របាយការណ៍ ៖ បុគ្គលិកជាងពាក់កណ្ដាលនៅប្រទេសជប៉ុនជួបប្រទះនឹងបញ្ហា Burn Out

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនជ្រើសរើសបុគ្គលជំនាញរបស់ប្រទេសជប៉ុន Robert Walters Japan បានប្រកាសអំពីលទ្ធផលនៃការស្ទង់មតិបុគ្គលិកក្នុងប្រទេសជប៉ុន អំពីបញ្ហា Burn Out និងបញ្ហាសុខភាពផ្លូវចិត្ត។ ខណៈ​​បញ្ហា Burn Out ដែលជារោគសញ្ញានៃភាពតានតឹងនៅកន្លែងធ្វើការរ៉ាំរ៉ៃ មិនមែនជាបាតុភូតថ្មីនោះ បានក្លាយជាការព្រួយបារម្ភមួយចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើង ហើយមនុស្សលែងមានតុល្យភាពរវាងការងារនិងជីវិត។

បុគ្គលិកដែលបានចូលរួមក្នុងការស្ទង់មតិចំនួន ៥៦ភាគរយ បានលើកឡើងថា ពួកគេបានមានអារម្មណ៍ថា ពួកគេកំពុងមានរោគសញ្ញា Burn Out ហើយក្នុងចំណោមនោះ ៦០ភាគរយបាននិយាយថា ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ បានរងឥទ្ធិពលអវិជ្ជមានពីកន្លែងការងារ។ ទន្ទឹមនឹងនេះ ស្ត្រីជនជាតិជប៉ុនមានអារម្មណ៍តានតឹងនៅកន្លែងធ្វើការ ហើយ ៦០ភាគរយនៃបុគ្គលិកជាស្ត្រីជឿថា ក្រុមហ៊ុនរបស់ពួកគេមិនផ្ដល់អាទិភាពដល់សុខភាពផ្លូវចិត្តបុគ្គលិកនោះទេ។

បុគ្គលិកដែលបានចូលរួមក្នុងការស្ទង់មតិចំនួន ៥៦ភាគរយ បានលើកឡើងថា ពួកគេបានមានអារម្មណ៍ថា ពួកគេកំពុងមានរោគសញ្ញា Burn Out ហើយក្នុងចំណោមនោះ ៦០ភាគរយបាននិយាយថា ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ បានរងឥទ្ធិពលអវិជ្ជមានពីកន្លែងការងារ។

បើក្រឡេកមើលអំពីក្រុមភេទ និងអាយុបុគ្គលិក ដែលកំពុងជួបបញ្ហានេះ បុគ្គលិកជាស្ត្រី ៦៥ភាគរយ ធ្លាប់ជួបប្រទះបញ្ហា Burn Out ដែលមានអត្រាខ្ពស់ជាងបុគ្គលិកបុរសចំនួន ១៣ភាគរយ។ ទំនាក់ទំនង និងបន្ទុកនៅកន្លែងការងារត្រូវបានគេលើកឡើងជាហេតុផល ដែលនាំឱ្យមានបញ្ហា Burn Out ។ ជាមួយគ្នានេះ ជាង ៦០ភាគរយ នៃបុគ្គលិក ដែលមានអាយុ៤០ឆ្នាំ បានជួបប្រទះនឹងបញ្ហា Burn Out ខណៈ ៧០ភាគរយនៃបុគ្គលិកដែលមានអាយុ ៣០ឆ្នាំ ឬក្មេងជាងនេះ មានអារម្មណ៍ថា ជីវិតផ្ទាល់ខ្លួនរបស់ពួកបានទទួលឥទ្ធិពលអវិជ្ជមានពីការងារ។

ចំពោះវិធានការ ដើម្បីទប់ទល់នឹងបញ្ហា Burn Out នេះ បើយោងតាមការស្ទង់មតិបុគ្គលិកក្រុមហ៊ុន មានចំនួន ៤៨ភាគរយ បានលើកឡើងថា អ្នកដែលព្រួយបារម្ភពីបញ្ហា Burn Out គួរនិយាយបញ្ហានេះទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្ត, ៤១ ភាគរយ បានផ្ដល់យោបល់ឱ្យផ្លាស់ប្ដូរការងារ និង ៣៣ភាគរយ បានផ្ដល់យោបល់ឱ្យ បញ្ជាក់ពីសមត្ថភាពទទួលបន្ទុកការងារទៅកាន់ថ្នាក់លើ។

ដោយផ្អែកលើលទ្ធផលនេះ គេអាចសន្និដ្ឋានបានថា ការនិយាយពីបញ្ហាដែលខ្លួនជួបប្រទះចេញក្រៅ, ការផ្លាស់ប្ដូរការងារ និងដឹងច្បាស់ពីលទ្ធភាពទទួលការងារ អាចជួយឱ្យបុគ្គលិកអាចទប់ទល់នឹងបញ្ហា Burn Out បាន។ សម្រាប់ក្រុមហ៊ុនវិញ ការបំពេញការងារមិនបានល្អរបស់បគ្គលិក និងអវត្តមានដោយសារ បញ្ហា Burn Out គឺជាបញ្ហាចម្បងដែលប៉ះពាល់ដល់ផលិតភាព និងដំណើរការអាជីវកម្ម។ ខណៈបុគ្គលិកកាន់តែពូកែ កាន់តែទទួលបន្ទុកការងារច្រើន ហេតុនេះក្រុមហ៊ុនប្រហែលជាត្រូវបង្កើតប្រព័ន្ធគ្រប់គ្រងពេលវេលា និងបង្កើតក្រុម ដែលអាចត្រួតពិនិត្យទៅលើលទ្ធភាពបំពេញការងាររបស់បុគ្គលិក ថាតើបុគ្គលិកមានពេលសម្រាកបានត្រឹមត្រូវឬអត់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។