អាយុត្រឹម១២ឆ្នាំ កុមារម៉ាឡេស៊ីមួយរូប ក្លាយជានិស្សិតថ្នាក់មហាវិទ្យាល័យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្មេងប្រុសជនជាតិម៉ាឡេស៊ី អាយុ ១២ឆ្នាំម្នាក់ បានក្លាយជានិស្សិតវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យ ម៉ាឡាយ៉ា គិតចាប់តាំងពីការបង្កើតសាកលវិទ្យាល័យនេះ នៅឆ្នាំ១៩៦២។ បន្ទាប់ពីកុមាររូបនេះបានចូលរៀននៅមហាវិទ្យាល័យវិទ្យាសាស្ត្រ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណិតវិទ្យា។ នេះបើយោតាមសារព័ត៌មាន malaymail របស់ម៉ាឡេស៊ី។

បើតាមប្រភពពីសាកលវិទ្យាល័យបានឱ្យដឹងថា កុមារ Izz Imil Shahrom ត្រូវបានអនុញ្ញាតឱ្យចូលរៀន បន្ទាប់ពីបានសម្ភាសន៍ជាមួយគណៈកម្មាធិការពិសេស នៃសាកលវិទ្យាល័យ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ។

ប្រភព ៖ សាកលវិទ្យាល័យ ម៉ាឡាយ៉ា។

ទន្ទឹមនឹងការចាប់អារម្មណ៍ពីសំណាក់មហាជន និងសារព័ត៌មានម៉ាឡេស៊ី លោក Noor Azuan Abu Osman អនុអធិការបតី នៃសាកលវិទ្យាល័យម៉ាឡាយ៉ា បានអំពាវនាវទៅកាន់សាធារណជន និងស្នើសុំឱ្យកុមារ Izz Imil Shahrom មានពេលវេលាសម្រាប់ខ្លួនឯង និងឯកជនភាពគ្រប់គ្រាន់ ដើម្បីអាចផ្ដោតលើការសិក្សាបានល្អ និងអាចសម្របខ្លួនទៅនឹងជីវិតក្នុងសាកលវិទ្យាល័យ ទាំងវ័យក្មេង។

លោកបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការផ្ដល់គម្លាតនេះ មានសារៈសំខាន់សម្រាប់កុមារ Izz Imil ដើម្បីធានាថា គាត់អាចទទួលបានការអភិវឌ្ឍសិរីវិទ្យាបានល្អ ខណៈពេលដែលកំពុងបន្តការសិក្សាកម្រិតឧត្តមសិក្សា ទាំងវ័យក្មេង។

ម្ដាយរបស់ Izz Imil លោកស្រី Ilyah Abdul Aziz បានបញ្ជាក់ថា កូនប្រុសរបស់លោកស្រី បានសិក្សាកម្រិត Form 4-level ដែលជាកម្រិតសិក្សាថ្នាក់វិទ្យាល័យ ផ្នែកគណិតវិទ្យា និងគីមីវិទ្យា នៅពេលដែលគេទើបតែមានអាយុ ៥ឆ្នាំប៉ុណ្ណោះ។

ប្រភព ៖ Malaymail

លោកស្រី Ilyah Abdul បានបញ្ជាក់ថា កូនប្រុសរបស់លោកស្រី ជាកុមារដែលមានជំងឺអូទីហ្សឹមកម្រិតស្រាល និងមានសមត្ថភាពអាចអានអក្សរលឿនរហ័សជាងកុមារទូទៅ (នៅក្នុងវិជ្ជសាស្ត្រត្រូវបានគេហៅថា Hyperlexia) ប៉ុន្តែមានភាពលំបាកក្នុងការនិយាយជាងកុមារដទៃ។ យ៉ាងណាក៏ដោយ កុមាររូបនេះ បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការសិក្សាគណិតវិទ្យា តាំងពីគេមានអាយុ ៣ឆ្នាំមកម្ល៉េះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព