កញ្ចប់ប្រាក់សន្សំ ៤ប្រភេទ ដែលមនុស្សសម័យថ្មីគួរមាន

វិបត្តិហិរញ្ញវត្ថុក៏ជាមូលហេតុចម្បង នៃជំងឺថប់បារម្ភ និង​ភាពតានតឹងដែរ ។ ហេតុនេះ ការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដែលអាចជួយលើកកម្ពស់សុខុមាលភាពក្នុងការរស់នៅ។ ដូច្នេះ យើងគួរមានគណនីសន្សំ ៤ប្រភេទ ដើម្បីគ្រប់គ្រងការបែងចែកលុយឱ្យកាន់តែមានប្រសិទ្ធភាព៖

១. ការសន្សំសម្រាប់ស្ថានភាពបន្ទាន់ (Saving for emergencies) ៖ គ្មាននរណាម្នាក់អាចព្យាករណ៍ពីរឿង ដែលកើតឡើងនៅថ្ងៃខាងមុខនោះទេ ។ ហេតុផលនេះហើយ បានជាយើងចាំបាច់ត្រូវត្រៀមខ្លួនប្រឈមមុខនឹងរឿងរ៉ាវផ្សេងៗ ដែលអាចកើតឡើងដោយចៃដន្យ។ ដូច្នេះ ប្រសិនបើមានរឿងមិននឹងស្មានដល់អាចកើតឡើង យើងក៏អាចមានវិធីដោះស្រាយទុកជាមុន។

ស្ថានភាពបន្ទាន់ក្នុងន័យនេះ រួមបញ្ចូលនូវព្រឹត្តិការណ៍ដែលកើតឡើង ដោយមិនបានដឹងមុន ជាស្ថានភាពលំបាក ដែលមិននឹកស្មានដល់ និងទាមទារឱ្យមានការឆ្លើយតបភ្លាមៗ។ ស្ថានការណ៍នោះទៀតសោតមានដូចជា ការធ្លាក់ខ្លួនឈឺរយៈពេលវែង គ្រោះថ្នាក់ធ្ងន់ធ្ងរ ការបាត់បង់ការងារ និងគ្រោះមហន្តរាយធម្មជាតិជាដើម។ ដើម្បីអាចដោះស្រាយវិបត្តិទាំងនេះ យើងចាំបាច់ត្រូវការប្រាក់ច្រើនមែនទែន។

២. ការសន្សំសម្រាប់ការការចូលនិវត្តន៍ (Saving for Retirement)៖ នៅក្នុងវ័យចំណាស់ យើងគួររស់នៅក្នុងជីវិតមួយដែលមានភាពរីករាយ ដោយអាចធ្វើអ្វីដែលយើងចង់ធ្វើ មិនចាំបាច់ខ្វល់ខ្វាយពីការធ្វើការងារ និងការចំណាយផ្សេងៗ ឬពឹងពាក់កូនចៅ។ យ៉ាងណាមិញ ពេលវេលា ដែលគួរតែទទួលបានភាពរីករាយ និងសុភមង្គលនេះ អាចក្លាយជាពេលវេលាដ៏តានតឹងវិញ ប្រសិនបើយើងមិនមានកញ្ចប់ទឹកប្រាក់សម្រាប់ចំណាយពេលចូលនិវត្តន៍។ ដើម្បីអាចរស់នៅក្នុងវ័យចាស់បានសុខស្រួល យើងត្រូវមានកញ្ចប់ទឹកប្រាក់សម្រាប់ចំណាយគ្រប់គ្រាន់។ ដូច្នេះ អ្នកអាចចាប់ផ្ដើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ចាប់ពីពេលនេះ ដើម្បីធានាថាជីវិតក្រោយចូលនិវត្តន៍របស់អ្នក អាចរស់នៅដោយមានសេចក្ដីសុខ។

. ការសន្សំសម្រាប់ការចំណាយមិនមែនទម្លាប់ ៖ ការចំណាយមួយចំនួនមិនបានកើតឡើងជារៀងរាល់ខែទេ ប៉ុន្តែប្រហែលជារៀងរាល់ ៣ខែ ៦ខែ ឬ១ឆ្នាំ។ ការចំណាយមិនទៀងទាត់ទាំងនោះរួមមាន អាំងប៉ាវក្នុងឱកាសបុណ្យចូលឆ្នាំចិន ទឹកប្រាក់ធ្វើបុណ្យក្នុងឱកាសចូលឆ្នាំខ្មែរ អំណោយក្នុងពិធីបុណ្យផ្សេងៗ និងការបង់ថ្លៃធានារ៉ាប់រងជាដើម។ ដើម្បីជៀសវាងការមិនមានលុយ សម្រាប់ចំណាយក្នុងឱកាសទាំងនេះ យើងក៏គួរមានកញ្ចប់ប្រាក់សន្សំសម្រាប់ចំណាយមិនមែនជាទម្លាប់ជាចាំបាច់។

. ការសន្សំសម្រាប់គោលដៅរយៈពេលខ្លី និងវែង ៖ ប្រសិនបើអ្នកត្រូវការទិញឧបករណ៍ថ្មីប្រើប្រាស់ ចំណាយសម្រាប់ការសិក្សា ឬធ្វើដំណើរកម្សាន្ត។ អ្នកចាំបាច់ត្រូវការកញ្ចប់ទឹកប្រាក់សន្សំពិសេស សម្រាប់គោលដៅរយៈពេលខ្លី និងវែង។ នៅពេលដែលអ្នកមិនមានកញ្ចប់ទឹកប្រាក់នេះ អ្នកមិនចាំបាច់ត្រូវដកទឹកប្រាក់ពីកញ្ចប់ផ្សេងៗ ដើម្បីចំណាយនោះទេ។ ដូច្នេះ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្នុងការរស់នៅរបស់អ្នក នឹងមានរបៀបរៀបរយជាងមុន ព្រមទាំងអាចកាត់បន្ថយវិបត្តិជាច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...