ភ្នំពេញ៖ ក្រសួងអប់រំចិនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិចំនួន៥០កន្លែងនៅសាកលវិទ្យាល័យ NingXia ប្រទេសចិនសម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត។ និស្សិតនឹងទទួលបានអាហារូបករណ៍ពេញលេញរហូតដល់បញ្ចប់ការសិក្សា។

បេក្ខជនស្នើសុំអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រមានអាយុមិនលើសពី ២៥ឆ្នាំ ថ្នាក់អនុបណ្ឌិតមានអាយុមិនលើស ៣៥ឆ្នាំ និងថ្នាក់បណ្ឌិតមានអាយុមិនលើស ៤០ឆ្នាំ។ បេក្ខជនត្រូវមានសញ្ជាតិបរទេស (មិនមែនជនជាតិចិន) ជាមនុស្សមានឆន្ទៈខ្ពស់ និងសុខភាពល្អ។ និស្សិតត្រូវមានវិញ្ញាបនបត្របញ្ជាក់ពិន្ទុ HKS កម្រិតបួន ឬវិញ្ញាបនបត្រដែលទាក់ទងនឹងភាសាចិន។
ប្រសិនបើបេក្ខជនចុះឈ្មោះរៀនអក្សរសាស្ត្រចិន ឬភាសាចិនអាចលើកលែងក្នុងករណី HKS ប៉ុន្តែបេក្ខជនត្រូវស្នើទៅសាលាដើម្បីផ្ដល់លិខិតបញ្ជាក់ការសិក្សាភាសាចិនមុនមួយឆ្នាំ។ ក្នុងអំឡុងពេលសិក្សានិស្សិតទទួលបានអាហារូបករណ៍រួមមានថ្លៃសិក្សា ថ្លៃស្នាក់នៅ និងចំណាយសម្រាប់ការរស់នៅ ដោយថ្នាក់បរិញ្ញាបត្រទទួលបានប្រាក់ ២៥០០យ័ន ថ្នាក់បណ្ឌិតទទួលបាន ៣០០០យ័ន និងថ្នាក់អនុបណ្ឌិតទទួលបាន ៣៥០០យ័នក្នុងមួយខែ។
ការដាក់ពាក្យសុំអាហារូបករណ៍ផុតកំណត់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមសិស្សនិស្សិតអាចទាក់ទងទៅសាកលវិទ្យាល័យ Ningxia តាមរយៈតំណភ្ជាប់ http://nxu.edu.cn (Ningxia University Website) ឬតាមរយៈអ៉ីម៉ែល gjjyxy@nxu.edu.cn ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...
អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨
អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/12/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។
អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេសឥណ្ឌា ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2026
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...
អាហារូបករណ៍សម្រាប់សិស្សនារីទៅសិក្សានៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2024
ជាថ្មីម្តងទៀតនៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែងរកនិស្សិតស្រ្តីឆ្នើមពីប្រទេសកម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសខ្លួន ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
ប្រទេសចិនផ្តល់អាហាររូបករណ៍ជាច្រើនកន្លែងដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
ក្រោមកម្មវិធីអាហារូបករណ៍របស់ MFCOM សាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់មន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...






























