និស្សិត​អន្តរជាតិ​ជាង ២ម៉ឺន ៤ពាន់នាក់ ប្រឈម​នឹងការ​បាត់បង់​សិទ្ធិរៀន​នៅ​អាម៉េរិក ដោយ​សារ​ការ​ហាមប្រាម​ថ្មី​របស់ ត្រាំ

និស្សិត​អន្តរជាតិ​ជាង ២៤,០០០នាក់ ដែល​ភាគច្រើនមក​ពី​ប្រទេស​អ៊ីរ៉ង ប្រឈម​នឹងការ​បាត់បង់​សិទ្ធិចូល​រៀន​នៅ​សហរដ្ឋអាម៉េរិក ដោយសារ​តែការ​ហាមឃាត់​ការធ្វើ​ដំណើរ​ចំពោះ​ប្រទេស​ចំនួន ១៩ មក​កាន់​អាម៉េរិក ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ។

លោក ត្រាំ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ កាល​ពី​សប្ដាហ៍​មុន ដោយ​ហាមប្រាម​ប្រជាជន​មកពី​ប្រទេស​ចំនួន ១២ ដូចជា អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អាក្វាទ័រ​ហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និង​យេម៉ែន មិនឱ្យ​ចូល​សហរដ្ឋអាម៉េរិក ដោយ​លើក​ឡើងពី​តម្រូវការ​ប្រឆាំង​នឹង​ភេរវករ​បរទេស និង​ការ​គំរាមកំហែង​សន្តិសុខជាតិ។

ប្រភព ៖ AFP

រដ្ឋបាលលោកត្រាំ ​បាន​ណែនាំ​ឱ្យ​មាន​ការរឹត​បន្តឹង​ផ្នែកខ្លះ​លើបុគ្គល​មក​ពី​ប្រទេស​ចំនួន ៧ផ្សេង​ទៀត ដូចជា ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡា។

វិធានការ​ចុងក្រោយ​នេះ បាន​បន្ថែម​លើការ​ហាមប្រាម​ការធ្វើ​ដំណើរ​ដ៏ចម្រូង​ចម្រាស​ក្នុងឆ្នាំ ២០១៧ របស់​លោក ត្រាំ ដែលផ្ដោត​លើ​ប្រទេស​ភាគច្រើន ដែល​កាន់​សាសនា​ឥស្លាម ដែល​បង្កឱ្យ​មានការ​តវ៉ា​រីករាលដាល និង​ការ​ប្រឈម​ផ្នែក​ច្បាប់។ គោលនយោបាយ​ថ្មីរបស់​រដ្ឋបាល​ត្រាំ គឺជា​ផ្នែកមួយ​នៃយុទ្ធសាស្ត្រ​ដែល​ធំជាង​មុន ដើម្បី​កាត់បន្ថយ​ជន​អន្តោប្រវេសន៍ និង​បន្ស៊ី​គោលនយោបាយ​អប់រំថ្នាក់​ឧត្តមសិក្សា​ជាមួយ​នឹង​គោលដៅ​អន្តោប្រវេសន៍​របស់​លោក​ត្រាំ។

និស្សិត​អ៊ីរ៉ង់ គឺជាក្រុមនិស្សិត​ធំបំផុត ដែលទទួល​រងផល​ប៉ះពាល់​ដោយ​ច្បាប់ថ្មី។ ទិន្នន័យ​ពី​របាយការណ៍ Open Doors 2024 ដោយ​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ និង​ក្រសួង​ការបរទេស​អាម៉េរិក ដែល​ដកស្រង់​ដោយ The Washington Post បង្ហាញ​ថា និស្សិត​អ៊ីរ៉ង់ជាង ១២,០០០ នាក់បាន​ចូលរៀន​នៅ​ស្ថាប័ន​អប់រំអាម៉េរិក ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤ ប្រហែល ៣ដង​នៃទំហំ​ក្រុមនិស្សិត ដែល​រងផល​ប៉ះពាល់​ធំជាង​គេ​លំដាប់ទី២ គឺ​និស្សិត​មកពី​ប្រទេស​វេណេហ្សូអេឡា ដែលមាន​ចំនួន ៣,៩០៤ ។ ខណៈ​ប្រទេស​មីយ៉ានម៉ា ស្ថិតនៅ​លំដាប់​ទី៣ ដែល​មាន​សិស្ស ៣,២២២ នាក់ កំពុង​រងផល​ប៉ះពាល់។

