ភ្នំពេញ – សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបែងចែកជាពីរថ្នាក់ គឺថ្នាក់វិទ្យាសាស្រ្តពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម ។ មានសិស្សានុសិស្សមិនតិចទេដែលគិតថា មុខវិជ្ជាវិទ្យាសាស្រ្តពិតពិបាករៀន ហើយខ្លាចប្រឡងមិនជាប់ ។ តែសម្រាប់យុវជន ញឹម សុវិជ្ជា ដែលជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៨ ថា មុខវិជ្ជានេះវាមិនពិបាកទេ ប្រសិនបើយើងចេះវិធីរៀន និងវិធីប្រឡង។
យុវជន ញឹម សុវិជ្ជា ដែលបច្ចុប្បន្នកំពុងសិក្សាឆ្នាំទី៤ ជំនាញវិស្វកម្មកុំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានលើកឡើងថា មុខវិជ្ជាវិទ្យាសាស្រ្តពិត គឺពិតពិបាករៀនមែននៅពេលចាប់ផ្ដើមដំបូង ប្រសិនយើងគ្មានមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមមក ប៉ុន្តែតាមរយៈការបង្ហាត់បង្រៀនរបស់គ្រូ និងការខិតខំប្រឹងប្រែងរៀនដោយខ្លួនឯង ទើបអាចទទួលបានពិន្ទុល្អពេលប្រឡង ។ សុវិជ្ជា បន្តថា ចំពោះខ្លួនវិញដោយសារគ្មានគ្រឹះមូលដ្ឋានពីថ្នាក់ក្រោមមក ទើបដល់ឆ្នាំប្រឡងចាប់ផ្ដើមខិតខំរៀនឡើងវិញទាំងអស់ទាំងតារាងខួបគីមី ការថ្លឹងសមីការ និងធ្វើចាប់ពីលំហាត់តូចៗទៅ។
– យុវជន ញឹម សុវិជ្ជា អតីតសិស្សនិទ្ទេស A
“ឆ្នាំប្រឡងទី១២ ខ្ញុំចាប់ផ្ដើមខិតខំរៀនឡើងវិញទាំងអស់ មិនមើលរំលងលំហាត់តូចៗឡើយ ទើបខ្ញុំប្រឡងបាននិទ្ទេសល្អ ជាពិសេស ចំពោះមុខវិជ្ជាគីមីវិទ្យា”
អតីតសិស្សនិទ្ទេស A រូបនេះ បន្ថែមថា ថ្វីត្បិតថាមុខវិជ្ជាវិទ្យាសាស្រ្តពិត ជាមុខវិជ្ជាដែលត្រូវធ្វើលំហាត់ច្រើន ប៉ុន្តែការចេះមេរៀនច្បាស់ពិតជាផ្ដល់ភាពងាយស្រួលក្នុងការដោះស្រាយលំហាត់ ឬសមីការ ។ លើសពីនេះ សិស្សានុសិស្សត្រូវចងចាំមេរៀន ស្គាល់ច្បាស់រូបមន្តមួយចំនួនឱ្យបានច្រើន ដើម្បីងាយស្រួលនៅក្នុងការប្រឡង ។ ជាពិសេស នៅមុនពេលប្រឡងបាក់ឌុបមួយសប្ដាហ៍ សិស្សានុសិស្សទាំងអស់ គួរចំណាយពេលវេលាធ្វើលំហាត់ឡើងវិញ អនុវត្តវិញ្ញាសារចាស់ៗពីឆ្នាំប្រឡងមុន និងព្យាយាមចាំចំណុចគោលៗនៃមេរៀនទាំងអស់ ។

ក្នុងពេលប្រឡងប្រឡងបេក្ខជនគួរព្យាយាមធ្វើលំហាត់ដែលគិតថាចេះមុន និងធ្វើវាដោយយកចិត្តទុកដាក់បំផុតដើម្បីកុំឱ្យមានកំហុស ។ លើសពីនេះ ត្រូវចេះកំណត់ពេលវេលាធ្វើលំហាត់នីមួយៗដើម្បីកុំឱ្យចំណាយពេលចំពោះលំហាត់នីមួយៗច្រើនពេក ។ ជាពិសេស ប្រសិននៅសល់ពេលមានលំហាត់ដែលមិនច្បាស់ គួរខិតខំធ្វើឱ្យអស់ជៀសវាងនៅចន្លោះលំហាត់ដែលមិនទាន់បានធ្វើ ។
ជាចុងក្រោយ សុវិជ្ជា បានផ្ដាំផ្ញើដល់សិស្សដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះ ត្រូវប្រើអារម្មណ៍ទន្ទេញមេរៀននិងរូបមន្តឱ្យបានច្រើននៅមុនពេលប្រឡង ។ ជាពិសេស ត្រូវធ្វើឱ្យបានពិទ្ទុល្អនៅពេលប្រឡង ព្រោះពិន្ទុនិងនិទ្ទេសជាកត្តាដ៏សំខាន់នៅពេលយើងចូលសកលវិទ្យាល័យ និងដាក់អាហារូបករណ៍ផ្សេងៗ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៧-២០២៨ បើកទទួលពាក្យផ្លូវការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2026
កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2025
កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 26/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































