ជប៉ុនប្រើ AI ដើម្បីដោះស្រាយបញ្ហាធ្វើការហួសកម្លាំងរបស់បុគ្គលិក

នៅឆ្នាំ១៩៦៩ បុរសអាយុ២៩ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល អំឡុងពេលបំពេញការងារ ជាអ្នកចែកចាយកាសែតក្នុងប្រទេសជប៉ុន។ នៅពេលព័ត៌មានលម្អិតអំពីការស្លាប់របស់គាត់ បានចេញផ្សាយ ធ្វើឱ្យសាធារណៈជនដឹងថា​ ការធ្វើការងារលើសកម្រិតជាមូលហេតុចម្បង ដែលបណ្ដាលឱ្យគាត់ស្លាប់។

ការថែមម៉ោងរាប់សិបម៉ោងជារៀងរាល់សប្ដាហ៍បណ្ដាលឱ្យបុរសម្នាក់នេះធ្លាក់ខ្លួនឈឺ ដោយសារធ្វើការហួសកម្លាំង។ ប៉ុន្តែជំនួសឱ្យការកាត់បន្ថយពេលវេលាធ្វើការគាត់ត្រូវបានបង្ខំឱ្យធ្វើការកាន់តែយូរ និងតម្រូវឱ្យធ្វើការកាន់តែច្រើនម៉ោង ដែលនៅទីបំផុតគាត់ក៏បានបាត់បង់ជីវិត។ រឿងរ៉ាវរបស់គាត់ត្រូវបានគេយកទៅផលិតជាវីដេអូឯកសារ ដែលមានចំណងជើងថា «Karoshi» ជាភាសាជប៉ុន ដែលមានន័យថា «ការស្លាប់ដោយសារធ្វើការហួសកម្លាំង»។

ជាងកន្លះសតវត្សក្រោយមក វប្បធម៌នៃការធ្វើការងារហួសប្រមាណនៅតែដក់ជាប់ក្នុងវប្បធម៌ការងារជប៉ុន។ ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុននាពេលថ្មីៗនេះ បានរកឃើញថា បុគ្គលិកជនជាតិជប៉ុនម្នាក់ក្នុងចំណោម១០នាក់ ធ្វើការថែមម៉ោងច្រើនជាង ៨០ម៉ោងក្នុងមួយខែ ដោយម្នាក់ក្នុងចំណោម ៥នាក់ប្រឈមនឹងហានិភ័យនៃជំងឺ «Karoshi» ដែលជំងឺទាំងនេះ អាចជា ជំងឺដាច់សរសៃឈាមខួរក្បាល ការគាំងបេះដូង និងការធ្វើអត្តឃាតដែលបណ្ដាលមកពីភាពតានតឹងជាដើម។

ដោយមើលឃើញពីបញ្ហានេះ រដ្ឋាភិបាលជប៉ុន កំពុងចាត់វិធានការដើម្បីផ្លាស់ប្ដូរវប្បធម៌នេះ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា នៃការបង្កើតថ្មី ដែលផ្ដល់នូវកម្មវិធីដោយដោះស្រាយបញ្ហា «ការ៉ូហ្ស៊ី-karoshi» ប៉ុន្តែផ្លូវដើម្បីសម្រេចផែនការនេះ នៅមានរយៈពេលវែង និងលំបាក។

ឥទ្ធិពលនៃ «ការវឌ្ឍនភាពសេដ្ឋកិច្ចដែលមិនគួរឱ្យជឿ» នាំឱ្យបានវិបត្តិសុខភាពជាតិ

ក្រោយសង្គ្រាមលោកលើកទី២ សេដ្ឋកិច្ចជប៉ុនស្ថិតក្នុងភាពចលាចល។ ដើម្បីកសាងសង្គមឡើងវិញ វប្បធម៌នៃការឱ្យតម្លៃខ្ពស់លើការងារ (Work-first culture) បានចាក់ឬសយ៉ាងជ្រៅក្នុងផ្នត់គំនិតជនជាតិជប៉ុន ដោយនៅពេលនោះគេបានលើកតម្កើនគំនិតនៃការលះបង់ជីវិតផ្ទាល់ខ្លួន ក្នុងការបម្រើប្រទេសឱ្យរីកចម្រើនឡើងវិញ។

ក្រមសីលធម៌ការងារ ដែលធ្វើការគ្មានពេលសម្រាកនេះ បានធ្វើឱ្យសេដ្ឋកិច្ចជប៉ុនស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស រហូតក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ បន្ទាប់ពីអាមេរិកនៅទសវត្សឆ្នាំ១៩៨០ ដែលត្រូវបានគេហៅថា «Economic miracle»។ ទោះបីជាយ៉ាងណាក៏ដោយ វឌ្ឍនភាពនេះ បានក្លាយជាដំណាក់កាលមួយ ដែលនាំឱ្យសង្គមជប៉ុនមានវិបត្តិសុខភាព និងបន្តមករយៈពេលច្រើនទសវត្សមកទល់បច្ចុប្បន្ន។

នៅទសវត្សឆ្នាំ១៩៨០ ករណីនៃជំងឺ Karoshi បានកើនឡើង រហូតដល់អាជ្ញាធរជប៉ុនបានបង្កើតបណ្ដាញទូរស័ព្ទបន្ទាន់ (Karoshi hotline) ដើម្បីគាំទ្រដល់បុគ្គលិក ដែលរងគ្រោះដោយសារការបំពេញការងារហួសកម្លាំង។

ក្នុងរយៈពេលច្រើនទសវត្សមកនេះ សាជីវកម្មធំៗមួយចំនួនរបស់ជប៉ុន បានចាប់ផ្ដើមដាក់ចេញនូវគោលនយោបាយ ក្នុងការចេញនូវគោលនយោបាយ ដើម្បីធ្វើឱ្យប្រសើរឡើងតុល្យភាពជីវិត-ការងារ។ ជាក់ស្ដែងក្រុមហ៊ុនតូយ៉ូតា បានកំណត់ម៉ោងបន្ថែមប្រចាំឆ្នាំ ត្រឹម ៣៦០ម៉ោង ហើយចាប់ផ្ដើមចេញការរំលឹកដល់បុគ្គលិកឱ្យចេញពីការិយាល័យត្រឹមម៉ោង ៧យប់។

ក្រុមហ៊ុន Hitacho បានដំឡើងប្រព័ន្ធគ្រប់គ្រងវត្តមានដើម្បីតាមដានម៉ោងធ្វើការ និងអនុវត្តផែនការសកម្មភាពកាត់បន្ថយម៉ោងធ្វើការសម្រាប់បុគ្គលិក ដែលមានទម្លាប់ធ្វើការលើសម៉ោង។ ក្រុមហ៊ុនផ្សេងទៀត បានអនុវត្តគោលការណ៍ដែលមានឈ្មោះថា «គ្មានថ្ងៃដែលធ្វើការលើសម៉ោង-no overtime days» ដែលតម្រូវឱ្យបុគ្គលិកទាំងអស់ចេញពីធ្វើការនៅម៉ោង ០៥:៣០នាទីល្ងាច។

ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្ដើមនេះ មិនអាចអនុវត្តជោគជ័យទាំងស្រុងនោះទេ ដោយសារវប្បធម៌ នៃការធ្វើការនេះ បានដក់ជ្រៅក្នុងផ្នត់គំនិតជនជាតិជប៉ុនទៅហើយ។ នៅឆ្នាំ២០១៥ យុវជន Matsuri Takahashi វ័យ ២៤ឆ្នាំ បានធ្វើអត្តឃាតដោយសារធ្វើការលើសកំណត់ បានបង្កឱ្យប្រជាជនជប៉ុនទូទាំងប្រទេសផ្ទុះកំហឹង និងជំរុញឱ្យមានការបង្កើតច្បាប់ការងារបន្ថែមទៀត ដើម្បីលើកកម្ពស់តុល្យភាពជីវិត និងការងារ។

Takahashi បានធ្វើការថែមម៉ោងរាប់សិបម៉ោងក្នុងមួយសប្ដាហ៍។ មុនពេលនាងបញ្ចប់ជីវិតខ្លួនឯង នាងបានបង្ហោះសារលើបណ្ដាញសង្គមថា «ខ្ញុំធ្វើការ ២០ម៉ោងក្នុងមួយថ្ងៃ ហើយខ្ញុំលែងដឹងថា ខ្ញុំត្រូវរស់ដើម្បីអ្វី ជីវិតនេះធ្វើឱ្យខ្ញុំអស់សំណើចណាស់។»

ការបង្កើតកម្មវិធីតាមដានភាពតានតឹង

នៅឆ្នាំ២០១៥ ប្រទេសជប៉ុន ដាក់ដំណើរការកម្មវីធី The Stress Check Program ដោយតម្រូវឱ្យក្រុមហ៊ុនដែលមានបុគ្គលិកលើសពី ៥០នាក់ ធ្វើការស្ទង់មតិប្រចាំឆ្នាំ ដើម្បីវាយតម្លៃសុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់ៗ។ ផ្អែកលើលទ្ធផលដែលបានរកឃើញ និយោជកត្រូវផ្ដល់សេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិក។ កម្មវិធីនេះ បានបង្កើនការយល់ដឹងអំពីគុណតម្លៃនៃសុខភាពផ្លូវចិត្តក្នុងប្រទេសជប៉ុន និងលើកទឹកចិត្តដល់ក្រុមហ៊ុននានា ឱ្យកែតម្រូវលក្ខខណ្ឌការងារ ដើម្បីគាំទ្រសុខភាពផ្លូវចិត្តបុគ្គលិកឱ្យកាន់តែប្រសើរ។

ទោះជាយ៉ាងណាក៏ដោយ ការមាក់ងាយក្នុងសង្គម និងវប្បធម៌ ដែលមិនបង្ហាញថា ខ្លួនឯងមានបញ្ហាបានធ្វើឱ្យបុគ្គលិកជាច្រើន មិនរាយការណ៍អំពីភាពតានតឹងរបស់ខ្លួននោះទេ ដែលធ្វើឱ្យទិន្នន័យ មានអត្រាមិនត្រឹមត្រូវខ្ពស់។ ចំណុចនេះ តម្រូវឱ្យបច្ចេកវិទ្យាចូលមកបំពេញចន្លោះប្រហោងនេះបន្ថែម។

បញ្ញាសិប្បនិម្មិត (AI) កំពុងជួយជប៉ុនព្យាបាល Karoshi

ភាពជឿនលឿន នៃបញ្ញាសិប្បនិម្មិត AI កំពុងបង្កើតឱកាសថ្មី ដើម្បីតាមដាន និងគ្រប់គ្រងសុខភាពផ្លូវចិត្ត តាមរបៀបថ្មី ដែលមានប្រសិទ្ធភាពជាងមុន។ ឧបករណ៍ទាំងនេះ អាចពង្រឹងការបំពេញការងារស្របតាមពេលវេលា និងសូម្បីតែតាមដានបុគ្គលិក ដែលកំពុងលាក់ម៉ោងធ្វើការពិតប្រាកដរបស់ខ្លួន ទាំងដោយស្ម័គ្រចិត្ត ឬស្ថិតក្រោមសម្ពាធរបស់និយោជក។

ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនជប៉ុនជាច្រើន បានសហការជាមួយអ្នកផ្ដល់សេវាបញ្ញាសិប្បម្មិត (AI) តាមដានកម្រិតស្ត្រេសរបស់បុគ្គលិក។ ជាក់ស្ដែង ក្រុមហ៊ុន Kintsugi កាលពីពេលថ្មីៗនេះ បានចាប់ដៃជាមួយ NTT Advanced Technology (NTT-AT) ដែលជាផ្នែកមួយនៃក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ជប៉ុន NTT ដើម្បីកំណត់អត្តសញ្ញាណ នៃភាពតានតឹងរបស់បុគ្គលិក តាមរយៈការវិភាគគម្រូសំឡេងរបស់មនុស្សម្នាក់ៗ។

តាមរយៈការសហការជាមួយ NTT បុគ្គលិកក្រុមហ៊ុន Kintsugi ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការពិនិត្យសុខភាពផ្លូវចិត្តជារៀងរាល់ខែ ដោយប្រើបញ្ញាសិប្បនិម្មិត (AI)។ ហើយក្រុមហ៊ុន NTT នឹងផ្ដល់ទិន្នន័យដោយរក្សាឯកជនភាពសម្រាប់បុគ្គលិកម្នាក់ៗ ព្រមទាំងផ្ដល់នូវវិធីសាស្ត្រក្នុងការការពារ និងព្យាបាលមួយដែលត្រឹមត្រូវ សម្រាប់អ្នកមានបញ្ហា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។