ការសិក្សា ៖ និស្សិត​អង់គ្លេស ៧ពាន់​នាក់ ប្រើ AI មិន​ត្រឹមត្រូវ ក្នុងការ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ

និស្សិត​សាកលវិទ្យាល័យ​រាប់ពាន់នាក់​នៅ​ចក្រភពអង់គ្លេស ត្រូវ​គេចាប់​បាន​ថា បានប្រើ ChatGPT និងឧ​បករណ៍​បញ្ញា​សិប្បនិម្មិត​ផ្សេងទៀត ដើម្បី​លួចចម្លង លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ពួកគេ ខណៈ​ការលួចចម្លង បែប​ប្រពៃណី បាន​និង​កំពុង​ថយចុះ​គួរឱ្យ​កត់សម្គាល់, នេះបើ​តាមការ​ស៊ើប​អង្កេត​របស់​ការសែតអង់គ្លេស The Guardian ។

ការស្ទង់មតិ​លើការ​រំលោភ​លើ​សុចរិតភាព នៃការសិក្សា (academic integrity violation) បាករក​ឃើញ​ករណី​លួចបន្លំ ដោយ​ប្រើ​ឧបករណ៍ AI ជិត ៧០០០ ករណី ក្នុងឆ្នាំ​សិក្សា ២០២៣-២៤ ដែលមាន​អត្រា​ស្មើនឹង ៥,១ករណី ក្នុង​ចំណោម​សិស្ស ១,០០០ នាក់។ ខណៈ​ទិន្នន័យ​នេះ បានកើន​ឡើង​ពី ១,៦ករណី ចំណោម​សិស្ស ១,០០០នាក់ ក្នុង​ឆ្នាំ​សិក្សា​២០២២-២៣។

យោងតាម​អ្នកជំនាញ​បាន​ឱ្យដឹងថា តួលេខ​រហូត​ដល់​ខែឧសភា បង្ហាញថា ចំនួននឹង​កើនឡើង​ម្តងទៀត នៅ​ឆ្នាំនេះ ដល់​ប្រហែល ៧,៥ករណី ដែល​បង្ហាញ​ឱ្យឃើញ​ក្នុង​សិស្ស ១,០០០នាក់។

ទិន្នន័យ​នេះ​បង្ហាញ​ពីបញ្ហា​ប្រឈម ដែល​កំពុង​វិវត្ត​យ៉ាង​ឆាប់រហ័ស​សម្រាប់​សាកលវិទ្យាល័យ ៖ ការព្យាយាម​សម្រាប់​វិធីសាស្ត្រ​វាយតម្លៃ​ទៅនឹង​ការ​មក​ដល់​នៃ​បច្ចេកវិទ្យា ដូចជា ChatGPT និង​ឧបករណ៍​សរសេរ ដំណើរការ​ដោយ AI ផ្សេង​ទៀត។

នៅឆ្នាំ​សិក្សា ២០១៩-២០២០ មុនពេល​ការ​រីករាលដាល និង​ប្រើប្រាស់​បច្ចេកវិទ្យា AI ទូលំ​ទូលាយ ការ​លួច​ចម្លង​មាន​ចំនួន​ជិត ២/៣ នៃការ​ប្រព្រឹត្តខុស​ក្នុង​ការ​សិក្សា​ទាំងអស់។ ក្នុងអំឡុង​ពេល​នៃ​ជំងឺរាតត្បាត ការ​លួច​ចម្លង​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង នៅពេល​ដែល​ការវាយ​តម្លៃបាន​ប្ដូរមក​ធ្វើតាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ប៉ុន្តែដោយ​សារ​ឧបករណ៍ AI កាន់តែ​ទំនើប និង​ងាយស្រួល​ប្រើប្រាស់ ទម្លាប់​នៃការ​ក្លែងបន្លំ​កិច្ចការ​ក៏កាន់​តែមាន​ការ​ផ្លាស់ប្ដូរ។

ការស្ទង់​មតិ​បាន​រកឃើញ​ថា ករណី​ដែលបាន​បញ្ជាក់​ពីការ​លួចចម្លង តាមបែប​ប្រពៃណី​បានធ្លាក់​ចុះពី ១៩ករណី ក្នុង​ចំណោម​សិស្ស ១,០០០នាក់ មកត្រឹម ១៥,២ ករណី នៅឆ្នាំសិក្សា ២០២៣-២០២៤ ហើយ​ត្រូវបាន​គេរំពឹង​ថា នឹង​ធ្លាក់ចុះ​ម្ដងទៀត ដល់​ប្រហែល ៨,៥ ករណីក្នុង​ចំណោម​សិស្ស ១០០០ នាក់, នេះបើ​យោងតាម​តួលេខ​ដំបូង​សម្រាប់​ឆ្នាំសិក្សា​ក្នុង​ឆ្នាំនេះ។

កាសែត The Guardian បាន​ទាក់ទង​ទៅ​សាកលវិទ្យាល័យ​ចំនួន ១៥៥ ក្រោម​ច្បាប់​សេរីភាព​សារព័ត៌មាន ដែល​ស្នើសុំ​តួលេខ​សម្រាប់​ករណី​ដែល​បង្ហាញ​ឱ្យឃើញ​ពីការ​ប្រព្រឹត្តិ​ខុស​ក្នុង​ការ​សិក្សា ការ​លួចចម្លង និង​ការ​ប្រើប្រាស់ AI មិន​បាន​ត្រឹមត្រូវ។ ក្នុង​នោះ សាលា​ចំនួន ១៣១ បានផ្ដល់​ទិន្នន័យ​មួយ​ចំនួន បើទោះ​ជាសាកលវិទ្យាល័យ​ទាំងអស់ មិនមាន​កំណត់ត្រា​សម្រាប់​ឆ្នាំ​នីមួយៗ ក៏​ដោយ។

ច្រើន​ជាង ២៧% នៃ​សាកលវិទ្យាល័យ ដែលមិន​ឆ្លើយតប គឺមិនទាន់​បាន​កត់ត្រា អំពី​ការ​ប្រើប្រាស់ AI មិន​ត្រឹមត្រូវ ដោយ​បង្ហាញ​ថា នេះជា​បញ្ហា ដែល​កំពុង​ស្វែង​រក​ដំណោះស្រាយ។

លោក​បណ្ឌិត Thomas Lancaster អ្នកស្រាវជ្រាវ​ផ្នែក​សុចរិតភាព​នៃ​ការ​សិក្សានៃ Imperial College London បាន​និយាយ​ថា នៅពេល​ប្រើប្រាស់​ប្រកប​ដោយ​ភាព​ប៉ិនប្រសប់ ហើយសិស្ស​ដឹងពី​របៀប​កែសម្រួល​លទ្ធផល ការប្រើប្រាស់ AI មិន​ត្រឹមត្រូវ។ លោក​បន្តថា អ្វីដែលខ្ញុំ​សង្ឃឹម​នោះ គឺ​សិស្ស​នៅតែ​រៀន តាមរយៈ​ដំណើរការ​នេះ។

យ៉ាងណា​ក៏ដោយ បើតាម​ការ​បញ្ជាក់​របស់​និស្សិត ដែលជា​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ពួកគេ​បានលើក​ឡើង​ថា ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា AI ដើម្បី​បង្កើត​គំនិត និង​គម្រោង​កិច្ចការ​ស្រាវជ្រាវ និង​ដើម្បី​ផ្ដល់​យោបល់​អំពីការ​ប្រើប្រាស់​ឯកសារ​យោង ហើយ​មនុស្ស​ភាគច្រើន ដែលពួក​គេបាន​ស្គាល់ គឺសុទ្ធតែ​ដឹង​អំពី​ដែន​កំណត់​នៃការ​ប្រើ​បច្ចេកវិទ្យា​នេះ។

លោក Lancaster សង្កត់​ធ្ងន់ថា ក្នុង​បរិបទ​បច្ចុប្បន្ន រឿង​សំខាន់​គឺត្រូវ​ផ្ដោត​លើការ​អភិវឌ្ឍ​ជំនាញ ដែល AI មិន​អាច​ជំនួស​មនុស្ស​បាន​ដូចជា ជំនាញ​ទំនាក់ទំនង ជំនាញ​ទន់ និង​ការបង្កើន​ទំនុកចិត្ត​ឱ្យនិស្សិត​ក្នុងការ​ចូល​រួម​ប្រើ​បច្ចេកវិទ្យា ដែល​កំពុង​រីកចម្រើន ដើម្បី​សម្រេច​ភាព​ជោគជ័យ ក្នុង​ការ​សិក្សា និង​ការងារ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស បាន​និយាយ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​អង់គ្លេស កំពុង​វិនិយោគ​ទឹកប្រាក់​ចំនួន ១៨៧លាន​ផោន ក្នុង​កម្មវិធី​ជំនាញ​ជាតិ (national skill program) និង​ការ​បោះពុម្ពផ្សាយ គោលការណ៍​ណែនាំ​ស្ដីពី​ការ​ប្រើប្រាស់ AI នៅ​ក្នុង​ថ្នាក់រៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...