សម្តេចតេជោ ៖ កម្ពុជា​កំពុងស្ថិត​ក្នុងបរិបទប្រជាសាស្រ្តល្អប្រសើរ​ សម្រាប់ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ – ទន្ទឹម​នឹង​ការ​កើន​ឡើង​ នៃចំនួន​ប្រជាជន​ក្នុង​ពិភពលោក ប្រជាជន​កម្ពុជា ក៏​មាន​ចំនួន​កើន​ឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍ក្នុង​អំឡុងពេលជាង​ពីរ​ទស្សវត្សរ៍​កន្លងមកនេះ ពោល​គឺ​កើនពីចំនួន ១១,៤លាននាក់​នៅ​ឆ្នាំ​១៩៩៨ មក ១៦,៨លាននាក់​នៅ​ឆ្នាំ​២០២២ ។

ក្នុងសារលិខិតចូលរួមទិវាប្រជាជន​ពិភពលោក​លើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើងថា ការ​កើន​ឡើង​នៃចំនួនប្រជាជន​កម្ពុជា គឺជា​ជោគជ័យ​ដ៏ធំធេង​ដែលកើតចេញ​ពីការ​ខិតខំប្រឹងប្រែងរួមគ្នា ទាំងរាជរដ្ឋាភិបាល ទាំងដៃគូអភិវឌ្ឍ រួមទាំង​វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ក្នុងការ​កែលម្អ និង​ការអភិវឌ្ឍវិស័យសុខាភិបាលសាធារណៈ។ លើសពីនេះ កម្ពុជា​កំពុង​ស្ថិត​ក្នុងបរិបទ​ប្រជាសាស្រ្តមួយ​ល្អប្រសើរ​សម្រាប់​ការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ​បាន​លឿន​ជាង​មុន ដោយ​សារ​ប្រជាជន​ក្នុងវ័យធ្វើការ​ច្រើន និង​ប្រជាជនវ័យក្នុងបន្ទុកតិច ដែល​ចំនួន​ប្រជាជន​វ័យ១៥-៦០ឆ្នាំ នឹង​កើន​ដល់ ៦៥ភាគរយ នៃប្រជាជនសរុប និង​ផលធៀបវ័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន ៥៤នាក់ក្នុងចំណោម​ប្រជាជន​វ័យ ១៥-៦០ឆ្នាំ ១០០នាក់​នៅ​ឆ្នាំ​២០៤០ ដែលបរិបទនេះ ហៅថា ភាគលាភប្រជាសាស្រ្ត។

តែយ៉ាងណា បើតាម​ការ​លើក​ឡើងរបស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ដើម្បី​ចាប់យក​ឱកាស នៃភាគលាភ​ប្រជាសាស្រ្ត​ដែល​កំពុង​មាន កម្ពុជា​ចាំបាច់​ត្រូវ​មានការ​តម្រង់ទិស​គោល​នយោបាយ​តាមវិស័យ​ពាក់ព័ន្ធ​ឱ្យ​បានសមស្រប​ និង​ទាន់ពេល តាមរយៈ​គោល​នយោបាយ​ជាតិ​ប្រជាជន ដែលជា​ក្របខ័ណ្ឌ​គោលនយោបាយ​រួម​មួយ​សម្រាប់តម្រង់ទិស​គ្រប់វិស័យ ជាពិសេស​ការ​អប់រំ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ការ​បង្កើត​ការងារ និង​ផលិតភាពការងារ ការ​បង្កើន​ការ​វិនិយោគ​លើវិស័យ​សុខាភិបាល បច្ចេកវិទ្យាឌីជីថល យេនឌ័រ និង​ការ​បង្កើត​ឱ្យ​មានកម្មវិធីសន្សំប្រាក់ សំដៅ​ប្រែក្លាយ​កម្លាំង​ពលកម្ម​ឱ្យ​ក្លាយ​ទៅជា​មូលធន​មនុស្ស​ សម្រាប់ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​បាន​លឿន​ជាងមុន។

គួរ​បញ្ជាក់ថា ការ​កើន​ឡើង នៃប្រជាជន​កម្ពុជា​នាពីរទសវត្សរ៍ចុងក្រោយនេះ គឺបណ្តាល​មក​ពី​ការ​ធ្លាក់ចុះ នៃអត្រាមរណភាព ការ​កើន​ឡើង នៃអាយុសង្ឃឹមរស់របស់ប្រជាជន។ អត្រាមរណភាពមាតា​មានការ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់ គឺធ្លាក់ចុះពី ៤១០នាក់ ក្នុង ១០០ ០០០កំណើតរស់ នៅ​ឆ្នាំ​២០០៨ មក​ត្រឹម ១៧០នាក់ ក្នុង ១០០ ០០០កំណើតរស់ នៅ​ឆ្នាំ​២០១៤ និង​នៅត្រឹម ១៥៤នាក់ ក្នុង ១០០ ០០០កំណើតរស់ នៅឆ្នាំ២០២១-២០២២។ ចំណែកអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ថយចុះយ៉ាងខ្លាំង គឺថយចុះពី ១២៤នាក់ ក្នុង​ ១០០០កំណើតរស់​នៅ​ឆ្នាំ​២០០០ មក​ត្រឹម ៥៤នាក់ ក្នុង ១០០០កំណើតរស់​នៅ​ឆ្នាំ​២០១០ និង​មកត្រឹម ១៦នាក់ ក្នុង ១០០០កំណើតរស់ នៅ​ឆ្នាំ​២០២១-២០២២។ អាយុសង្ឃឹមរស់​របស់​ប្រជាជន​កម្ពុជា មានការកើន​ឡើងជាលំដាប់ គឺកើន​ពី ៥៤ឆ្នាំ សម្រាប់បុរស និង​៥៨ឆ្នាំសម្រាប់ស្រ្តី នៅ​ឆ្នាំ​១៩៩៨ ដល់ ៦១ឆ្នាំសម្រាប់បុរស និង ៦៤ឆ្នាំសម្រាប់ស្រ្តី នៅ​ឆ្នាំ​២០០៨ និង​ដល់ ៧៤,៣ឆ្នាំសម្រាប់បុរស និង ៧៦,៨ឆ្នាំ សម្រាប់ស្រ្តីនៅឆ្នាំ​២០១៩៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី