ភាពភ័យខ្លាចនៃបម្រែបម្រួលអាកាសធាតុ កំពុងគំរាមកំហែងសុខុមាលភាពផ្លូវអារម្មណ៍ និងផ្លូវចិត្តមនុស្សជុំវិញពិភពលោក

នៅក្នុងការស្ទង់មតិដ៏ធំបំផុតមួយអំពីការថប់បារម្ភដោយសារអាកាសធាតុ (climate anxiety) ដែលបានធ្វើឡើងក្នុងឆ្នាំ២០២២ បានរកឃើញថា ការថប់បារម្ភដោយសារអាកាសធាតុ គឺមានទំនាក់ទំនងទៅនឹងភាពអវិជ្ជមាននៃសុខភាពផ្លូវចិត្ត នៅក្នុងប្រទេសចំនួន ៣១ ក្នុងចំណោម ៣២ ដែលបានចូលរួមសិក្សា។ នៅក្នុងការស្ទង់មតិឆ្នាំ២០២១ លើក្មេង ១ម៉ឺននាក់ ដែលមានអាយុចន្លោះពី ១៦ ទៅ ២៥ ឆ្នាំ ក្នុងប្រទេសចំនួន ១០ បានរកឃើញថា បីភាគបួននៃក្មេងដែលបានចូលរួម ផ្ដល់ចម្លើយថា «អនាគតគឺគួរឱ្យខ្លាច» ។

ក្រុមអ្នកស្រាវជ្រាវ និងគ្រូពេទ្យអះអាងថា ក្តីកង្វល់អំពីបញ្ហាអាកាសធាតុ (ដែលរួមបញ្ចូលនូវអារម្មណ៍ភ័យខ្លាច ការថប់បារម្ភ ភាពសោកសៅ សេចក្ដីក្រោធខឹង ដែលជាទូទៅត្រូវបានគេស្គាល់ថាជា ការថប់បារម្ភដោយសារអាកាសធាតុ) មិនមែនជារោគសាស្ត្រ (pathological) ទេ។ ផ្ទុយទៅវិញ នេះគឺជារឿងធម្មតា និងសមស្របក្នុងការមានអារម្មណ៍មួយ ដោយសារការកើនឡើងនៃព្រឹត្តិការណ៍អាកាសធាតុ ដូចជា ខ្យល់ព្យុះ គ្រោះរាំងស្ងួត ទឹកជំនន់ និងភស្ដុតាងផ្សេងៗ ដែលបង្ហាញថា ផែនដីរបស់យើងកំពុងត្រូវបានបំផ្លិចបំផ្លាញ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាក៏បានបង្ហាញផងដែរថា ការថប់បារម្ភដោយសារអាកាសធាតុ អាចនាំឱ្យមនុស្សប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តសំខាន់ៗ ដូចជា ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភទូទៅ វិបត្តិដំណេក និងសូម្បីតែការគិតចង់ធ្វើអត្តឃាត។ លទ្ធផលទាំងនេះ ទាមទារឱ្យមានការគាំទ្រផ្នែកព្យាបាល។

ដំណោះស្រាយ ឈ្នះ – ឈ្នះ សម្រាប់អាកាសធាតុ និងការថប់បារម្ភ

នៅមានឱកាសច្រើន សម្រាប់មនុស្ស ដើម្បីបង្កើតដំណោះស្រាយ ឈ្នះ – ឈ្នះ សម្រាប់ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃសុខភាពផ្លូវចិត្ត។ នៅកម្រិតដំបូង វាពិតជាមានសារៈសំខាន់ណាស់ ដែលយុវជន ត្រូវមានអ្នកដទៃផ្សេងទៀតក្នុងជីវិតពួកគេ ដើម្បីជជែក និងចែករំលែកអំពីវិបត្តិអាកាសធាតុ និងរបៀបដែលវិបត្តិនេះ ធ្វើឱ្យពួកគេប្រែប្រួលអារម្មណ៍។

ទី១ នៅពេលក្រុមមនុស្ស ដែលកំពុងប្រឈមនឹងការថប់បារម្ភដោយសារអាកាសធាតុមកជួបជុំគ្នា ដើម្បីនិយាយអំពីអារម្មណ៍ទាំងនោះ ពួកគេនឹងមានអារម្មណ៍ថា គឺជាបន្ទុកក្នុងខ្លួនគេត្រូវបានបន្ធូរបន្ថយ។ ព្រោះពួកគេ អាចកាត់បន្ថយអារម្មណ៍តានតឹង នៅពេលដែលគាត់ មានឱកាស បានបញ្ចេញ និងចែករំលែកអារម្មណ៍របស់ខ្លួន។ ទី២ និយាយគ្នាជាក្រុម ការបង្កើតក្រុមដែលជជែកអំពីបញ្ហាអាកាសធាតុ និងសុខភាពផ្លូវចិត្ត អាចធ្វើឱ្យទំនាក់ទំនងសង្គមរបស់ពួកគាត់ត្រូវបានពង្រឹង ហើយនេះគឺជាមូលដ្ឋាននៃភាពធន់សម្រាប់អនាគត ប្រសិនបើគ្រោះមហន្តរាយអាកាសធាតុកើតឡើងលើពួកគេ។ ទី៣ ការជជែកគ្នាជាក្រុម គឺជាមូលដ្ឋាននៃការធ្វើសកម្មភាពរួមគ្នា ដែលអាចនាំទៅរកការពារខ្លួន ពីវិបត្តិនេះ កុំឱ្យកាន់តែធ្ងន់ធ្ងរ។

ចំណែកនៅក្នុងកម្រិតម៉ាក្រូវិញ សកម្មភាពរបស់យើង គឺមានឥទ្ធិពលខ្លាំងទាំងលើសុខភាពផ្លូវចិត្ត និងអាកាសធាតុ សកម្មភាពនោះអាចមានដូចជា ការធ្វើដំណើរដោយជិះកង់ ការដើរជំនួសឱ្យការបើកបរក្នុងទីក្រុង និងកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងលំនៅដ្ឋានជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។