ឯកឧត្តម ប្រាក់ អង្គារ៉ា ៖ អាទិភាពនៃការងារលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន បានលើកឡើងថា ចំពោះការងារអាទិភាព នៃការងារលំនៅឋានរបស់អគ្គនាយកដ្ឋានលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ។

ឯកឧត្តម ប្រាក់ អង្គារ៉ា មានប្រសាសន៍ថា ស្ថាបត្យកម្ម និងនគរូបនីយកម្ម ជាធាតុដ៏សំខាន់ដែលផ្សារភ្ជាប់ជាមួយ លំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ គឺជាការរចនា​ ឬការរៀបចំតំបន់មួយសម្រាប់ការរស់ប្រកបដោយចីរភាព ដែលមានគោលបំណងបង្កើតបរិយាកាសរស់នៅសម្រាប់ប្រជាជនជាច្រើនជំនាន់ ដោយផ្ដោតលើសុខុមាលភាព សុខសាន្ត និងអភិរក្សបរិយាកាសធម្មជាតិ។

ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន

តើអ្វីទៅជាលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ?

អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន បញ្ជាក់ថា លំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ គឺជាកត្តាចាំបាច់សម្រាប់ការរស់នៅប្រកបដោយសុខុមាលភាព និងជាដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់សង្គម។ ក្នុងនោះ លំនៅឋានជាទ្រនំសុភមង្គល (House of Happiness) គឺផ្តោតទៅលើការរៀបចំផ្ទះដោយគិតគូរដល់មនុស្សចាស់ (ឪពុកមា្តយ គ្រួសារ) សុខមាលភាពផ្លូវចិត្ត ទំនាក់ទំនងរវាងឪពុកមា្តយ និងកូន ការរស់នៅជួបជុំគ្រួសារក្រោមដំបូលផ្ទះតែមួយ តាមទំនៀមទំលាប់ខ្មែរ និងបំណិនជីវិត, ភូមិឋានក្សេមក្សាន្ត (Village of Peacefulness) គឺការពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ភាពស៊ីវីល័យ (ប្រជាជនដែលស្គាល់ពីខ្លួនឯង និងប្រកបដោយបញ្ញាវន្តភាព ស្គាល់ពីពិភពលោក មិនរើសអើង) និង បុរីជនបទ (Rural Community/Rural Borei) គឺជាការគិតគូរពីកញ្ចប់ហេដ្ឋារចនាសម្ព័ន្ធ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) ផែនការគ្រប់គ្រង និងការកំណត់ការប្រើប្រាស់ដី និងការបង្កើនតម្លៃសេដ្ឋកិច្ច។

“តាមរយៈការរចនាលំនៅឋានប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានដោយការយកចិត្តទុកដាក់ និងការរួមគ្នារបស់សហគមន៍ ជាជំហានដ៏សំខាន់ដែលបង្កើតបានជាភូមិឋានដែលសំបូរទៅដោយសុខុមាលភាព និងសុវត្ថិភាព…”

ការរស់នៅប្រកបដោយសុខុមាលភាព

ដោយឡែក​ដើម្បី​ឱ្យ​លំនៅ​ឋាន​ក្លាយជាទ្រនំសុភមង្គល ក្លាយជាភូមិឋានក្សេមក្សាន្ត និង​បុរីជនបទ បើតាម ឯកឧត្តម ប្រាក់ អង្គារ៉ា គឺមានដូចជា សម្រាប់​ លំនៅឋានទ្រនំសុភមង្គល ទី១.សុវត្ថិភាពនៃការកាន់កាប់ផ្ទះ និងដីធ្លី, ទី២.ការរចនាផ្ដោតលើតួផ្ទះ, ទី៣.ជីវភាពរស់នៅសមរម្យ, ទី៤.បរិយាកាសរីករាយក្នុងគ្រួសារ និងអ្នកជិតខាង, ទី៥.គេហសេវា​ និង ទី៦.សន្តិសុខ និងសុវត្ថិភាព។ សម្រាប់ ភូមិដ្ឋានក្សេមក្សាន្ត រួមមាន ទី១.លំហបៃតង និងសួនសាធារណៈ, ទី២.ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសង្គម, ទី៣.បរិស្ថាន និងការគ្រប់គ្រងកាកសំណល់, ទី៤.មុខរបរ និងការងារ, ទី៥.បច្ចេកវិទ្យា និងសេវាឆ្លាតវៃ, ទី៦.ការអប់រំ បណ្ដុះបណ្ដាល និងការផ្សព្វផ្សាយ, ទី៧.សមភាព និងសមធម៌ និង ទី៨.សន្តិសុខ និងសុវត្ថិភាព។ ចំណែក បុរីជនបទ រួមមាន ទី១.មនុស្ស, ទី២.លំនៅឋាន, ទី៣.ហេដ្ឋារចនាសម្ព័ន្ធ និងសង្គម, ទី៤.បរិស្ថាន និងអនាម័យ, ទី៥.បច្ចេកវិទ្យា និងទូរគមនាគមន៍ និង ទី៦.សន្តិសុខ និងសុវត្ថិភាព។

គួរជម្រាបជូនថា ការគាំទ្រពីសំណាក់រដ្ឋាភិបាលតាមរយៈគោលនយោបាយច្បាស់លាស់ និងច្បាប់ការពារធនធានធម្មជាតិ អាចជួយជំរុញសុភមង្គលរបស់សហគមន៍ និងអភិវឌ្ឍន៍យុទ្ធសាស្រ្ត ដើម្បីបង្កើតភូមិឋានក្សេមក្សាន្តដែលមានការរីកចម្រើន និងសុខុមាលភាពជារៀងរហូត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *