សិប្បកម្មតម្បាញតជំនាន់របស់អ្នកភូមិក្បាលកោះកំពុងបង្អួតសម្រស់ និងរក្សាមុខរបរប្រពៃណី

ស្នូរកីតម្បាញបានបន្លឺឡើងហាក់មិនស្ងាត់នៅតាមខ្នងផ្ទះនីមួយៗពេលដែលបានធ្វើដំណើរដល់ភូមិក្បាលកោះ ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ការងារតម្បាញនេះ ជាមុខរបរប្រពៃណីតជំនាន់របស់ប្រជាជនរស់នៅសង្កាត់កោះដាច់ផ្ទាល់តែម្តង ។

ទើបត្បាញហើយស្អាតៗ ក្រណាត់សំពត់ស៊ឹងក្រណាត់ហូលចម្រុះពណ៌ ផាមួងព្រមទាំងក្រមាត្បាញដោយដៃច្រើនម៉ូតជាដើម មានកំណើតចេញពីទឹកដីកោះតូចមួយនេះ។ មុខរបរតម្បាញនៅសង្កាត់កោះដាច់មានស្ទើរគ្រប់ខ្នង

ស្ថិតនៅភូមិចុងកោះ ភូមិក្បាលកោះភូមិល្វា ភូមិកោះដាច់ និងភូមិរនះសង្កាត់កោះដាច់មានរមណីដ្ឋានកម្សាន្តសម្រាប់ថ្ងៃចុងសប្តាហ៍ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ តាមរយៈទេសចរណ៍នៅក្នុងសហគមន៍ បានធ្វើឱ្យកេរ្តិ៍ឈ្មោះផលិតផលតម្បាញនៅតំបន់កោះដាច់ចាប់ផ្តើមមានប្រជាប្រិយភាពទន្ទឹមគ្នាដែរ ។

ក្រណាត់ស៊ឹងក្រមាហូល ផាមួងកេរ្តិ៍ឈ្មោះផលិតផលតម្បាញនៅតំបន់កោះដាច់ គឺក្រណាត់ស៊ឹង ហូល ផាមួង និងក្រមាជាដើម មានគុណភាពខ្ពស់ តម្លៃសមរម្យ និងត្បាញដោយផ្ទាល់ដៃដោយអ្នកភូមិ ។

លោកស្រី ស សានម្ចាស់សិប្បកម្មតម្បាញកោះដាច់និងជាអ្នកទទួលទិញក្រណាត់សំពត់ពីគ្រួសារអ្នកភូមិក្បាលកោះ និយាយថា លោកស្រីបានចាប់មុខរបរលក់ដូរផលិតផលតម្បាញដោយដៃអ្នកភូមិចាប់ពីឆ្នាំ២០១៥ ។ លោកស្រីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ហើយបច្ចុប្បន្នកំពុងប្រើការងារជាមន្ត្រីផ្នែកអភិវឌ្ឍសេវាពិការភាពនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឆ្លៀតពេលខ្លះធ្វើអាជីវកម្មផ្ទាល់ខ្លួន ។ ០១លោកស្រីបានពន្យល់ថាដើម្បីបន្តវត្តមានការងារតម្បាញរបស់អ្នកភូមិមិនឱ្យបោះបង់ ចាំបាច់ត្រូវមានអ្នកជួយលក់ដូរផលិតផល ឬអ្នកសម្របសម្រួលលក់ផលិតផលឱ្យអ្នកភូមិ ។ បច្ចុប្បន្នអាជីវកម្មទិញលក់ផលិតផលតម្បាញរបស់លោកស្រី ស សាន បានដំណើរការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ខណៈលោកស្រីក៏មានលទ្ធភាពទិញក្រណាត់កាន់តែច្រើន ត្បាញដោយផ្ទាល់ដៃពីអ្នកភូមិមានរហូតដល់ជាង ២០គ្រួសារជាប្រចាំ និងជារៀងរាល់ថ្ងៃ ។០១លោកស្រី ស សានស្ត្រីសហគ្រិនវ័យក្មេងអាយុ ២៩ឆ្នាំរូបនេះបានបន្តឱ្យដឹងទៀតថា ៖ “ខ្ញុំមានពិការភាពជើងពិបាកដើរបន្តិច ប៉ុន្តែការងារលក់ដូរផលិតផលតម្បាញមិនមែនជាឧបសគ្គលំបាកសម្រាប់ខ្ញុំឡើយ ! ខ្ញុំចង់ឱ្យអ្នកភូមិមានការងារធ្វើរាល់ថ្ងៃ និងមានអតិថិជនទិញផលិតផលដែលមានគុណភាពចេញពីតំបន់កោះដាច់” ។ អាជីវកម្មលក្ខណៈគ្រួសាររបស់លោកស្រី ស សាន មិនត្រឹមតែជួយដល់ជីវភាពផ្ទាល់ខ្លួននោះទេ ប៉ុន្តែបានជួយដល់អ្នកភូមិបានយ៉ាងច្រើន ០១ពេលនេះពិការភាពមិនមែនជាឧបសគ្គចំពោះរូបលោកស្រីនិងស្វាមីឡើយ ហើយផ្ទុយទៅវិញ លោកស្រី សាន មានបំណងពង្រីកអាជីវកម្មសិប្បកម្មតម្បាញកោះដាច់ឱ្យកាន់តែធំជាងនេះ ដើម្បីស្វាគមន៍អតិថិជនទាំងជាតិ និងអន្តរជាតិមកកាន់ទឹកដីតំបន់កោះដាច់ ។ ជាមួយគ្នានេះដែរ លោកស្រី ស សាន បានបង្ហើបឱ្យដឹងថា លោកស្រីនិងគ្រួសារបានប្រើប្រាស់កម្ចីពីគ្រឹៈស្ថានធនាគារមួយ០១ដើម្បីពង្រីកសិប្បកម្មតម្បាញកោះដាច់របស់ខ្លួនព្រមទាំងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ដែលជាផ្លែផ្កាទទួលបានពីកម្ចីឆ្លាវៃ ។“ម្តាយឪពុកខ្ញុំជាអ្នកតម្បាញ ហើយខ្ញុំជាកូនអ្នកតម្បាញនៅភូមិនេះ ដូច្នេះខ្ញុំចង់ផ្សព្វផ្សាយផលិតផលរបស់អ្នកភូមិខ្ញុំឱ្យគេឯកបានស្គាល់ ហើយខ្ញុំផ្ទាល់ក៏អាចមានចំណូលបន្ថែមខ្លះៗសម្រាប់គ្រួសារ ។ ខ្ញុំសន្សំលុយផ្ទាល់ខ្លួនខ្លះ និងខ្ចីលុយខ្លះពីគេ (ធននាគារ) ដើម្បីដំណើរការសិប្បកម្ម និងមានលទ្ធភាពទិញឥវ៉ាន់ (ក្រណាត់) ពីអ្នកភូមិ ! ខ្ញុំខ្ចីលុយធ្វើអាជីវកម្ម មិនខ្ចីតាមចំណង់ចិត្តនោះទេ តែខ្ចីតាមសមត្ថភាពសងត្រឡប់វិញដោយសមល្មម និងស្របតាមសមត្ថភាព” ។០១នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ស សាន ម្ចាស់សិប្បកម្មតម្បាញកោះដាច់ ។លោកស្រី ស សាន បានបង្ហាញគំនិតចាស់ទុំជាច្រើននៅក្នុងការប្រកបអាជីវកម្ម ឬ Start Up របស់ខ្លួន ។ មានឃ្លាលើកទឹកចិត្តមួយដែលលោកស្រី ស សាន បានលើកឡើង នោះគឺ “ខ្ញុំតែងអបអរសាទនៅពេលនរណាម្នាក់ដែលខ្ញុំបានស្គាល់គេជោគជ័យលើរឿងអ្វីមួយ ព្រោះខ្ញុំជឿជាក់ថា ថ្ងៃណាមួយនឹងដល់វេនរបស់ខ្ញុំវិញជាក់ជាមិនខាន” ហើយអាជីវកម្មដែលលោកស្រីកំពុងធ្វើជាអាជីវកម្មរីករាយ ។០៦ត្រលប់បន្ទាប់

និយាយពីការងារតម្បាញ
របស់អ្នកភូមិក្បាលកោះវិញម្តង !
លោកស្រី ប៉ាល់ រី និយាយពីការងារតម្បាញរបស់អ្នកភូមិក្បាលកោះវិញម្តង ! កំពុងអង្គុយត្បាញសំពត់ហូលនៅក្នុងផ្ទះដោយចិត្តទុកដាក់លើការងាររបស់ខ្លួន លោកស្រី ប៉ាល់ រី បាននិយាយថា ការងារតម្បាញជាមុខរបរប្រពៃណីតជំនាន់របស់អ្នកភូមិកោះដាច់ ។ ការងារតម្បាញក្រណាត់នេះ បានជួយឱ្យជីវភាពគ្រួសារលោកស្រីធូរធារគ្រាន់បើ ព្រមទាំងមានលទ្ធភាពឱ្យកូនទៅបន្តការសិក្សាដូចគេឯង ។

ពេលមកវិញជួយការងារប្រពន្ធអ្នកភូមិនេះ ស្ទើរគ្រប់គ្នាហើយចេះត្បាញ លើកលែងតែអ្នកមិនចង់ត្បាញ ។ បើនិយាយថ្ងៃទៅមុខ ខ្ញុំបារម្ភខ្លាចក្មេងៗ មិនចង់ការងារនេះ ព្រោះវានឿយហើយនៅតែផ្ទះមួយកន្លែង” ។លោកស្រី ប៉ាល់រីអ្នកតម្បាញនៅភូមិក្បាលកោះ និយាយថា ៖ “ឱ្យតែយើងខំប្រឹងធ្វើ មិនអត់លុយចាយទេ គ្រាន់តែហត់បន្តិច តែមុខរបរនេះវាជាប្រពៃណីការងារបន្តពីដូនតាមមក ! យើងស្រីៗនៅផ្ទះត្បាញ ចំណែកប្រុសៗគាត់ទៅធ្វើការងារផ្សេងៗ

ថ្វីត្បិតរបរតម្បាញលក្ខណៈគ្រួសារថ្វីត្បិតរបរតម្បាញលក្ខណៈគ្រួសារហាក់ហត់នឿយ ចុកចង្កេះចុកខ្នង និងទទួលប្រាក់ចំណូលមិនច្រើនជាដុំកំភួនពិតមែន ប៉ុន្តែលោកស្រី ប៉ាល់ រី បានបញ្ជាក់ថា លោកស្រីមិនបោះបង់របរនេះឡើយ ។ មិនបោះបង់ក៏ព្រោះតែតម្បាញជាមុខរបរបន្តជំនាន់ ហើយជាការងារប្រចាំថ្ងៃនៅផ្ទះ ព្រមទាំងអាចបន្សល់ទុកស្នាដៃរបស់ខ្លួនជាច្រើនផ្ញើជាអានុស្សាវរីយ៍ជាមួយអតិថិជនរបស់លោកស្រី ។ហាក់ហត់នឿយ ចុកចង្កេះចុកខ្នង និងទទួលប្រាក់ចំណូលមិនច្រើនជាដុំកំភួនពិតមែន ប៉ុន្តែលោកស្រី ប៉ាល់ រី បានបញ្ជាក់ថា លោកស្រីមិនបោះបង់របរនេះឡើយ ។ មិនបោះបង់ក៏ព្រោះតែតម្បាញជាមុខរបរបន្តជំនាន់ ហើយជាការងារប្រចាំថ្ងៃនៅផ្ទះ ព្រមទាំងអាចបន្សល់ទុកស្នាដៃរបស់ខ្លួនជាច្រើនផ្ញើជាអានុស្សាវរីយ៍ជាមួយអតិថិជនរបស់លោកស្រី ។

