ប្រជាជនពាក់កណ្ដាលពិភពលោកកំពុងមានបញ្ហាជំងឺមាត់ធ្មេញ – WE Forum បង្ហាញអំពីរបៀប ដោះស្រាយលើបញ្ហានេះ

ស្ទើរតែពាក់កណ្ដាលនៃចំនួនប្រជាជនលើពិភពលោកត្រូវបានរងផលប៉ះពាល់ដោយសារជំងឺមាត់ធ្មេញ ហើយករណីនៃជំងឺកើនឡើងលឿនជាងចំនួនអត្រាកំណើនប្រជាជនពិភពលោកទៅទៀត។ យោងតាមទិន្នន័យចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនអ្នកមានជំងឺមាត់ធ្មេញ គឺមានជាងមួយពាន់លានករណីនៅទូទាំងពិភពលោក ច្រើនជាងករណី នៃជំងឺផ្លូវចិត្ត ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីក រួមបញ្ចូលគ្នា។

ជំងឺមាត់ធ្មេញមានហានិភ័យ នៃការបង្កជំងឺផ្សេងៗទៀត ដែលមានទំនាក់ទំនងទៅនឹងជំងឺទំនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវដង្ហើម។ ការសិក្សាបានបង្ហាញថា មនុស្សទូទាំងពិភពលោកត្រូវចំណាយទឹកប្រាក់ប្រមាណ ៧១០ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការព្យាបាល និងខាតបង់ផលិតភាពការងារយ៉ាងច្រើន។ បើទោះជាយ៉ាងនេះក្ដី សុខភាពមាត់នៅតែជាបញ្ហាប្រឈមសាកល ដែលគេមិនយកចិត្តទុកដាក់ ហើយវាបានជះឥទ្ធិពល លើមនុស្សដែលងាយរងគ្រោះជាច្រើនជុំវិញពិភពលោក។

ហេតុអ្វីបានជាសុខភាពមាត់ធ្មេញល្អមានសារៈសំខាន់?

ជំងឺមាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពជាច្រើន រួមទាំង ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺវង្វេង ជំងឺបេះដូង និងសុខភាពផ្លូវចិត្ត។ ដូច្នេះ សុខភាពមាត់ធ្មេញល្អ អាចកាត់បន្ថយបញ្ហាសុខភាពនៅកន្លែងផ្សេងទៀត នៃរាងកាយ និងជំរុញឱ្យសុខភាពទូទៅនៃរាងកាយមានសុខភាពល្អ។ ប៉ុន្តែ តាមរយៈការព្យាបាល និងថែទាំមាត់ធ្មេញ ជាបញ្ហាដាច់ដោយឡែក ពីការថែទាំសុខភាពរាងកាយ ដែលធ្វើឱ្យមនុស្សជាច្រើន មិនបានចាប់អារម្មណ៍យកចិត្តទុកដាក់នឹងបញ្ហានេះ។

ផល​ប៉ះពាល់​ នៃសុខភាពមាត់ធ្មេញ គឺមានឥទ្ធិពលលើសពី ប្រព័ន្ធថែទាំសុខភាពទៅទៀត ហើយវិបត្តិនេះ អាចនាំឱ្យប៉ះពាល់ដល់ការសិក្សា ម៉ោងធ្វើការ និងផលិតភាពការងារទូទៅ ខណៈជនដែលងាយរងគ្រោះចំពោះបញ្ហានេះ គឺប្រជាជនដែលមានចំណូលទាប។

តើយើងអាចធ្វើអ្វីបានចំពោះបញ្ហាសុខភាពមាត់ធ្មេញ?

របាយការណ៍ OHAG របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានណែនាំយុទ្ធសាស្ត្រជាច្រើន ដើម្បីដោះស្រាយបញ្ហានេះ ។ ក្នុងនោះ សកម្មភាពរដ្ឋាភិបាល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតគោលនយោបាយ ដែលជួយឱ្យសេវាព្យាបាលធ្មេញកាន់តែមានតម្លៃសមរម្យ ដូចជាការរួមបញ្ចូលនូវការថែទាំមាត់ធ្មេញទៅក្នុងកម្មវិធីធានារ៉ាប់រងសុខភាពសាធារណៈ និងគោលនយោបាយធានារ៉ាប់រងសុខភាពជាសកល។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏ជាភាគីសំខាន់ ក្នុងការលើកកម្ពស់ចំណេះដឹងអំពីការថែរក្សាសុខភាពមាត់ធ្មេញ តាមរយៈការសហការជាមួយភាគីពាក់ព័ន្ធជាច្រើនទៀត លើការផ្សព្វផ្សាយ។

ចំណែក វិស័យឯកជនអាចជះឥទ្ធិពលជាវិជ្ជមានដល់សុខភាពមាត់ធ្មេញ ដោយធានានូវលទ្ធភាពក្នុងការទទួលបាននូវថ្នាំដុសធ្មេញហ្វុយអូរី (fluoride) ផលិតផលអនាម័យមាត់ និងផលិតផលជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពមាត់ធ្មេញ។ វិស័យឯកជន អាចជំរុញការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលដែលមិនល្អសម្រាប់សុខភាពមាត់ធ្មេញ ដូចជា អាហារ និងភេសជ្ជៈ ដែលមានជាតិស្ករជាដើម។ របាយការណ៍ក៏បានលើកឡើងពីសារៈសំខាន់នៃសង្គមស៊ីវិល និងរបៀបដែលការវិនិយោគសប្បុរសធម៌ក្នុងសកម្មភាពសុខភាពមាត់ធ្មេញអាចគាំទ្រដល់ប្រព័ន្ធសុខភាពផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។