រដ្ឋបាលរាជធានីភ្នំពេញសាកល្បងផ្តល់សេវារដ្ឋបាល​តាម​អនឡាញ ដើម្បីវិវត្តន៍​ទៅ​តាម​យុគសម័យឌីជីថល

ដើម្បីវិវត្តន៍​ទៅតាមយុគសម័យឌីជីថល និង​សម្រេចបាន​នូវ​ការផ្តល់សេវាសាធារណៈ​ឱ្យ​បានឆាប់រហ័ស សន្សំសំចៃកម្រៃ និង​ពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់​ឱ្យ​អនុវត្ត​សាកល្បងសេវារដ្ឋបាល​តាម​ប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ។

បើតាម​សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ដែលជា​ការ​សាកល្បងនេះ នឹងធ្វើ​ទៅលើវិស័យ​ចំនួន៤ គឺវិស័យ​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍, វិស័យកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ, វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ និង​វិស័យទេសចរណ៍។

គេហទំព័រផ្តល់សេវារដ្ឋបាលតាមអនឡាញរបស់ច្រកចេញចូលតែមួយរាជធានីភ្នំពេញ

សម្រាប់បងប្អូនប្រជាពលរដ្ឋ​ដែលមាន​បំណងចង់​ដាក់ពាក្យ​ស្នើ​សុំ​សេវារដ្ឋបាល​តាម​ប្រព័ន្ធអនឡាញ (online) សូមចូលទៅកាន់គេហទំព័រ http://online.owso.gov.kh/ ដើម្បីបង្កើតគណនីសម្រាប់​ស្នើ​សុំ​សេវារដ្ឋបាលទាំង៤វិស័យខាងលើ ដោយភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​តាម​ការណែនាំ​ក្នុង​ជំហាននីមួយៗ។

តែយ៉ាងណាក៏ដោយ ទន្ទឹមនឹង​ការ​ផ្តល់​សេវារដ្ឋបាល​តាម​ប្រព័ន្ធអនឡាញ បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​នៅ​តែអាច​អញ្ជើញទៅទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់​នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដូចមុនដដែល។

ទន្ទឹមនឹងការផ្តល់សេវាតាមអនឡាញ ប្រជាពលរដ្ឋក៏អាចមកទទួលសេវាដោយផ្ទាល់បានផងដែរ

គួរ​បញ្ជាក់ដែរថា បើយោង​តាម​គោលនយោបាយបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល​បាន​ចាត់ទុក​បច្ចេកវិទ្យា​ឌីជីថល ជាកាតាលិករថ្មី​ដ៏​មានសារៈសំខាន់ ដែលមាន​សក្តានុពលភាព និង​កាលានុវត្តភាព ក្នុងការ​ជំរុញ​កំណើន​ផលិតភាពសេដ្ឋកិច្ច និង​សង្គម ក៏​ដូចជា​ប្រសិទ្ធភាព នៃការ​ងាររដ្ឋបាល។ ក្នុងនោះដែរ ជាគោលដៅយុទ្ធសាស្រ្ត រាជរដ្ឋាភិបាលនឹងចាប់យក​បច្ចេកវិទ្យាឌីជីថល តាមរយៈ​ការ​ធ្វើ​ឌីជីថលភាវូបនីយកម្ម​កិច្ច​ការ​សាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាព​ការងារ និង​ប្រសិទ្ធភាព​នៃការផ្តល់សេវាសាធារណៈ​ជូន​ប្រជាជន និង​វិស័យ​ឯកជន និង​ការ​ពង្រឹងអភិបាល​កិច្ច​ផ្អែក​លើទិន្នន័យ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី