កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលដាក់បញ្ចូលការសិក្សាអំពីអាកាសធាតុក្នុងកម្មវិធីសិក្សា

ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនៅតែបន្តកើតមាននៅជុំវិញពិភពលោក។ រលកកម្ដៅក្ដៅខ្លាំងនារដូវប្រាំង ការជន់លិចធ្ងន់ធ្ងរ និងព្យុះដែលមានក្នុងរដូវវស្សា បានក្លាយជារឿងធម្មតាទៅហើយ។ អ្វីដែលគួរឱ្យបារម្ភនោះគឺ មនុស្សជំនាន់ក្រោយនឹងក្លាយជាជនរងគ្រោះដោយសារបញ្ហានេះ ប្រសិនបើសកម្មភាពសកលរួមគ្នាមិនត្រូវបានធ្វើឡើងឱ្យបានរហ័ស។ មនុស្សជាច្រើនជឿថា ការដាក់មុខវិជ្ជាទាក់ទងនឹងការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សារបស់សាលា នឹងជួយយុវជនឱ្យទប់ទល់នឹងការឡើងកំដៅផែនដីបានកាន់តែប្រសើរ។

កាលពីឆ្នាំមុន ការសិក្សាសកលមួយបានបង្ហាញថា ការថប់បារម្ភអាកាសធាតុប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យុវជនជិតពាក់កណ្តាល។ ការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Bath គឺផ្អែកលើការស្ទង់មតិរបស់យុវជន ១០,០០០នាក់ នៅប្រទេសចំនួន ១០ ដែល ៧៥%នៃអ្នកឆ្លើយតប បានលើកឡើងថាពួកគេជឿថា “អនាគតគឺគួរឱ្យខ្លាច” ។

ការកើនឡើងការអំពាវនាវឱ្យមានការអប់រំអាកាសធាតុ

ស្ថាប័នអន្តរជាតិជាច្រើន កំពុងអំពាវនាវឱ្យមានការដាក់បញ្ចូលការសិក្សាអំពីការប្រែប្រួលអាកាសធាតុជាកម្មវិធីសិក្សាផ្លូវការក្នុងសាលារៀន។ អង្គការសហប្រជាជាតិនិយាយថា វាគួរតែជាផ្នែកមួយនៃការបង្រៀននៅគ្រប់សាលារៀនទាំងអស់នៅឆ្នាំ២០២៥។ ការសិក្សាមួយរបស់អង្គការយូណេស្កូបានវិភាគផែនការអប់រំនៅក្នុងប្រទេសជិត ៥០ហើយបានរកឃើញថា ប្រទេសជាងពាក់កណ្តាលមិនបាននិយាយអំពីការប្រែប្រួលអាកាសធាតុទេ និងមានតែ ១៩%ប៉ុណ្ណោះដែលបាននិយាយអំពីជីវចម្រុះ។

តើ​ប្រទេស​ណា​ខ្លះ​ដែល​ផ្លាស់​ទៅ​បង្រៀន​ការ​សិក្សា​អំពីអាកាសធាតុ?

យោងតាម WE Forum បានបង្ហាញថា ទោះបីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥យល់ព្រមលើការកែលម្អការអប់រំជុំវិញការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ប្រទេសតិចតួចណាស់ដែលបានអនុវត្តតាមកិច្ចព្រមព្រៀងនេះ។

ក្នុងនោះ កម្ពុជាជាប្រទេសដំបូងមួយ ដែលបានដាក់បញ្ចូលនូវការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាវិទ្យាសាស្ត្រផែនដី សម្រាប់ថ្នាក់អនុវិទ្យាល័យក្នុងឆ្នាំ ២០២០។ ប្រទេសមួយចំនួនផ្សេងទៀតកំពុងធ្វើដំណើរក្នុងទិសដៅស្រដៀងគ្នាដែរ។ ជាក់ស្ដែង សភាអាហ្សង់ទីនបានអនុម័តច្បាប់ជាតិ អំពីការអប់រំបរិស្ថានឱ្យកាន់តែទូលំទូលាយនៅឆ្នាំ២០២១។ ច្បាប់នេះទាមទារឱ្យមានការអប់រំស្ដីពីបរិស្ថាន នៅក្នុងសាលារៀនគ្រប់កម្រិតអាយុ។

ដោយឡែក នៅចក្រភពអង់គ្លេស ប្រធានបទទាក់ទងនឹងការប្រែប្រួលអាកាសធាតុត្រូវបានបង្រៀននៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលចក្រភពអង់គ្លេសបានសន្យាថានឹងផ្តល់ «ការអប់រំស្តីពីការប្រែប្រួលអាកាសធាតុឈានមុខគេលើពិភពលោក» នៅឆ្នាំ២០២៣។

វឌ្ឍនភាពយឺតនៃការអប់រំអំពីការប្រែប្រួលអាកាសធាតុ

របាយការណ៍របស់ Union Education International ដែលតំណាងឱ្យគ្រូបង្រៀនរាប់លាននាក់នៅទូទាំងពិភពលោក បានបង្ហាញថា ប្រទេសជាច្រើនកំពុងធ្វេសប្រហែសចំពោះការប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំអំពីការប្រែប្រួលអាកាសធាតុ។ ក្នុងចំណោមប្រទេសចំនួន ៩៥ ដែលបានចូលរួមធ្វើបច្ចុប្បន្នភាពជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ពួកគេចំពោះគោលដៅនៃកិច្ចព្រមព្រៀងប៉ារីស មានតែ ២៤% ប៉ុណ្ណោះដែលបានចាប់ផ្ដើមអនុវត្ត។ អ្នកសរសេររបាយការណ៍ក៏ចង្អុលបង្ហាញថា មកទល់ឆ្នាំ២០២២ គ្មានប្រទេសណាមួយក្នុងចំណោមប្រទេសបញ្ចេញកាបូនច្រើនជាងគេ ឬប្រទេសដែលមានជាងគេបំផុតទាំង ២០ ដែលបានបញ្ជូន NDC ដែលបានធ្វើបច្ចុប្បន្នភាពរបស់ពួកគេលើសេចក្តីយោង CCE នោះទេ។ មានតែប្រទេសដែលបញ្ចេញកាបូនកំពូលចំនួនបីប៉ុណ្ណោះ ដែលនិយាយអំពីសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ។ ផ្ទុយទៅវិញ វាគឺជាប្រទេសដែលមានការបញ្ចេញកាបូនទាបបំផុត ដែលទំនងជានឹងពិភាក្សាអំពី CCE នៅក្នុងបរិបទនៃយុទ្ធសាស្ត្រអាកាសធាតុជាតិរបស់ពួកគេ ដូចជា កម្ពុជា សាធារណរដ្ឋដូមីនីកែន កូឡុំប៊ី និងអាហ្សង់ទីន ត្រូវបានកត់សម្គាល់នៅក្នុងរបាយការណ៍ថា បានចាត់វិធានការជាក់ស្តែង ក្នុងការបញ្ចូលការសិក្សាអំពីអាកាសធាតុទៅក្នុងប្រព័ន្ធអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....