាណាព្យាបាល។

ក្រៅពីនោះ សាលាក៏មានកម្មវិធីមួយទៀតសម្រាប់សិស្សានុសិស្សដែលរៀននៅថ្នាក់រៀនខ្ពស់ៗ ដោយពួកគេអាចបង្កើតជាក្លឹបសម្រាប់ការអានជាមួយគ្នា ហើយគេអាចធ្វើជាការសង្ខេបនៃអំណានរបស់ខ្លួនដាក់ជូនលោកគ្រូអ្នកគ្រូ ឬក៏ធ្វើជាបទបង្ហាញជាការស្រាវជ្រាវ ។ ហើយជាមួយគ្នា សាលាក៏មានរៀបចំជាកម្មវិធីក្លឹបតស៊ូមតិ ដែលនិយាយអំពីសារប្រយោជន៍នៃការអានផងដែរ។

ក្នុងការចូលរួមលើកកម្ពស់ការអាន នៅថ្នាក់បឋមសិក្សា សាលាក៏បានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ទៅលើវិធីសាស្រ្តអំណានថ្នាក់ដំបូង ដើម្បីឱ្យលោកគ្រូអ្នកគ្រូមានសមត្ថភាពនៅក្នុងការបង្ហាត់អំណាន ធ្វើយ៉ាងណាឱ្យក្មួយៗសិស្សានុសិស្សនៅថ្នាក់ទី១ ដល់ទី៣ គាត់អាចអានបាន មានសមត្ថភាពនៅក្នុងការអាន ដើម្បីឡើងទៅថ្នាក់បន្ទាប់ ដែលនេះជាផ្នែកមួយជួយនៅក្នុងការកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា។

យ៉ាងណាក៏ដោយ បើទោះបីជាសាលារៀនមានកម្មវិធីក្នុងការជំរុញអំណានទៅដល់សិស្សានុសិស្សក៏ដោយ ប៉ុន្តែមាតាបិតា ក៏មានតួនាទីសំខាន់ក្នុងការជំរុញការអាននេះ តាមរយៈការធ្វើជាគំរូទៅដល់បុត្រធីតា។ តាមប្រសាសន៍របស់លោក តែ ឡាយ មាតាបិតា និងកូនៗ គួរតែរៀនអានជាមួយគ្នាដើម្បីបង្កើតនូវបរិយាកាស ភាពស្និទ្ធស្នាលនៃការអានជាមួយគ្នា ក្នុងន័យដើម្បីបណ្តុះនូវទម្លាប់របស់កូនៗនៅក្នុងការអានឱ្យបានពេញមួយជីវិត។ «នៅផ្ទះ បើយើងកាន់ទូរស័ព្ទ ហើយឱ្យកូនរបស់អានសៀវភៅ ប្រាកដជាកូនមិនអានទេ អញ្ចឹងមាតាបិតា និងកូនៗ គួរតែរៀនអានជាមួយគ្នាដើម្បីបង្កើតនូវបរិយាកាស ភាពស្និទ្ធស្នាលនៃការអានជាមួយគ្នា …»


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។