ក្រសួងអប់រំ និង​ភាគីពាក់ព័ន្ធ បើកកិច្ចប្រជុំពិភាក្សា ពីការ​ដាក់បញ្ចូល​បច្ចេកវិទ្យា AI ក្នុងវិស័យអប់រំជាតិ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

កាលពីថ្ងៃអង្គារ (៦ ឧសភា) ថ្នាក់ដឹកនាំក្រសួង ប្រធានសភាឌីជីថល​កម្ពុជា សាកលវិទ្យាធិការសាកលវិទ្យាល័យពាក់ព័ន្ធ វិទ្យាស្ថានគរុកោសល្យ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំគ្នា ដើម្បីពិភាក្សា​ស្តីពីការ​រៀបចំ​សកម្មភាព​សម្រាប់​សម្របសម្រួល​ការងារអប់រំ ពាក់ព័ន្ធនឹង​ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)។

ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធបានធ្វើការពិភាក្សា ពី (១) ដឹកនាំការងារពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងអភិបាលកិច្ច (AI) និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំក្របខណ្ឌគោលនយោបាយនិងយុទ្ធសាស្ត្រលើអភិបាលកិច្ច (AI) ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល ពិនិត្យនិងសម្រេច, (២) ដឹកនាំការងារពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ(AI) និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវលើការស្រាវជ្រាវ និងការអភិវឌ្ឍ(AI) ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិនិត្យនិងសម្រេច និង (៣). ពិនិត្យឡើងវិញលើមុខសញ្ញាការងារ ដែលបានអនុវត្តកន្លងមកពាក់ព័ន្ធនឹង (AI) រួចសហការធ្វើការតម្រង់ទិស និងកែសម្រួល ឬផ្ទេរមុខសញ្ញាការងារទាំងនោះ ឱ្យស្របតាមការសម្រេចខាងលើ។

បន្ទាប់ពីការធ្វើបទបង្ហាញពីក្រុមការងារជំនាញ និងជជែកពិភាក្សាផ្លាស់ប្តូរមតិយោបល់រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ផ្តល់​អនុសាសន៍​ ឱ្យ​មានការ​ដាក់បញ្ចូលកម្មវិធី AI ក្នុងកម្មវិធីប្រើប្រាស់របស់ក្រសួង និងតាមគ្រឹះស្ថាននានា ដើម្បីជួយសម្រួលដល់ការគ្រប់គ្រង វិភាគទិន្នន័យ និងជាពិសេសពន្លឿនដំណើរការការងារ ។ ឯកឧត្តមលើកទឹកចិត្តឱ្យប្រើប្រាស់ធនធានដែលមានស្រាប់ ដូចជាទូរស័ព្ទស្មាតហ្វូន ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមក៏​បានស្នើ​ឱ្យ​រៀបចំបញ្ចូលកម្មវិធី AI ទៅក្នុងកម្មវិធីសិក្សារបស់សិស្ស ដើម្បីជួយបំផុសគំនិតច្នៃប្រឌិត និងសម្រួលដល់ការរៀនសូត្ររបស់សិស្ស ក្នុងយុគសម័យឌីជីថលនេះ, រៀបចំជា Picture Guide ក្នុងកម្មវិធីសិក្សារបស់សិស្សដើម្បីបង្កើនការយល់ដឹង និងការចងចាំ ជាពិសេសនឹងបង្កើតបរិយាកាសសិក្សាប្រកបដោយភាពស្វាហាប់ និងរីករាយ បង្កភាពងាយស្រួលក្នុងការសិក្សារបស់សិស្ស។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​ស្នើ​ឱ្យ​មានការ​រៀបចំតែងតាំងមន្រ្តីជំនាញខាង (AI) ដើម្បីជួយគាំទ្រក្នុងការអនុវត្តឱ្យចំគោលដៅ និងត្រឹមត្រូវ, រៀបចំតែងតាំងមន្ត្រីជំនាញខាងវិភាគដើម្បីវិភាគស្ថានភាព តាមដាននិន្នាការ និងបញ្ហាប្រឈមនាថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេសតាមរយៈការបញ្ចូលបច្ចេកវិទ្យា(AI) ក្នុងវិស័យអប់រំ ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាល និងការស្រាវជ្រាវ ជាពិសេសត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបនឹងរលកនៃការបដិវត្តន៍បញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្តូរគ្រប់វិស័យក្នុងពិភពលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *