ក្រុមហ៊ុនជាង៤០ នឹងផ្តល់​ឱកាស​សម្រាប់អ្នក​ស្វែង​រក​ការងារ នៅ​ក្នុង​ពិព័រណ៍ការងារ​សាកលវិទ្យាល័យ AUPP ថ្ងៃទី១៨ តុលា

សម្រាប់សាធារណជន ក៏​ដូចជា​សិស្ស​និស្សិតដែល​កំពុង​ស្វែង​រក​ការងារ, នៅ​ថ្ងៃទី១៨ ខែតុលា ខាងមុខនេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹង​រៀបចំពិព័រណ៍ការងារដ៏ធំ​មួយ ចាប់ពីវេលាម៉ោង១០ព្រឹក រហូត​ដល់​ម៉ោង​៤រសៀល នៅ​បរិវេណ​សាកលវិទ្យាល័យផ្ទាល់ ស្ថិត​ក្នុង​ខណ្ឌឬស្សីកែវ។

លោកបណ្ឌិត Troy McGrath សាកលវិទ្យាធិការ AUPP មានប្រសាសន៍​ថា និស្សិតកម្ពុជាគឺជាបុគ្គលដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំមកនូវការផ្លាស់ប្តូរ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅបណ្តាប្រទេសផ្សេងទៀតផងដែរ។ «យើងមានសេចក្តីសោមន្សរីករាយចំពោះការអប់រំ ឱកាសការងារ និងកម្មសិក្សាដ៏ល្អរបស់ពួកគេ ដោយបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែខ្លាំងថែមទៀត»។

បើតាម​លោកបណ្ឌិត ពិពណ៌ការងារនៅថ្ងៃទី១៨ តុលា ខាងមុខ មានក្រុមហ៊ុនជាង៤០ នឹង​ផ្តល់ឱកាស​ការងារ​ដោយ​ផ្ទាល់​នៅ​ក្នុងពិព័រណ៍នេះ ដើម្បីស្វែងរកបេក្ខភាពល្អបំផុតសម្រាប់មុខតំណែងដែលជាតម្រូវការរបស់ក្រុមហ៊ុនទាំងនោះ។ លោកបណ្ឌិត​ក៏​មានប្រសាសន៍បញ្ជាក់ដែរថា ពិព័រណ៏ការងារនេះ ក៏​ជួយ​ឱ្យអ្នកចូលរួមស្វែងយល់បន្ថែម និងធ្វើទំនើបកម្មជំនាញរបស់ពួកគេ។ ម្យ៉ាងវិញទៀត លោកជឿជាក់ថា គ្រប់អាជីវកម្មនឹងប្រាស្រ័យទាក់ទងកាន់តែប្រសើរឡើងអំពីលក្ខណ: គោលការណ៍ និងឧទេសនាមមុខជំនួញរបស់ពួកគេកាន់តែធំទូលាយទៅកាន់សាធារណ:ជន។

ក្នុងនោះ លោកសូមអញ្ជើញអ្នកស្វែងរកការងារទាំងអស់ ឱ្យចាប់យកឱកាសនេះដោយកុំភ្លេច​រៀចំប្រវត្តិរូបសង្ខេប ឬ CV ជាប់ខ្លួន ព្រោះពួកគេនឹងមានឱកាសសម្ភាសន៍ភ្លាមៗបន្ទាប់ពី CV របស់ពួកគេត្រូវបានពិនិត្យនៅឯពិព័រណ៍ការងារនេះ។

លើសពីនេះ សិស្សានុសិស្ស ឬអ្នកស្វែងរកការងារ ក៏មានឱកាសកាន់តែជិតស្និទ្ធ ក្នុងជួបជាមួយ​ថ្នាក់ដឹកនាំឧស្សាហកម្ម ព្រមទាំងពិភាក្សាអំពីតម្រូវការជំនាញចុងក្រោយបំផុត និងនិន្នាការការងារនៅក្នុងប្រទេសកម្ពុជាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