រវៃអំបោះសូត្រ
ហូតរមូរអំបោះ
តម្បាញដោយដៃមានក្តារកីនៅមុខផ្ទះ មិនហត់ដូចការងារចំណាកស្រុកទៅឆ្ងាយបីផ្ទះ ។ ជាទូទៅលោកស្រីអាចរកចំណូលបានចន្លោះពី ៦ម៉ឺន ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ។ ដៃម្ខាងរវៃអំបោះសូត្របណ្តើរដៃម្ខាងហូតរមូរអំបោះបណ្តើរ និងនិយាយបណ្តើរពីប្រវត្តិតម្បាញរបស់គ្រួសារ លោកស្រី សេង សាមឿន អាយុ ៤៥ឆ្នាំ ជាអ្នកតម្បាញតាំងពីវ័យកុមារ បាននិយាយថា លោកស្រីស្រឡាញ់ការងារតម្បាញនៅផ្ទះ ។

លោកស្រី សេង សាមឿន“ខ្ញុំធំដឹងក្តីឡើងមក រៀនត្បាញហ្នឹងតពីម៉ែ មិនមានសាលារៀនអីទេជំនាន់ខ្ញុំ ហើយឥឡូវនេះក៏គ្មានសាលារៀនដែរភូមិនេះ ! បើចង់ចេះត្បាញស្រួលទេ ក្មេងៗគ្រាន់តែមើលក៏អាចត្បាញបានដែរ បើក្មេងស្រីនៅភូមិនេះចេះត្បាញទាំងអស់ បើក្មេងប្រុសគាត់មិនសូវចាប់អារម្មណ៍ទេ” ។
ចំណូលនេះបើកាត់កងទៅនឹងការចំណាយផ្សេងៗសម្រាប់កម្លាំងពលកម្មពាក់ព័ន្ធ និងវត្ថុធាតុដើម គឺលោកស្រីអាចមានលទ្ធភាពចំណាយសមល្មមសម្រាប់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ ។លោកស្រី សេង សាមឿន បាននិយាយបញ្ជាក់ ៖

រសៀលថ្ងៃទៀបលិចម៉ោង ៦ល្ងាចកំពុងអង្គុយរើសផ្កាសំពត់និងថ្ករអំបោះ (រៀបក្បាច់គោម) ក្រោមផ្ទះអមដោយពន្លឺអំពូលអគ្គីសនីតូចមួយបន្ថែមគ្រាន់ជំនួយភ្នែក លោកស្រី ឱ សុខឈឿន ជាអ្នករើសផ្ការៀបចំក្បាច់ស៊ឹង និងផាមូងដ៏ចំណានម្នាក់ នៅភូមិក្បាលកោះ ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អ្នកភូមិតែងពឹងអាស្រ័យឱ្យលោកស្រីជួយរើសផ្កាជរ រងជើង ឬគោមមុននឹងត្បាញ ។

លោកស្រី ឱ សុខឈឿន បាននិយាយរៀបរាប់ពីការងារហត្ថកម្មរបស់គាត់ថា ៖“ ជិតហាសិបឆ្នាំហើយដែលអ៊ុំរើសផ្កាសំពត់ឱ្យគេ អ្នកភូមិតែងមករកឱ្យជួយថ្ករ ! ភូមិនេះមិនមានអ្នករើសផ្កាទេ អ្នកត្បាញក៏មិនចេះរើសផ្កាដែរ ។ រើសផ្កាសំពត់នេះ ខ្ញុំចេះតពីម្តាយ ហើយបំបែកដោយខ្លួនឯង ពេលខ្លះអ្នកត្បាញគេចង់បានផ្កាអីគោមអីគេឱ្យយើងចម្លងម៉ូតតាម អ៊ីចឹងយើងធ្វើម៉េចឱ្យស្អាតដូចគេ ! ការងារហ្នឹងផ្ចិតផ្ចង់ណាស់ ហើយគ្មានអ្នករៀនទេរាល់ថ្ងៃនេះ ព្រោះវាពិបាកភ្នែក អ្នកខ្លះគ្រាន់តែឃើញចង់ក្អួតវិលមុខ” ។

