កូរ៉េខាងត្បូង អនុម័តច្បាប់ ហាមឃាត់ការប្រើស្មាតហ្វូនក្នុងថ្នាក់រៀនជាផ្លូវការ

ក្នុងនាមជាប្រទេសដែលមានមនុស្សរហូតដល់ ៩៨% មានទូរស័ព្ទស្មាតហ្វូនប្រើ កូរ៉េខាងត្បូងកំពុងសម្រេចធ្វើរឿងមួយដែលស្ទើរតែមិននឹកស្មានដល់ គឺហាមឃាត់ការប្រើប្រាស់ស្មាតហ្វូននៅក្នុងថ្នាក់រៀន។ ចាប់ពីខែមីនា ឆ្នាំ២០២៦ តទៅ សិស្សត្រូវដកទូរស័ព្ទស្មាតហ្វូនរបស់គេទុក អំឡុងពេលរៀន។

សមាជិកសភានិយាយថា ការហាមប្រាមការប្រើទូរស័ព្ទស្មាតហ្វូនក្នុងថ្នាក់រៀនទូទាំងប្រទេស គឺសំដៅដល់ការទប់ស្កាត់ផលប៉ះពាល់ដ៏គ្រោះថ្នាក់ នៃបណ្ដាញសង្គម និងការកើនឡើងនៃការញៀនអេក្រង់ក្នុងចំណោមកុមារ។

ការហាមប្រាមប្រើទូរស័ព្ទក្នុងថ្នាក់រៀនរបស់កូរ៉េខាងត្បូង

នេះបង្ហាញពីការផ្លាស់ប្ដូរពីគោលនយោបាយកម្រិតសាលាទៅជាច្បាប់ជាតិ។ សាលាក្នុងប្រទេសកូរ៉េខាងត្បូងភាគច្រើនបានដាក់កម្រិតលើការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក្នុងថ្នាក់រៀនតាំងពីឆ្នាំ២០២៣ក្រោមការណែនាំផ្សេងៗ។ សេចក្ដីព្រៀងច្បាប់ថ្មី ដែលបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃពុធ ឥឡូវនេះបានហាមប្រាមជាផ្លូវការ នូវការប្រើស្មាតហ្វូននៅក្នុងថ្នាក់រៀន។

ទោះជាយ៉ាងណាក៏ដោយ ករណីលើកលែងនៅតែមាន សម្រាប់ភាពអាសន្ន ក្នុងគោលបំណងអប់រំ និងស្ថានភាពផ្សេងទៀត ដែលបានបញ្ជាក់នៅក្រោមច្បាប់។ ឧបករណ៍ឌីជីថល ក៏នឹងនៅតែត្រូវបានអនុញ្ញាតសម្រាប់សិស្ស ដែលមានពិការភាពផងដែរ។

សិស្សនឹងមិនប្រឈមចំពោះការពិន័យផ្លូវការទេ ប៉ុន្តែនាយកសាលា និងគ្រូត្រូវមានភារកិច្ចអនុវត្តការហាមប្រាមការប្រើទូរសព្ទក្នុងបរិវេណសាលា។ ច្បាប់នេះ ក៏តម្រូវឱ្យសាលារៀនបង្រៀន អំពីទម្លាប់នៃការប្រើប្រាស់ឧបករណ៍ឌីជីថលឱ្យបានត្រឹមត្រូវផងដែរ ដែលនេះជាវិធានការគាំទ្រជាយូរមកហើយ ពីសំណាក់ឪពុកម្ដាយ និងអ្នកជំនាញអប់រំ ដែលមានកង្វល់អំពីផលប៉ះពាល់នៃការញៀនអេក្រង់ លើលទ្ធផលសិក្សា និងសុខុមាលភាពផ្លូវចិត្ត។

លោក Cho Jung-hun តំណាងរាស្ត្រគណបក្សប្រឆាំង ដែលបានធ្វើសេចក្ដីព្រាងច្បាប់នេះ និយាយថា លោកចង់ដោះស្រាយការញៀនស្មាតហ្វូន ដែលកំពុងកើនឡើងក្នុងចំណោមយុវជនកូរ៉េខាងត្បូង និងការពារសុខភាពផ្លូវចិត្តពួកគេ។ ប៉ុន្តែមិនមែនគ្រប់គ្នាយល់ស្របនឹងការចាត់វិធានការណ៍នេះទេ។ ក្រុមនិស្សិតមួយចំនួននិយាយថា ការដាក់កម្រិតនេះ គឺនៅឆ្ងាយពីស្ថានភាពបច្ចុប្បន្ន។

ក្រុមអ្នកប្រឆាំង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីសប្ដាហ៍មុនថា «ទោះបីជាពួកគេអាចដាក់កម្រិតលើការប្រើប្រាស់ស្មាតហ្វូននៅក្រោមបទប្បញ្ញត្តិ ​ដែលមានស្រាប់ក៏ដោយ ក៏ពួកគេចង់សរសេរវាឱ្យទៅជាច្បាប់ ដោយរំលោភទៅលើសិទ្ធិមូលដ្ឋានរបស់សិស្ស ដូចជា សេរីភាពក្នុងការទំនាក់ទំនង និងសិទ្ធិក្នុងការរក្សាឯកជនភាព និងការស្វែងរកសុភមង្គលផ្ទាល់ខ្លួន។»

បើតាមការស្ទង់មតិរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៤ បានរកឃើញថា ជិត ១ភាគ៤ នៃប្រជាជនកូរ៉េខាងត្បូងចំនួន ៥១លាននាក់ពឹងផ្អែកលើស្មាតហ្វូនរបស់ពួកគេយ៉ាងខ្លាំង ដែលធ្វើឱ្យពួកគេមិនអាចគ្រប់គ្រងរយៈពេល ដែលពួកគេត្រូវប្រើវាបាន។ បើទោះជាពួកគេដឹងថា ទម្លាប់នេះ បង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គមក៏ដោយ។ តួលេខនេះ បានកើនឡើងដល់ទៅជិត ៤៣% ក្នុងចំណោមអ្នកដែលមានអាយុចាប់ពី ១០ ទៅ១៩ឆ្នាំ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងមិនមែនជាប្រទេសដំបូង ដែលអនុវត្តការហាមប្រាមនេះទេ។ មានប្រទេសជឿនលឿនមួយចំនួនដូចជា បារាំង ហ្វាំងឡង់ អ៊ីតាលី ហូឡង់ និងចិន ក៏បានដាក់កម្រិតលើការប្រើប្រាស់ស្មាតហ្វូនក្នុងសាលារៀនផងដែរ ដោយប្រទេសទាំងនេះ បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះរបៀបដែលអេក្រង់មានឥទ្ធិពល លើការសិក្សា និងសុខុមាលភាពយុវជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *