សកម្មភាពចំនួន ៤ដែលគួរជៀសវាងក្នុងថ្ងៃវិស្សមកាល

វិស្សមកាលជាវេលាមួយដែលយើងសម្រាកពីការងារ ដើម្បីសម្រាកលំហែ ធ្វើដំណើរកម្សាន្ត និងជួបជុំគ្រួសារ។ យ៉ាងណាមិញ ឱកាសនេះ ក៏ជាពេលមួយដែលយើងត្រូវមានការប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួន ដែលអាចបង្កជាបញ្ហាចំពោះសុខភាព និងការរស់នៅផងដែរ។

យោងតា​ម Look inside KP បានបង្ហាញពីសកម្មភាព ៤ ដែលយើងគួរជៀសវាងក្នុងថ្ងៃវិស្សមកាល៖

. គ្រប់គ្រងការញ៉ាំ ថ្ងៃវិស្សមកាលជារដូវកាលដែលអាហារ គ្រឿងឧបភោគបរិភោគមានភាពសម្បូរហូហៀរ។ ភាពសម្បូរបែបនៃអាហារនឹងទាក់ទាញចិត្តយើងឱ្យចង់ញ៉ាំច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ សូមកុំភ្លេចសម្របខ្លួនទៅនឹងស្ថានភាពនេះ ដោយគ្រប់គ្រងការញ៉ាំឱ្យបានល្អ។ ទន្ទឹមនឹងនេះ មានអ្នកខ្លះទៀត រវល់ដើរលេង ឬសប្បាយនឹងការជួបជុំរហូតភ្លេចញ៉ាំដែលបណ្ដាលឱ្យឈឺក្រពះក៏មាន។

យ៉ាងណាមិញ ទោះអាហារច្រើន ឬរវល់យ៉ាងក៏មិនគួរញ៉ាំដោយមិនប្រុងប្រយ័ត្នឡើយ។ អ្នកគួរផ្ដោតទៅលើការញ៉ាំអាហារដែលផ្ដល់ប្រយោជន៍ចំពោះសុខភាព និងសម្បូរសារធាតុចិញ្ចឹមដូចជា បន្លែ ផ្លែឈើ និងរបបអាហារមិនបង្កហានិភ័យចំពោះសុខភាព។ ប៉ុន្តែក្នុងករណីដែលអ្នកញ៉ាំតិច អ្នកគួរជ្រើសរើសអាហារដែលសម្បូរក្លុយកូស និងភេសជ្ជៈមានកាឡូរីខ្ពស់។

. ផឹកភេសជ្ជៈ និងស្រាច្រើន ក្នុងឱកាសជួបជុំ យើងជៀសមិនផុតពីការទទួលទានភេសជ្ជៈ និងស្រានោះទេ ប៉ុន្តែជាមួយគ្នានេះយើងគួរទទួលទានក្នុងបរិមាណមួយដែលអាចគ្រប់គ្រងបាន។ ប្រសិនបើអ្នកពិបាកក្នុងការបដិសេធនៅពេលមានការស្នើសុំ អ្នកអាចទទួលទានក្នុងកម្រិតតិចតួច និងជំនួសមកវិញនូវសកម្មភាពសប្បាយៗផ្សេងៗជាដើម។

. ជម្លោះជាមួយគ្រួសារ ការជួបជុំក្នុងថ្ងៃវិស្សមកាល ជាវេលាដែលយើងគួរសាទរ ចែករំលែកភាពរីករាយ និងសុខដុមរមនាក្នុងគ្រួសារ។ ហេតុនេះ គួរយល់ដឹងអំពីរបៀបប្រាស្រ័យទាក់ទងដែលមិនងាយបង្កើតឱ្យមានភាពមិនយល់ពីគ្នា ដែលអាចបង្កជាជម្លោះផ្សេងៗ ដែលអាចធ្វើឱ្យបរិយាកាសជួបជុំប្រែជាអួរអាប់។ គន្លឹះមួយចំនួនដែលជួយឱ្យទំនាក់ទំនងក្នុងគ្រួសារកាន់តែមានភាពចុះសម្រុងមានដូចជា៖

  • ការស្ដាប់៖ ទោះជាអ្នកយល់ស្រប ឬមិនយល់ស្របពីគំនិតអ្នកដទៃក៏ដោយ ចូលស្ដាប់គេឱ្យយល់ និងបង្ហាញពីការយកចិត្តទុកដាក់។
  • ចែករំលែក៖ ការជួបជុំជាឱកាសមួយដែលអ្នកអាចចែករំលែក ពីរឿងរ៉ាវផ្សេងៗដែលអ្នកបានជួបប្រទះនៅអំឡុងពេលបែកគ្នា។ ដូច្នេះ ​ពួកគេអាចចំណាយពេលស្ដាប់អ្នកបាន។
  • មានពេលសម្រាប់ខ្លួន​​ឯង៖ ប្រសិនបើការជួបជុំនោះធ្វើឱ្យអ្នកមា​នអារម្មណ៍ថាបាត់បង់ថាមពល ឬមិនសប្បាយចិត្ត។ ចូរដកឃ្លាមួយអន្លើត និងបង្កើតពេលវេលាសម្រាប់ខ្លួន​ឯង។
  • បង្កើតសកម្មភាពសប្បាយៗ៖ ក្នុងឱកាសជួបជុំ អ្នកអាចបង្កើតសម្មភាព ឬហ្គេមផ្សេងៗ ដើម្បីកម្សាន្ត និងបង្កើនភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ។

. ចំណោយលុយខ្ជះខ្ជាយ ៖ ក្នុងឱកាសវិស្សមកាល មនុស្សជាច្រើនតែចំណាយលុយដោយមិនមានការប្រុងប្រយ័ត្ន។ បន្ទាប់មក ក្រោយពីវិស្សមកាលចប់ក៏ជួបបញ្ហាហិរញ្ញវត្ថុ។ ហេតុនេះ ចូលចំណាយដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគិតអំពីអ្វីដែលខ្លួ​នឯងត្រូវទិញជាចាំបាច់ក្នុងឱកាសនេះ ដូចជាអំណោយសម្រាប់មនុស្សជាទីស្រឡាញ់ ឬអាណាព្យាបាល និងសម្ភារសម្រាប់ការកម្សាន្ត និងជួបជុំជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...