បំណាច់ចង់ឱ្យក្មេងស្រករក្រោយចេះពីរបៀបរើសផ្កាធ្វើគោមសំពត់លោកស្រី ឱ សុខឈឿន បានចងក្រងជាក្បួនផ្ទាល់ខ្លួនដើម្បីងាយស្រួលបង្កើតក្បាច់ ។ ប៉ុន្តែបច្ចុប្បន្នក្បួនរើសផ្កានេះ មិនមានអ្នកណាមើលយល់ឡើយក្រៅពីលោកស្រី សូម្បីតែអ្នកតម្បាញក៏មិនអាចមើលយល់ដែរ ។លោកស្រី ឱ សុខឈឿន អាយុ ៦៧ឆ្នាំ បានបន្តនិយាយថា សព្វថ្ងៃនេះរបរតម្បាញមិនសូវមានអ្នកចំណាប់អារម្មណ៍ចង់ចេះរៀបចំក្បាច់រំលេចលើសំពត់ឡើយ ។

លោកស្រី ឱ សុខឈឿន បានបន្តលើកឡើងយ៉ាងខ្លីអមដោយស្នាមញញឹមថា បារម្ភដោយសារមិនមានយុវជនកូនអ្នកភូមិរៀនសូត្រចំណេះជំនាញតម្បាញបន្តពីម្តាយឪពុក ។
និងក្បាច់មួយចំនួនហូរចូលពីបរទេស ។ វិលមកសួរថា តើលោកស្រីបារម្ភពីការបាត់បង់មុខរបរតម្បាញរបស់អ្នកភូមិកោះដាច់ទេ ? ប្រសិនបើមានអ្នកចង់ចេះចង់ដឹងលោកស្រីនឹងរីករាយបង្រៀនដោយមិនយកកម្រៃ ដើម្បីរក្សាក្បួនខ្នាតប្រពៃណីតម្បាញរបស់ខ្មែរ ។បើតាមលោកស្រី អ្នកចេះរើសក្បាច់សំពត់មិនមានច្រើនទេនៅតំបន់កោះដាច់ ហើយភាគច្រើនអតិថិជនក៏មិនសូវបែងចែកច្បាស់ក្បាច់ខ្មែរ

បង្អង់សម្តីបន្តិចលោកស្រីបែរជាបង្ហាញអារម្មណ៍រីករាយវិញ អមដោយពាក្យពេចន៍លើកទឹកចិត្តថា “គ្រប់យ៉ាងសុទ្ធតែមានទីបញ្ចប់របស់វា បើមានការគាំទ្រពីអតិថិជន នោះរបរតម្បាញដោយដៃនៅតែមានរហូត ។ ប្រសិនបើគ្រប់គ្នាឱ្យតម្លៃលើការផលិតដោយម៉ាស៊ីនខ្លាំងពេក និងនិយមការនាំចូលខ្លាំងពេក នោះការងារតម្បាញក៏នឹងបោះបង់ទៅតាមនោះដែរ ប៉ុន្តែសព្វថ្ងៃរបរតម្បាញតជំនាន់របស់អ្នកភូមិកោះដាច់ហាក់កំពុងបង្គួតសម្រស់ទៅកាន់អតិថិជន ហើយអ្នកភូមិបានរក្សាមុខរបរប្រពៃណីនេះរួចហើយ” ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ស៊ុំ ណារ៉ូArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ស៊ុំ ណារ៉ូទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ស៊ុំ ណារ៉ូក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ស៊ុំ ណារ៉ូលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី