ការស្រាវជ្រាវ ៖ អាមេរិកប្រឈមនឹងការខាតបង់សេដ្ឋកិច្ច៧ពាន់លានដុល្លារដោយសារការធ្លាក់ចុះនៃនិស្សិតអន្តរជាតិ

សហរដ្ឋអាមេរិកទំនងជានឹងធ្លាក់ចុះចំនួននិស្សិតអន្តរជាតិ ចន្លោះពី ៣០ ទៅ៤០ភាគរយ នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ ដែលបណ្ដាលឱ្យខាត់បង់ទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក និងការងារជាង ៦ម៉ឺនកន្លែង, នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ​ដែលធ្វើឡើងដោយសមាគមអ្នកអប់រំអន្តរជាតិ (NAFSA)។

សមាគមអ្នកអប់រំអន្តរជាតិ (NAFSA) និង JB International ដែលជាដៃគូបច្ចេកវិទ្យាអប់រំអន្តរជាតិបង្ហាញថា សកម្មភាពថ្មីៗដូចជា ការហាមប្រាមទិដ្ឋាការ និងការរំខាន ក្នុងការសម្ភាសន៍ ដើម្បីទទួលបានទិដ្ឋាការ អាចប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចអាមេរិក។

នៅក្នុងការវិភាគចុងក្រោយរបស់ពួកគេ NAFSA ដែលជាអង្គការមិនរកប្រាក់ចំណេញ និង JB International បានពិនិត្យទិន្នន័យ ពីប្រព័ន្ធព័ត៌មានសិស្ស និងការផ្លាស់ប្តូរអ្នកទស្សនា (SEVIS) និងក្រសួងការបរទេស។

លោកស្រី Fanta Aw នាយកប្រតិបត្តិ និងជានាយកប្រតិបត្តិនៃ NAFSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់អង្គការនេះថា «ការវិភាគនេះជាលើកដំបូង ដែលគណនាអំពីផលប៉ះពាល់នៃសក្តានុពលសេដ្ឋកិច្ច ដែលបណ្ដាលមកពីចំនួននិស្សិតអន្តរជាតិតិចជាងមុននៅតាមទីក្រុង និងទីប្រជុំជនទូទាំងប្រទេស ហើយរឿងនេះគួរតែអំពាវនាវឱ្យមានការបញ្ជាក់ទៅកាន់ក្រសួងការបរទេសថា ក្រសួងត្រូវធ្វើសកម្មភាពដើម្បីធានាថានិស្សិត និងបញ្ញាវន្តអន្តរជាតិ នឹងបន្តការសិក្សានៅអាមេរិកនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។»

យោងតាមការស្រាវជ្រាវ ការផ្អាកការសម្ភាសន៍ទិដ្ឋាការរបស់ក្រសួងការបរទេសចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១៨ ខែមិថុនា រួមជាមួយនឹងនីតិវិធីពិនិត្យសុខភាពថ្មី បានបណ្តាលឱ្យមានការពន្យារពេលនៅស្ថានទូតអាមេរិកទូទាំងពិភពលោក ដែលនេះជាហេតុផលចម្បងមួយ បណ្ដាលឱ្យថយចុះអត្រានិស្សិតអន្តរជាតិចុះឈ្មោះចូលរៀន។

និស្សិតមកពីទីផ្សារសំខាន់ៗមានដូចជា ឥណ្ឌា ចិន នីហ្សេរីយ៉ា និងជប៉ុន បង្ខំចិត្តបោះបង់គម្រោងបន្តការសិក្សានៅអាមេរិកឆ្នាំនេះ។ ក្នុងនោះប្រទេសឥណ្ឌា និងចិន មានរហូតដល់ ៥៤ភាគរយ បានថយចុះបើធៀបទៅនឹងឆ្នាំមុន ខណៈដែលនីហ្សេរីយ៉ា និងជប៉ុនស្ថិតនៅចំណាត់ថ្នាក់ទី៧ និងទី១៣ រៀងគ្នា។

លើសពីនេះទៀត ការរឹតបន្តឹងដែលបានប្រកាសតាមរយៈបទបញ្ជាប្រតិបត្តិនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ប៉ះពាល់ដល់ប្រទេសចំនួន ១៩ ហើយអាចបន្ថែម ៣៦ប្រទេសទៀត ដែលអាចខាតបង់ទឹកប្រាក់ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំៗ និងលុបបំបាត់ការងារនៅអាមេរិកជាង ២ម៉ឺន ៥ពាន់កន្លែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។