បងប្អូនភ្លោះទទួលបានពិន្ទុ៦៦៦ ដូចគ្នា ក្នុងការប្រឡងដ៏លំបាកបំផុតរបស់ចិន GaoKao

បងប្អូនភ្លោះ២នាក់ មកពីទីក្រុង Hangzhou ទទួលបានលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលពីការប្រឡង GaoKao ដែលជាការប្រឡងដែលពិបាកបំផុតក្នុងប្រទេសចិន និងទទួលបានពិន្ទុ ៦៦៦ ក្នុងចំណោម ៧៥០ពិន្ទុ។

យុវជន Zeng Zichong និង Zeng Ziyi ជាសិស្សនៅវិទ្យាល័យ Xuejun ទីក្រុង Hangzhou ក្នុងខេត្ត Zhejiang បានសិក្សាជាមួយគ្នាតាំងពីថ្នាក់មត្តេយ្យ។ លទ្ធផលនៃការប្រឡងចូលសាកលវិទ្យាល័យលើកនេះ មិនត្រឹមតែបានពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេទាំង២នាក់នោះទេ វាក៏ធ្វើឱ្យពួកគេទទួលបានពិន្ទុ ដើម្បីចូលរៀននៅសាកលវិទ្យាល័យ Xi’an Jiaotong ដែលជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតមួយនៅភាគខាងជើងប្រទេសចិន។

បងប្អូនទាំង២នាក់ បានប្រាប់កាសែត South China Morning Post ថា «ដំបូងឡើយ យើងទាំងពីរនាក់មិនជឿលទ្ធផលនេះទេ ប៉ុន្តែយើងពិនិត្យមើលច្រើនដងណាស់ ទើបយើងជឿថា ពួកយើងទទួលបានពិន្ទុដូចគ្នា»។

GaoKao ដែលត្រូវបានគេមើលឃើញជាទូទៅថា ជាការប្រឡងចូលរៀនសាកលវិទ្យាល័យ ដែលលំបាកបំផុតក្នុងពិភពលោក ដែលតម្រូវឱ្យធ្វើតេស្តលើភាសាចិន អង់គ្លេស គណិតវិទ្យា បូកនឹងជម្រើសមួយទៀត លើមុខវិជ្ជាវិទ្យាសាស្ត្រ និងមួយទៀតផ្នែកមនុស្សសាស្ត្រ។ ពិន្ទុ ៦៦៦ គឺជាសមិទ្ធិផលមួយដែលអស្ចារ្យមួយរួចទៅហើយ ប៉ុន្តែការទទួលបានលទ្ធផលស្មើគ្នាល្អឥតខ្ចោះបែបនេះ គឺធ្វើឱ្យស្ថិតិនេះ កាន់តែអស្ចារ្យ។

ជាមួយនឹងលទ្ធផលនេះ បងប្អូន Zeng ទាំងពីរនាក់បានចុះឈ្មោះចូលរៀនកម្មវិធីវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យា ជំនាញផ្នែកបច្ចេកវិទ្យាពិសោធន៍។ សាកលវិទ្យាល័យ Xi’an Jiaotong បានបង្ហោះនៅលើ Weibo កាលពីថ្ងៃទី ២៥ ខែកក្កដា ថា «ភាពស៊ីចង្វាក់គ្នាដ៏អស្ចារ្យនេះ មិនមែនតែជាព្រហ្មលិខិតប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់យុវជនទាំង២នាក់»។

យោងតាមគ្រួសាររបស់ពួកគេ Zeng Zichong និង Zeng Ziyi មិនត្រឹមតែមានមុខមាត់ដូចគ្នាទេ ប៉ុន្តែក៏មានបុគ្គលិកលក្ខណៈស្រដៀងគ្នាដែរ ដោយបានសិក្សាជាមួយគ្នាតាំងពីថ្នាក់មត្តេយ្យ។ ឈ្មោះរបស់ Zichong មានន័យថា «បក្សីហើរឡើងលើមេឃ» ខណៈពេលដែល Ziyi មានន័យថា «ជាជំនួយ និងជួយ»។ ឪពុកម្ដាយរបស់ពួកគេ សង្ឃឹមថា បងប្អូនទាំង២នាក់នឹងនៅជាមួយគ្នា និងគាំទ្រគ្នាជានិច្ច។

នៅសាលាមធ្យមសិក្សា លទ្ធផលសិក្សារបស់ពួកគេ គឺស្ទើរតែដូចគ្នាបេះបិត។ យុវជន Zichong ពូកែខាងអក្សរសាស្ត្រចិន និងអង់គ្លេស ចំណែក Ziyi ពូកែគណិតវិទ្យា និងរូបវិទ្យា។ តាមរយៈការផ្ដោះប្តូរយោបល់ និងការជួយគ្នាទៅវិញទៅមកជាទៀងទាត់ ពួកគេទាំង២នាក់ តែងតែទទួលបានចំណាត់ថ្នាក់ខ្ពស់។

ពួកគេក៏មានចំណូលចិត្តស្រដៀងគ្នាច្រើនផងដែរ ដូចជា ការលេងហ្គេម ការមើលភាពយន្ត និងទៅអានសៀវភៅនៅបណ្ណាល័យ។ ចំណង់ចំណូលចិត្តដូចគ្នា សម្រាប់វិទ្យាសាស្ត្រកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត (AI) បាននាំឱ្យពួកគេដាក់ពាក្យចូលរៀនមុខវិជ្ជាដូចគ្នានៅសាកលវិទ្យាល័យ។

Zichong បាននិយាយថា គាត់បានជ្រើសរើសសាកលវិទ្យាល័យនេះ ដោយសារតែកេរ្តិ៍ដំណែលដ៏សម្បូរបែប និងកេរ្តិ៍ឈ្មោះក្នុងវិស័យសិក្សាស្រាវជ្រាវដ៏ល្បីល្បាញ ខណៈដែល Ziyi បាននិយាយថា អ្វីដែលទាក់ទាញចិត្តពួកគាត់បំផុតគឺ សម្រស់នៃវប្បធម៌បុរាណនៃទីក្រុង Xi’an៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...