សម្រាប់​ប្រទេស ប៊ូរុនឌី សាធារណរដ្ឋ​កុងហ្គោ សូម៉ាលី គុយបា ឡាវ អេរីទ្រា និងឆាដ មាន​សិស្សតិច​ជាង ២០០នាក់ បាន​ចុះឈ្មោះ​ចូលរៀន​នៅ​មហាវិទ្យាល័យ​អាម៉េរិក ក្នុង​ឆ្នាំសិក្សា​នេះ ខណៈ​ប្រទេស​ដែលនៅសល់ នីមួយៗ​មានសិស្ស​ចន្លោះពី ២៣៤ ទៅ ៨៣៣ នាក់ កំពុងសិក្សា​នៅ​សហរដ្ឋអាម៉េរិក។

ប្រភេទ​នៃការ​សិក្សា មាន​ភាពខុសគ្នា​យ៉ាងខ្លាំង​ទៅតាម​ប្រទេស​នីមួយៗ ដោយ​ប្រហែល ៨១,៥ % នៃ​និស្សិត​អីរ៉ង់ បាន​ចុះឈ្មោះ​ចូលរៀន​ថ្នាក់ក្រោយ​ឧត្តមសិក្សា ខណៈ​វេណេហ្សូអេឡា និង​មីយ៉ាន់ម៉ា ភាគច្រើន​កំពុង​បន្តការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។ និស្សិត​មួយ​ចំនួន​តូច​ផ្សេង​ទៀត ចូល​រួម​កម្មវិធីសិក្សា​មិនមែន​បញ្ញាបត្រ ឬ Optional Practical Training (OPT) ដែល​អនុញ្ញាត​ឱ្យនិស្សិត​បញ្ចប់ការ​សិក្សាថ្មីៗ​ធ្វើការនៅ​សហរដ្ឋ​អាមេរិក​រហូត​ដល់បីឆ្នាំ​ក្នុងវិស័យ​ដែល​ទាក់ទង​នឹងការ​សិក្សា​របស់​ពួកគេ។

ប្រភព ៖ AP

ទោះបីជា​សេតវិមាន​បាន​បំភ្លឺ​ថា អ្នក​កាន់​ទិដ្ឋាការ​បច្ចុប្បន្ន មិន​រង​ផល​ប៉ះពាល់​ដោយសារ​ការហាម​ប្រាម​នេះក៏ដោយ តែ​សេចក្ដី​ប្រកាស​នេះ បាន​បង្កើតភាព​មិនច្បាស់​លាស់​គួរឱ្យ​កត់សម្គាល់​ក្នុង​ចំណោម​និស្សិត​អន្តរជាតិ។ ដោយ​រំពឹង​ថា នឹងមាន​ការរំខាន​ណាមួយ​អាចកើតឡើង មហាវិទ្យាល័យ​ជាច្រើន បាន​និងកំពុង​ណែនាំឱ្យ​និស្សិត​អន្តរជាតិ ចៀសវាង​ការធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ប្រសិន​បើមិន​មាន​ភារកិច្ច​ចាំបាច់ ដោយ​បារម្ភថា ពួកគេ​អាចនឹង​លំបាក​ត្រឡប់​ចូល​សហរដ្ឋ​អាម៉េរិក​វិញ។

សម្រាប់​ឆ្នាំ​សិក្សា​២០២៣-២០២៤ សហរដ្ឋ​អាម៉េរិក​មាននិស្សិត​អន្តរជាតិ​ជាង ១,១លាននាក់ មកពី​ប្រទេស​ចំនួន ២០០ ដែល​នេះជា​តួលេខ​ខ្ពស់​បំផុត​មិនធ្លាប់មាន​ពីមុនមក ពោល​គឺមាន​ចំនួន ៥,៩ % នៃ​ការចុះឈ្មោះ​ចូល​រៀន​សរុប, នេះបើ​យោង​តាម​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ។

ក្នុងចំណោម​និស្សិត​អន្តរជាតិ​ទាំងអស់ ប្រទេស​ឥណ្ឌា និងចិន បានបញ្ជូន​និស្សិត​អន្តរជាតិ​ច្រើនជាង​គេ ដែល​ក្នុងនោះ​មាន​ចំនួន ៥៤% នៃការ​ចុះឈ្មោះ​របស់​និស្សិត​អន្តរជាតិ​ទាំងអស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)