ប្រទេស​កម្ពុជា​នៅ​សល់តែមួយ​ខេត្តទៀតប៉ុណ្ណោះ ដើម្បី​ក្លាយ​ជា​ប្រទេស​បញ្ចប់​ការ​បន្ទោ​បង់ពាសវាលពាសកាលទាំងស្រុង

នៅថ្ងៃចន្ទនេះ (២៥ សីហា) ខេត្តពោធិ៍សាត់បានប្រកាស​ជា​ខេត្ត​ទី២៤ ដែលបញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល (ODF) ដូច្នេះ​នៅ​សល់តែ​ខេត្ត​មួយ​ទៀត​ប៉ុណ្ណោះ ប្រទេស​កម្ពុជានឹង​បញ្ចប់​ការ​បន្ទោ​បង់ពាសវាលពាសកាលទាំងស្រុង។

ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មិនមែនសំដៅលើអនាម័យប៉ុណ្ណោះទេ ពោល គឺ អំពីសេចក្តីថ្លៃថ្នូរ សុខភាព និង ឱកាស ជាពិសេសសម្រាប់កុមារ និង កុមារី។ ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនឹងចូលរួមកាត់បន្ថយជំងឺ ធ្វើអោយប្រសើរឡើងនូវការចូលរៀន និងផ្តល់សិទ្ធិអំណាចដល់សហគមន៍ឱ្យរីកចម្រើន។

ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ មានប្រសាសន៍ថា បច្ចុប្បន្ន​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មានការ​ផ្លាស់ប្តូរ​ទម្លាប់​ក្នុងការ​រស់នៅ​តាមរយៈ​ការ​បរិភោគ និង​ប្រើប្រាស់ទឹកស្អាត ព្រមព្រមទាំងការប្រតិបត្តិអនាម័យជាក់ស្ដែង ដោយនៅក្នុងខេត្តពោធិ៍សាត់ មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើនឹង ១០០% ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ៩៤% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួម ៦%។

ក្នុង​ឱកាស​នោះ លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្ដរជាតិប្រចាំកម្ពុជា ក្នុងនាមតំណាងអង្គការដៃគូ បានសម្ដែងការអបអរសាទរ និងមោទនភាពចំពោះជ័យលាភី ODF របស់ខេត្តពោធិ៍សាត់ ដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ទូទាំងប្រទេសនៅឆ្នាំ២០៣០។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តពោធិ៍សាត់សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។ ឯកឧត្តម​ក៏​បាន​ជំរាបជូនអំពីយុទ្ធសាស្ដ្រគន្លឹះទាំង ៥ របស់ក្រសួង ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ បើតាម​ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកំពុងអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងអនាម័យ ដោយ​បច្ចុប្បន្នកំពុងគ្របដណ្តប់ប្រហែល ៩១.៩៨% ហើយ​រំពឹងថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋទាំងអស់នឹងទទួលបានទឹកស្អាត អនាម័យពេញលេញ និងរស់នៅប្រកបដោយនិរន្តរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *