ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការបង្រៀននិងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្រ្តដែលមានហានិភ័យទាប កាលពីថ្ងៃអង្គារ៍ម្សិលមិញ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍ឱ្យក្រសួងអប់រំពិនិត្យលទ្ធភាពបើកសាលារៀនឡើងវិញ ។ ទន្ទឹមគ្នានេះក្រសួងអប់រំបានណែនាំគោលការណ៍ ៥ចំណុចអង្គភាពក្រោមឱវាទ វិស័យឯកជន មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅភូមិសាស្រ្តដែលមានហានិភ័យទាប ។

ទី១. ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតនៅតាមក្រុង ស្រុក ខណ្ឌដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានីខេត្តត្រូវវាយតម្លៃស្ថានភាពជាក់ស្ដែង និងអនុវត្តគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ។ បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីមាតាបិតា បុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានដើម្បីផ្ដល់ព័ត៌មានចាំបាច់ ។ ទន្ទឹមនឹងនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៤ សីហា ឆ្នាំ២០២០ ។
ទី២. បន្តរៀនតាមបណ្ដុំដែលមានចំនួនសិស្សតិចជាង ១៥នាក់ និងឆ្លាស់វេន ឬរៀនតាមបែបចម្រុះ ចំពោះតំបន់ប្រជុំជន និងទីក្រុងដែលមានការឆ្លងជំងឺកូវីដ-១៩ តិច និងបានចាក់វ៉ាក់សាំងរួចហើយ ។ ក្រសួងអប់រំផ្ដល់អាទិភាពសិស្សថ្នាក់ទី៩ និងទី១២ ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង ១៥នាក់ និងឆ្លាស់វេនដើម្បីងាយស្រួលដល់ការបង្រៀននិងគ្រប់គ្រង ។ អនុវត្តកម្មវិធីសិក្សាបំព្រួញ រៀបចំផែនការបង្រៀនប្រចាំសប្ដាហ៍ និងប្រចាំខែឡើងវិញផ្ដោតលើមេរៀនខ្លឹមសារសំខាន់ៗ ។ ចំណែកគ្រូបង្រៀនត្រូវសង្ខេបខ្លឹមសារមេរៀនដោយផ្ដោតលើបញ្ញតិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន ។
ទី៣. ការបង្រៀននិងរៀនពីចម្ងាយ តាមអនឡាញ ចំពោះភូមិសាស្រ្តដែលមានហានិភ័យខ្ពស់ ។ បន្តបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូវនិក និងចែកឯកសារ បន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រូបង្រៀនអាចបង្រៀនពីចម្ងាយ (Live) និងផ្ដល់ឱកាសដល់សិស្សក្នុងការធ្វើស្វ័យសិក្សា ដោយប្រើសៀវភៅសិក្សាគោលនិងតាមបែបអេឡិចត្រូនិច ។ ទន្ទឹមនឹងនេះ ចំពោះភូមិសាស្រ្តដែលមានហានិភ័យខ្ពស់ អាចរៀបចំការរៀនជាបណ្ដុំនៅតាមផ្ទះ ទាមទារការចូលរួមពីមាតាបិតា ហើយត្រូវអនុវត្តការរៀនតាមសន្លឹកកិច្ចការ ។
ទី៤. ការពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀនដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវពិនិត្យមើល ចាត់វិធានការថែទាំ លើកកម្ពស់អនាម័យ សណ្ដាប់ធ្នាប់នៅសាលារៀន ទោះបីជាគ្រឹះស្ថានសិក្សាមិនទាន់បើកដំណើរការឡើងវិញក៏ដោយ ។ ទន្ទឹមនឹងនេះ មិនអនុញ្ញាតឱ្យមានការលក់ដូរចំណីអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សា ។ គ្រូបង្រៀនដែលមានអាយុលើសពី ៥០ឡើងទៅត្រូវបង្រៀនតាមប្រព័ន្ធអនឡាញ ឬចែកសន្លឹកកិច្ចការ ។
ទី៥. ការបង្កើតគណៈគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចនៅកម្រិតសាលារៀនបើកឬផ្អាកដំណើរការសាលារៀន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី២ ជាង៣រយកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។
អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”
អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2026
សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នឹងជ្រើសរើសនិស្សិតកម្ពុជាឆ្នើមចំនួន ៥ សម្រាប់អាហារូបករណ៍...






























