កម្ពុជា​មានតម្រូវការ​កម្លាំង​ពលកម្ម​ជាង​៥ម៉ឺនកន្លែង នៅ​ក្នុងវិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម

យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ ចេញផ្សាយ​នៅ​ចុងខែឧសភា នេះ បានបង្ហាញថា ប្រទេស​កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំង​ពលកម្ម​សរុបចំនួន ៥១ ៨៦៣កន្លែង នៅ​ក្នុងវិស័យ​សំខាន់ៗ​ចំនួន៣ គឺវិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

របាយការណ៍​បានបង្ហាញថា វិស័យ​ឧស្សាហកម្ម​មានតម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៣៨ ៦៤៦កន្លែង, វិស័យ​សេវាកម្ម​ មានតម្រូវការ​ចំនួន ៣ ១៦៨កន្លែង និងវិស័យ​កសិកម្ម មានតម្រូវការ​ចំនួន ១០ ០៤៩កន្លែង។ ក្នុងនោះ​មានខេត្តរាជធានីចំនួន១០ ដែលកំពុងមានតម្រូវការ​រួមមាន ៖ ខេត្តស្វាយរៀង ចំនួន ១១ ៤៥៧ កន្លែង, ខេត្ត​កំពង់ស្ពឺ ១០ ១០២កន្លែង, រាជធានីភ្នំពេញ ៩៣៨២កន្លែង, ខេត្តរតនគិរី ៥៦៨៦កន្លែង, ខេត្តក្រចេះ ៤០០០កន្លែង, ខេត្តកណ្តាល ៣៣២០កន្លែង, ខេត្តតាកែវ ២៦១៨កន្លែង, ខេត្តពោធិ៍សាត់ ១ ៥៨២កន្លែង, ខេត្តកំពង់ចាម ១ ០៥២កន្លែង, ខេត្តបន្ទាយមានជ័យ ៦០២កន្លែង ​និង​ខេត្តផ្សេងៗ​ទៀតចំនួន ២០៦២កន្លែង។

ជាមួយគ្នានេះ របាយការណ៍​ក៏​បានបង្ហាញពី​មុខរបរ​ដែលមានតម្រូវការ​កម្លាងពលកម្មផងដែរ ដោយ​រួមមាន ៖ អ្នក​បញ្ជា​ម៉ាស៊ីនដេរ ចំនួន ២៥ ០០២កន្លែង, កម្មករចំការដំណាំ ៩៩៨៦កន្លែង, កម្មករក្នុងផលិតកម្ម ៧១៧៤កន្លែង, អ្នក​បញ្ជា​គ្រឿងចក្រ និង​ម៉ាស៊ីន​ផលិតផលគីមី ចំនួន ១១០០កន្លែង, កម្មករខ្ចប់វេចដោយដៃ ៩៥៣កន្លែង, អ្នក​រចនាម៉ូដផលិតផល និង​សម្លៀក​បំពាក់ ៨៧០កន្លែង, អ្នក​បញ្ជា​ម៉ាស៊ីន​វេចខ្ចប់​ច្រក​ដាក់ដប និង​ដាក់ផ្លាកសញ្ញា ៦៦១កន្លែង, មន្រ្តីឥណទាន និង​ប្រាក់កម្ចី ៥៨២កន្លែង, អ្នក​បញ្ជា​ម៉ាស៊ីន​ត្បាញ និង​ប៉ាក់ ៥៥៥កន្លែង, អ្នក​ធ្វើការផ្នែក​សិប្បកម្ម​ខាងសម្ភារវាយនភណ្ឌធ្វើពីស្បែក និង​សម្ភារដែលពាក់ព័ន្ធ ចំនួន៥៣៥កន្លែង និងមុខរបរផ្សេងៗ​ចំនួន ៥៤៤៥កន្លែង។

គួរ​បញ្ជាក់ដែរថា ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មជំនាញ រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិទី៧ បានដាក់ចេញ​នូវ​គោលនយោបាយ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដល់យុវជន​ចំនួន ១លាន៥សែននាក់ ក្នុងរយៈពេល​៥ឆ្នាំ។ ក្នុងនោះវគ្គទី១ ដែលបានផ្តើម​កាលពីពាក់កណ្តាលខែមករា ទើបតែបានធ្វើតេស្តបញ្ចប់ ដោយ​គេ​រំពឹងថា នឹងទទួលបាន​កម្លាំងពលកម្មដែលមានជំនាញប្រមាណ ២ម៉ឺន​៥ពាន់នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។