តើ DeepSeek អាចធ្វើឱ្យឧស្សាហកម្ម បញ្ញាសិប្បនិម្មិត (AI) ផ្លាស់ប្ដូរយ៉ាងដូចម្ដេច?

តើក្រុមហ៊ុនចិន DeepSeek បានបង្កើតវិធីសាស្ត្រថ្មីក្នុងការអភិវឌ្ឍន៍ គម្រូ AI ដែលមានប្រសិទ្ធភាព សន្សំសម្ចៃថាមពល និងងាយស្រួលប្រើប្រាស់មែនទេ? នេះជាអ្វីដែលអ្នកបណ្ដាក់ទុនក្នុងវិស័យបច្ចេកវិទ្យាដ៏មានឥទ្ធិពល លោក Marc Andreessen បានលើកឡើង និងសាទរ Deepseek ថា ជា របកគំហើញដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍បំផុត ដែលលោកធ្លាប់បានឃើញ និងជាប្រភពបើកចំហរ (Open-Source) ដែលជាអំណោយដ៏ពិសេសសម្រាប់ពិភពលោក។ ប៉ុន្តែ តើ AI ប្រភពបើកចំហជាអ្វី? ហើយហេតុអ្វីបានជា វាមានសារៈសំខាន់?

ហេតុអ្វីបានជា DeepSeek ខុសពីបច្ចេកវិទ្យា AI ផ្សេងទៀត?

ដោយផ្អែកលើចំណងជើងព័ត៌មានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ DeepSeek បានធ្វើឱ្យមានការរង្គោះរង្គើវិស័យបច្ចេកវិទ្យា។ មានមូលដ្ឋាននៅទីក្រុង Hangzhou និងទទួលបានកញ្ចប់ទឹកប្រាក់ទ្រទ្រង់ការពារហានិភ័យរបស់ប្រទេសចិន High Flyer ក្រុមហ៊ុន DeepSeek ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣។ AI ម៉ូឌែល DeepSeek-R1 គឺជាផលិតផលដំបូងរបស់ DeepSeek និងទទួលភាពល្បីល្បាញជាខ្លាំង បន្ទាប់ពីបានដាក់ដំណើរការក្នុងខែមករា ឆ្នាំ២០២៥ ដោយសារមានសមត្ថភាពបកស្រាយ និងឆ្លើយសំណួរប្រកបដោយហេតុផល និងដោះស្រាយលំហាត់គណិតវិទ្យាល្អ ដែលអាចប្រកួតប្រជែងជាមួយ បច្ចេកវិទ្យា AI ដទៃទៀត បានដោយងាយ។ ប៉ុន្តែ របៀបនៃការអភិវឌ្ឍបច្ចេកវិទ្យានេះ មានចំណុចគន្លឹះមួយចំនួន ដែលខុសពីបច្ចេកវិទ្យា AI ដទៃទៀត។

ខុសពី ChatGPT របស់ OpenAI និង បច្ចេកវិទ្យា AI ដទៃទៀត គម្រូ សំណុំទិន្នន័យ និងក្បួនដោះស្រាយបញ្ហា ត្រូវបានលាក់ជាសម្ងាត់។ បច្ចេកវិទ្យា DeepSeek គឺបើកចំហរគ្រប់យ៉ាង មានន័យថា អ្នកណាក៏អាចទាញយក កូពី និងបង្កើតបច្ចេកវិទ្យានេះ ប្រើបានដែរ។ កូដ និងការពន្យល់បានទូលំទូលាយរបស់វា អាចចែករំលែកបានដោយសេរី ដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍកម្មវិធី និងស្ថាប័នផ្សេងៗ អាចចូលប្រើ កែប្រែ និងអនុវត្តបានជាសកល។

ផ្ទុយទៅវិញ ទោះជាម៉ូឌែល AI របស់ Meta និង Google ក៏មិនទាន់បើកបង្ហាញសំណុំទិន្នន័យបង្វឹក AI បង្ហាញជាសាធារណៈនោះដែរ។

ថោកជាង និងសន្សំសំចៃថាមពលជាង

ភាពខុសគ្នាសំខាន់មួយទៀតរបស់ DeepSeek គឺថ្លៃដើមនៃការផលិតកម្មវិធីនេះ។ ទិន្នន័យមួយចំនួន បង្ហាញថា បច្ចេកវិទ្យានេះ ត្រូវបានផលិតឡើងក្នុងតម្លៃ ៥,៦លានដុល្លារ បើគិតជាភាគរយ ត្រឹមតែ១០ភាគរយ នៃការចំណាយរបស់ Meta’s Llama ប៉ុណ្ណោះ។ ការចំណាយនេះ បានធ្វើឱ្យមានការចោទជាសំណួរថា តើការចំណាយទឹកប្រាក់ដ៏ច្រើនសម្បើម ជុំវិញទីផ្សារ AI ជាពិសេសនៅអាមេរិក ពិតជាចាំបាច់ ដូចពីដំបូងដែរឬទេ? ខណៈភាគហ៊ុន Nvidia ដែលជាក្រុមហ៊ុនឌីហ្សាញបច្ចេកវិទ្យា Semiconductor ដែលជាប្រភពផ្ដល់ថាមពលដល់បច្ចេកវិទ្យា AI បានធ្លាក់ចុះយ៉ាងខ្លាំង កាលពីចុងខែមករា។

ប្រសិនបើ AI ត្រូវការថាមពលតិច ក្នុងការរៀបចំ នេះជាដឹណឹងល្អសម្រាប់បរិស្ថាន ព្រោះការប្រើប្រាស់អគ្គិសនីខ្ពស់ជំវិញការដំឡើង AI កំពុងជំរុញការបញ្ចេញកាបូនយ៉ាងខ្លាំង។ វិធីសាស្ត្ររបស់ DeepSeek អាចផ្ដល់នូវផ្លូវឆ្ពោះទៅរក ការដំឡើង AI ដែលមាននិរន្តរភាពជាងមុន។

តើ AI ប្រភពបើកចំហ (Open-source AI) អាចផ្លាស់ប្ដូរទីផ្សារបានយ៉ាងដូចម្ដេច?

នៅចុងខែមករា ឆ្នាំ២០២៥ DeepSeek បានវ៉ាដាច់ ChatGPT ជាកម្មវិធីឥតគិតថ្លៃដែលត្រូវបានទាញយកច្រើនបំផុតនៅលើ Apple App Store នៅសហរដ្ឋអាមេរិក។ មនុស្សជាច្រើនជឿថាការកើនឡើងយ៉ាងឆាប់រហ័សរបស់វាអាចជាជំហានដ៏សំខាន់មួយក្នុងការធ្វើប្រជាធិបតេយ្យ AI ដែលអនុញ្ញាតឱ្យក្រុមហ៊ុនតូចៗ ការចាប់ផ្តើមអាជីវកម្ម និងអ្នកអភិវឌ្ឍន៍ម្នាក់ៗបង្កើតនៅលើ DeepSeek-R1 ។

វិធីសាស្រ្ត AI សម្រាប់ទាំងអស់គ្នា (AI-for-all) ប្រកបដោយសមភាពជាងមុន អាចបង្កើនល្បឿនការបង្កើតថ្មីនៅក្នុងតំបន់ជាច្រើន ដែលមានការចូលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗមានកម្រិត និងជំរុញភាពរីកចម្រើននៃបច្ចេកវិទ្យាកាន់តែទូលំទូលាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...