វិធីគ្រប់គ្រងភាពតានតឹងសុខភាពផ្លូវចិត្តឱ្យមានប្រសិទ្ធភាពទាំង ៥ជំហាន

ភ្នំពេញ – អារម្មណ៍តានតឹងផ្លូវចិត្ត ឬភាពតានតឹងសុខភាពផ្លូវចិត្តជាអាការៈមួយដែលតែងកើតមានចំពោះគ្រប់មនុស្សទាំងអស់ គ្រាន់តែតិច ឬច្រើនអាស្រ័យលើហេតុការណ៍ដែលបុគ្គលម្នាក់ៗបានជួប និងលំនឹកអារម្មណ៍របស់បុគ្គល ។ នាពេលបច្ចុប្បន្នស្ថានភាពតានតឹងផ្លូវចិត្តរបស់មនុស្សកើតឡើងពីមូលហេតុច្រើនយ៉ាងណាស់ រាប់ទាំងបញ្ហាជីវភាព សុខភាព សម្រស់ ការសិក្សា ការងារ ស្នេហា និងបញ្ហាក្នុងគ្រួសារជាដើម ។ ខាងក្រោមនេះ ជាវិធីគ្រប់គ្រងភាពតានតឹងចិត្តឱ្យមានស្ថានភាពល្អប្រសើរឡើងវិញទាំង ៥ជំហាន និងមានប្រសិទ្ធភាព ដើម្បីរំដោះខ្លួនពីបញ្ហាសុខភាពផ្លូវចិត្ត ។

១. ផ្តល់ឱកាសឱ្យខ្លួនបានសម្រាកបន្តិច ៖ រាងកាយ និងខួរក្បាលរបស់មនុស្សប្រៀបដូចជាគ្រឿងម៉ាស៊ីនអីចឹងដែរ។ ម៉ាស៊ីនវាក៏ត្រូវការពេលវេលាសម្រាកនៅនាទីណាមួយ ដើម្បីដំណើរការឱ្យប្រសើរឡើងវិញ ។ រីឯរាងកាយ និងខួរក្បាលមិនអាចធ្វើសកម្មភាពជារៀងរហូតបានទេ នៅក្នុងរយៈពេលពេញមួយថ្ងៃ ហោចណាស់ក៏ត្រូវការពេលវេលាសម្រាកពី ៦ – ៨ម៉ោងដែរ ។ ពេលវេលាសម្រាកនោះ គឺដំណេក និងការផ្តល់ឱកាសឱ្យខ្លួនបានសម្រាកបន្តិចនៅពេលបំពេញការងារដែលមានស្ថានភាពតានតឹង ។

ការស្រាវជ្រាវបានបង្ហាញថា ប្រសិទ្ធភាពការងារមួយពុំឆ្លើយតបតាមការចង់បាននោះទេ ប្រសិនបើរាងកាយនិងខួរក្បាលរបស់បុគ្គលិកពុំបានសម្រាកគ្រប់គ្រាន់ ហើយស្ថានភាពផ្លូវចិត្ត និងអារម្មណ៍តានតឹងនឹងកើតឡើងភ្លាមៗនៅពេលមនុស្សមិនបានផ្តល់ឱកាសឱ្យខ្លួនឯងសម្រាកឱ្យបានសមស្រប និងប៉ះប៉ូវដំណេកមកវិញឱ្យបានគ្រប់គ្រាន់ ។

២. គិតពីរាងកាយ និងអារម្មណ៍របស់ខ្លួន ៖  ចំណុចនេះមិនខុសពីការផ្តល់ឱកាសឱ្យខ្លួនបានសម្រាកនោះទេ ។ ពេលខ្លះរាងកាយ និងអារម្មណ៍របស់មនុស្សនឹងមិននៅជាប់នឹងខ្លួននោះទេ ដោយសារចិត្តនិងកាយបង្កើតភាពច្របូកច្របល់នៅជាប់នឹងខ្លួនជានិច្ច ។ ឧទាហរណ៍សំណួរជាច្រើនបានកើតឡើង ដូចជា តើខ្ញុំកំពុងគិតអ្វី? តើខ្ញុំដើរទៅណា? តើខ្ញុំគួរធ្វើកិច្ចការអ្វីមុន? វិធីដែលល្អបំផុតអង្គុយសមាធិ និងបិទភ្នែកស្តាប់ខ្លួនឯង ហើយចាប់ផ្តើមអរគុណដល់រាងកាយ ដង្ហើម ភ្នែក ត្រចៀក ច្រមុះ បំពង់ក… ដើម្បីដឹងថា អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពរឹងមាំ ព្រមទាំងអាចជម្នះរាល់ភាពតានតឹងផ្លូវចិត្តដែលបម្រុងនឹងកើតឡើង ។

៣. ផ្តោតលើចលនាដកដង្ហើម ៖ បន្ទាប់ពីអនុញ្ញាតឱ្យរាងកាយខ្លួនឯងបានសម្រាកហើយ ចាំបាច់ត្រូវចេះស្តាប់ដង្ហើមចេញចូលរបស់ខ្លួនឱ្យល្អបន្ថែមទៀត ។ ពាក្យនិយាយលេងសើចសាមញ្ញថា “ចេញក៏ដឹងចូលក៏ដឹង” ប៉ុន្តែបើពិនិត្យខ្លឹមសារនៃពាក្យនេះ គឺការគ្រប់គ្រងខ្យល់ដង្ហើមផ្ទាល់ខ្លួនបានយ៉ាងល្អ ។ ការដកដង្ហើមចេញចូលមួយៗនិងវែងៗ ជាការផ្តល់ឱកាសឱ្យខ្លួនឯងស្រូបយកធម្មជាតិចូលក្នុងខ្លួន និងបញ្ចេញខ្យល់ក្តៅមកវិញដោយទៀងទាត់បំផុត ។ នៅក្នុងកត្តាជីវសាស្ត្រ ការដកដង្ហើមចេញចូលបានល្អ នឹងជួយដល់សុខភាពសួតយ៉ាងប្រសើរ ។

៤.  រៀនបោះបង់ចោលរឿងរ៉ាងតូចតាចខ្លះៗនៅក្នុងជីវិត ៖ រឿងល្អិតល្អោចមួយចំនួនកើតឡើងនៅក្នុងជីវភាពប្រចាំថ្ងៃ អាចជាបច្ច័យនាំឱ្យចិត្តស្មុកស្មាញឈានទៅរកភាពតានតឹងអារម្មណ៍ និងចិត្តបានភ្លាមៗមួយរំពេច ។ ចិត្តមនុស្សនឹងមិនអាចបោះបង់រឿងល្អិតល្អោចទាំងនោះបានទេ ប្រសិនបើមនុស្សមិនព្រមបោះបង់វាចោល ។

ការបោះបង់រឿងតូចតាចនៅក្នុងគំនិត គឺងាយស្រួលបំផុត ដោយគ្រាន់ព្យាយាមសាកល្បងបំភ្លេច ឬឈប់គិតតែម្តង ។ ឧទាហរណ៍ព័ត៌មានអំពីគ្រោះថ្នាក់អ្វីមួយ រឿងរ៉ាវកើតឡើងនៅលើបណ្តាញសង្គម ការព្រួយបារម្ភខ្លាំងពេកពីគំនិតអ្នកដទៃ (គិតតែឯង) អារម្មណ៍ខ្លាចបាត់បង់អ្វីមួយ និងស្តាយកំហុសដែលធ្លាប់ប្រព្រឹត្តជាដើម គឺជារឿងដែលយើងគួរបំភ្លេចចោល ព្រោះវាជាចំណែកដែលនាំឱ្យចិត្តកាន់តែគិតកាន់តែស្មុកស្មាញ ។

៥. សាកល្បងឆ្លុះបញ្ចាំងពីខ្លួនឯង ៖ ការតាមដានលើដំណើរសុខភាពផ្លូវចិត្តផ្ទាល់ខ្លួនពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ពិសេសសម្រាប់យុវជនតែម្តង ។ ការឆ្លុះបញ្ចាំងពីខ្លួនឯង គឺជាវិធីស្គាល់ខ្លួនឯង ដោយស្គាល់ទាំងចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ពោលគឺស្គាល់ពីជីវភាពផ្ទាល់ខ្លួនបានយ៉ាងច្បាស់ ។ ការឆ្លុះបញ្ចាំងអំពីខ្លួនឯង គឺជាសកម្មភាពកាត់បន្ថយការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ព្រមទាំងចេះគ្រប់គ្រាន់ទៅនឹងអ្វីដែលខ្លួនកំពុងមាន ។

ឧទាហរណ៍ជាក់ស្តែង ស្មាតហ្វូនទំនើបមួយគ្រឿង វាមានតម្លៃបំផុតនៅពេលដែលមនុស្សស្គាល់ច្បាស់ពីគុណតម្លៃនៃកម្មវិធីនីមួយៗរបស់វា វាមិនអាស្រ័យទាំងស្រុងលើស៊េរីទំនើប ម៉ូឌែលឆ្នាំថ្មី និងមុខងារថ្មីល្អផ្តាច់គេនោះទេ ពីព្រោះថា នៅថ្ងៃណាមួយវានឹងមានអ្វីថ្មីមកជំនួនជាក់ជាពុំខាន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...